នយោបាយ
ចរន្តមន្ត្រីបក្សប្រឆាំងចុះចូលជាមួយបក្សកាន់អំណាចកាន់តែច្រើនឡើងដូចទឹកបាក់ទំនប់
មន្ត្រី សកម្មជន និងអ្នកគាំទ្រតាមមូលដ្ឋានរបស់បក្សប្រឆាំងកាន់តែច្រើនឡើងដូចទឹកបាក់ទំនប់ បានប្រកាសផ្ដាច់ខ្លួនពីបក្សប្រឆាំង ដោយបានមកចុះចូលជាមួយគណបក្សប្រជាជនកម្ពុជាដែលជាទីពឹងដ៏រឹងមាំរបស់ប្រជាជាតិកម្ពុជា។ នេះជាថ្លែងរបស់អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន។

បើតាមការបញ្ជាក់ឱ្យដឹងពីលោក សុខ ឥសាន ការរង្គោះរង្គើខ្លាំងរបស់មន្ត្រីបក្សប្រឆាំងដូចជំនោរទឹកជំនន់កំពុងបាក់ទំនប់ជារៀងរាល់នេះ គឺមកពីគ្រប់ទិសទីទូទាំងប្រទេស មានចម្រុះគណបក្ស ជាអាទិ៍ គណបក្សឆន្ទៈខ្មែរ គណបក្សភ្លើងទៀន និងគណបក្សកម្លាំងជាតិ ដែលជាចង្កោមរបស់គណបក្សប្រឆាំងតែមួយ។ អ្នកនាំពាក្យគណបក្សកាន់អំណាចរូបនេះ បានប្រៀបធៀបចរន្តផ្ដាច់ខ្លួនពីបក្សប្រឆាំង កំពុងតែពុះកញ្ជ្រោលដូចទឹកបាក់ទំនប់ ព្រោះតែអ្នកទាំងនោះអស់ជំនឿលើការដឹកនាំរបស់បក្សប្រឆាំង ពិសេសទណ្ឌិតនិរទេសខ្លួននៅក្រៅប្រទេស សម រង្ស៊ី ដែលចេះតែញុះញង់ ជាពិសេសការធ្វើនយោបាយគិតតែប្រឆាំងសូម្បីតែផលប្រយោជន៍ជាតិ ទើបជាហេតុនាំឱ្យមន្ត្រី សកម្មជន និងអ្នកគាំទ្របក្សប្រឆាំង ងាកមកសុំរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា។

លោក សុខ ឥសាន បានគូសបញ្ជាក់ប្រាប់កម្ពុជាថ្មី ថា ការសម្រេចចិត្តរបស់មន្ត្រីបក្សប្រឆាំងមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ក៏ដោយសារបានមើលឃើញយ៉ាងច្បាស់នូវគោលនយោបាយ និងការដឹកនាំប្រទេសដ៏ត្រឹមត្រូវរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានដឹកនាំប្រទេសទទួលបានសុខសន្តិភាព ប្រជាជនរស់ដោយក្តីសុខសាន្ត ហើយប្រទេសជាតិមានការរីកចម្រើន និងមានការអភិវឌ្ឍលើគ្រប់វិស័យ។ លោក សុខ ឥសាន សង្កត់ធ្ងន់ថា គណបក្សប្រជាជនកម្ពុជា គឺជាមជ្ឈមណ្ឌលនៃសុខដុមនីយកម្មសង្គមសម្រាប់ប្រជាជាតិកម្ពុជា។
ជាការកត់សម្គាល់កន្លងទៅ ប្រមុខគណបក្សប្រជាជនកម្ពុជា សម្តេច ហ៊ុន សែន បានប្រកាសស្វាគមន៍រាល់សមាជិកបក្សប្រឆាំងមកពីគ្រប់និន្នាការទាំងអស់មករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីរួមគ្នាកសាងប្រទេស លើកលែងតែទណ្ឌិត សម រង្ស៊ី ប៉ុណ្ណោះ ដែលប្រកាសដាច់ណាត់មិនលើកលែងឱ្យជាដាច់ខាត។ ការប្រកាសស្វាគមន៍របស់សម្ដេចតេជោបែបនេះ បានទាញស្រូបកម្លាំងនៃបក្សប្រឆាំងជាច្រើនសិបនាក់ជារៀងរាល់ថ្ងៃ ពិសេសសមាជិកបក្សប្រឆាំងនៅតាមមូលដ្ឋាន ទាំងបេក្ខជនក្រុមប្រឹក្សាខេត្ត ស្រុក សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ រួមទាំងសកម្មជនគាំទ្រជាច្រើនទៀត។

ថ្លែងសារនយោបាយក្នុងអង្គមិទ្ទិញខួប៧៣ឆ្នាំថ្ងៃកំណើតគណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ សម្ដេចតេជោ ហ៊ុន សែន បានប្រកាសថា គណបក្សប្រជាជនកម្ពុជា បន្តជ្រោងខ្ពស់ទង់មហាសាមគ្គីជាតិក្រោមដំបូលរដ្ឋធម្មនុញ្ញនៃកម្ពុជា និងបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ ដោយប្រឆាំងដាច់ខាតនូវរាល់សកម្មភាពណាដែលធ្វើឱ្យសាមគ្គីភាពត្រូវចុះខ្សោយ។ សម្ដេចតេជោ ថា ៧៣ឆ្នាំមកនេះ គណបក្សប្រជាជនកម្ពុជា ជាកម្លាំងនយោបាយតែមួយគត់ ដែលបានស្ថិតនៅរួមរស់ផ្សារភ្ជាប់ជានិច្ចជាមួយប្រជាជន ទោះបីសភាពការណ៍ជាតិមានការវិវត្តដ៏ស្មុគស្មាញយ៉ាងណាក្តី ។
គណបក្សប្រជាជន បានរក្សាខ្ជាប់ឥតប្រែប្រួលនូវគោលបំណង និងឧត្តមគតិរបស់ខ្លួន គឺប្រមូលកម្លាំងប្រជាជាតិទាំងមូលដែលមានឧត្តមគតិស្នេហាជាតិ ស្រឡាញ់លទ្ធិប្រជាធិបតេយ្យ និងសន្តិភាព ដោយមិនប្រកាន់ឋានៈ ជីវភាព ជនជាតិ ជំនឿសាសនា អតីតកាល ដើម្បីរួមកម្លាំងគ្នារំដោះប្រទេសជាតិ ការពារមាតុភូមិ ការពារសមិទ្ធផលនៃសង្គមជាតិ និងកសាងប្រទេសមួយឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត និងវឌ្ឍនភាពសង្គម៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


