សន្តិសុខសង្គម
Update៖ ករណីអគ្គិភ័យនៅក្រុងដូនកែវ ឆេះផ្ទះអស់៥ល្វែង និងផ្ទះវីឡាមួយខ្នង
តាមការបញ្ជាក់ពីលោកឧត្តមសេនីយ៍ត្រី សៅ សារុន ស្នងការរង និងជាអ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្តតាកែវ បានឱ្យដឹងថា ករណីអគ្គិភ័យឆេះផ្ទះនៅក្រុងដូនកែវ បានបណ្ដាលឲ្យឆេះផ្ទះចំនួន៥ល្វែង និងផ្ទះវិឡាកម្ពស់២ជាន់មួយខ្នង រួមទាំងសម្ភារមួយចំនួនធំ។

លោកស្នងការរងបញ្ជាក់ថា កម្លាំងស្នងការដ្ឋាននគរខេត្តបាលប្រើប្រាស់ឡានទឹកសរុប១៤រថយន្ត គឺស្នងការដ្ឋានខេត្តតាកែវ១១រថយន្ត ស្នងការនគរបាលរាជធានីភ្នំពេញ ៣រថយន្តបានចុះជួយអន្តរាគមន៍បាញ់ទឹកពន្លត់ ដោយបានប្រើប្រាស់ទឹកសរុបអស់ចំនួន៧១រថយន្ត ទើបអាចគ្រប់គ្រងស្ថានការគ្រោះអគ្គិភ័យនេះបានទាំងស្រុង។
សូមបញ្ជាក់ថា កាលពីវេលាម៉ោង៧យប់ ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ មានករណីអគ្គិភ័យមួយបានឆាបឆេះផ្ទះលក់ដូរសម្ភារៈគ្រឿងបន្លាស់រថយន្ដ និងម៉ូតូយ៉ាងសន្ធោសន្ធៅ នៅភូមិឡូរី សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ។
ករណីនេះ បើតាមការបញ្ជាក់ពីសមត្ថកិច្ចបានឲ្យដឹងថា គឺបណ្តាលមកពីឆ្លងចរន្តអគ្គិសនី៕
អត្ថបទ៖ វីរៈ






-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


