ព័ត៌មានជាតិ
អាជ្ញាធរសង្កាត់ផ្សារដើមថ្កូវ អំពាវនាវពលរដ្ឋធ្វើសេវាឯកសារដោយខ្លួនឯង កុំពឹងពាក់អ្នករត់ការ នាំខាតបង់ប្រាក់កាស ពេលវេលា
អាជ្ញាធរសង្កាត់ផ្សារដើមថ្កូវ ប្ដេជ្ញាបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានលឿន រហ័ស និងអំពាវនាវពលរដ្ឋអញ្ជើញទៅទទួលយកការធ្វើសេវាឯកសារដោយខ្លួនឯង ចៀសវាងការពឹងពាក់តាមអ្នករត់ការ នាំខាតបង់ប្រាក់កាស និងពេលវេលា។

លោក ហែម សុផាត ចៅសង្កាត់ផ្សារដើមថ្កូវ បានឲ្យដឹងថា បច្ចុប្បន្ននៅមានប្រជាពលរដ្ឋមួយចំនួន បន្តពឹងពាក់អ្នកដទៃលើការរត់ឯកសារ ដោយមិនបានមកទទួលធ្វើឯកសារដែលខ្លួនចង់បំពេញ នេះជាកត្តានាំឲ្យពួកគាត់ខាតបង់ប្រាក់កាស និងត្រូវចំណាយពេលវេលា។
លោកចៅសង្កាត់ បន្តថា ការផ្តល់សេវាលើតម្រូវការឯកសាររបស់ប្រជាពលរដ្ឋ រដ្ឋបាលសង្កាត់ មានក្រុមមន្ត្រីប្រចាំការជាប់ជាប្រចាំនៅរៀងរាល់ម៉ោងធ្វើការ ដើម្បីរង់ចាំទទួលស្វាគមន៍ជានិច្ច រាល់អ្នកដែលមកបំពេញការធ្វើសេវា តាមរយៈយន្តការច្រកចេញចូលតែមួយ ដោយក្រុមមន្ត្រី នឹងបំពេញជូនភ្លាមចំពោះឯកសារ មិនត្រូវចំណាយរង់ចាំ ពោលគឺអាចចាំទទួលយកផ្ទាល់តែម្ដង។

លោកចៅសង្កាត់ សង្កត់ធ្ងន់ថា សូមប្រជាពលរដ្ឋចូលមកយន្តការច្រកចេញតែមួយរបស់សង្កាត់ កុំពឹងពាក់លើអ្នករត់ការ។ ក្នុងនោះ លោក ក៏បានប្ដេជ្ញាណែនាំដល់មន្ត្រី បម្រើប្រជាពលរដ្ឋឲ្យមានប្រសិទ្ធភាព លឿន និងរហ័ស។ ណែនាំជាប្រចាំមិនឲ្យទទួលការសូកប៉ាន់ណាមួយឡើយ ករណីមានបញ្ហា ឬការទទួលលុយនោះ លោកនឹងសុំគោលការណ៍ថ្នាក់ដឹកនាំអនុវត្តវិធានការច្បាប់៕
អត្ថបទ ៖ សុភា





-
កីឡា៧ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ១០ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
នយោបាយ១០ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ៩ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០


