កីឡា
លោកគ្រូ ភា សុភក្ត្រា ៖«ពីពេលនេះអាចបំភ្លេចឈ្មោះខ្ញុំពីជម្រើសជាតិ»
លោក ភា សុភក្ត្រា គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុ១៩ឆ្នាំ (U19) បានប្រកាសចាកចេញពីក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាផ្លូវការនៅព្រឹកថ្ងៃសុក្រ ទី២៦ ខែកក្កដា ឆ្នាំ២០២៤។

លោកបានសរសេរថា ៖«ចាប់ពីពេលនេះ អ្នកទាំងអស់គ្នាអាចបំភ្លេចឈ្មោះខ្ញុំបានពីបាល់ទាត់ជម្រើសជាតិ តែសូមកុំឈប់គាំទ្របាល់ទាត់យើងឲ្យសោះ។ សូមអរគុណការគាំទ្រ និងមតិយោបល់របស់បងប្អូន។ ជាចុងក្រោយ សូមរក្សាភាពថ្លៃថ្នូរដល់អាជីពដែលមានវិជ្ជាជីវៈមួយនេះសម្រាប់អ្នកបន្ទាប់ “Respect”»។
ការប្រកាសចាកចេញពីបាល់ទាត់ជម្រើសជាតិកម្ពុជានេះ បន្ទាប់ពីចប់ព្រឹត្តិការណ៍បាល់ទាត់យុវជនអាស៊ាន AFF U19 Boys’ Championship ឆ្នាំ២០២៤ នៅប្រទេសឥណ្ឌូណេស៊ី។ លោកបានដឹកនាំក្រុមយុវជនកម្ពុជាបានលេខ២ក្នុងពូល A ដោយរកបាន៣ពិន្ទុ បន្ទាប់ពីចាញ់ទីម័រខាងកើត ២-៣, ចាញ់ឥណ្ឌូណេស៊ី ០-២ និងឈ្នះហ្វីលីពីន ១-០។

នេះជាលើកទី១ដែលលោក ភា សុភក្ត្រា បានដឹកនាំក្រុមជម្រើសជាតិកម្ពុជាក្នុងនាមជាគ្រូបង្គោល។ កន្លងមក លោកធ្លាប់តែជាជំនួយការគ្រូបង្វឹកទាំងក្រុមជម្រើសជាតិយុវជន និងក្រុមធំដែលលោកបានធ្វើជាច្រើនឆ្នាំមកហើយ។
លោក ភា សុភក្ត្រា ជាបុគ្គលម្នាក់ដែលសញ្ញាបត្រ A-License និងមានចំណេះជំនាញទូលំទូលាយផ្នែកបាល់ទាត់។ ជាពិសេសលោកត្រូវបានគេដឹងថា មានជំនាញខាងវិភាគ និងអត្ថាធិប្បាយបាល់ទាត់។ មុនពេលលោកចូលរួមការងារក្នុងក្រុមជម្រើសជាតិ លោកក៏ជាបុគ្គលម្នាក់ដែលរិះគន់ដើម្បីស្ថាបនាលើក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា។

ទោះបីជាយ៉ាងណា លោកមិនទៅណាឆ្ងាយពីវិស័យបាល់ទាត់នៅកម្ពុជាទេ។ លោកនៅតែបន្តដឹកនាំក្រុមបាល់ទាត់ក្រសួងការពារជាតិក្នុងពានរង្វាន់លីគកំពូលកម្ពុជា និងពានរង្វាន់សម្តេចតេជោ ហ៊ុន សែន បន្តទៀត៕

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


