Connect with us

សេចក្ដីជូនដំណឹង

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានកៀរគរសប្បុរសជន និងសិល្បករ សិល្បការិនី រួមទាំងបុគ្គលិក ១៣១នាក់ នាំយកថវិកាជូនកាកបាទក្រហមកម្ពុជា នូវថវិកាចំនួន ១៥៨.១០០ ដុល្លារ

បានផុស

នៅ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងលោកជំទាវ ឈឺន ស្រីម៉ាច រូមជាមួយសប្បុរសជននៃ Galaxy Navatra Group បាននាំយកថវិកាចំនួន ១៥៨,១០០ដុល្លារអាមេរិក ប្រគល់ជូនដល់កាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបទី១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៤។

ពិធីប្រគល់ និងទទួលថវិកានេះ បានធ្វើឡើងនៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤ នាទីស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជា ក្រោមអធិបតីភាពលោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា។ក្នុងឱកាសសំណេះសំណាល ប្រគល់ និងទទួលថវិកាពីសប្បុរសជននៃក្រុមហ៊ុន Galaxy Navatra Group លោកស្រី ពុំ ចន្ទីនី បានពាំនាំប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងលោកជំទាវ ឈឺន ស្រីម៉ាច ព្រមទាំងសប្បុរសជននៃផលិតកម្ម Galaxy Navatra Group ប្រមាណ ១៣១នាក់ ដែលបានជួយឧបត្ថម្ភគាំទ្រដល់សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ក្នុងឱកាសផ្សេងៗជាបន្តបន្ទាប់ ចាប់តាំងពីឆ្នាំ២០១៨រៀងមក ដែលរហូតមកដល់ឆ្នាំ២០២៤នេះ។

លោកស្រី ពុំ ចន្ទីនី ក៏បានគូសបញ្ជាក់ថា កាកបាទក្រហមកម្ពុជា ដែលមាន សម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ជាប្រធាន, ហើយក្នុងនាមកាកបាទក្រហមកម្ពុជា ជំនួយការឱ្យអាជ្ញាធរសាធារណៈក្នុងវិស័យមនុស្សធម៌ កន្លងមកនេះ គឺបានជួយដល់ប្រជាពលរដ្ឋងាយរងគ្រោះ និងរងគ្រោះបំផុតជាច្រើនម៉ឺនគ្រួសារ ស្ថិតនៅគ្រប់រូបភាពទាំងអស់។ក្នុងឱកាសនោះលោកស្រី ពុំ ចន្ទីនី ក៏បានលើកឡើងពីកិច្ចការងារមនុស្សធម៌ជាច្រើនដែលកាកបាទក្រហមកម្ពុជា បានធ្វើកន្លងមក និងបានកំពុងធ្វើ រួមទាំងបេសសកម្មមនុស្សធម៌បន្ដទៅមុខទៀត ក្នុងការជួយសម្រាលការលំបាក និងលើកកម្ពស់ជីវភាព រួមទាំងសុខុមាលភាពរបស់ប្រជាជនកម្ពុជា ។

ជាពិសេសបានបញ្ជាក់ពីទឹកចិត្ដប្រកបដោយព្រហ្មវិហារធម៌ ក្រោមការដឹកនាំរបស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែផ្សារភ្ជាប់សុខទុក្ខជាមួយប្រជាពលរដ្ឋជានិច្ច។បន្ទាប់ពីលោកស្រី ពុំ ចន្ទីនី បានលើកឡើងពីសាវតា និងបេសកកម្មការងារមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានថ្លែងផងដែរ ក្នុងនាមលោកជាអ្នកដឹកនាំក្រុមហ៊ុន Galaxy Navatra Group ទោះក្នុងកាលៈទេសៈលោកមានការខ្វះខាត ក៏ប៉ុន្ដែអ្នកឧកញ៉ារូបនេះក៏នៅតែចូលរួម និងកៀរគរបងប្អូននៅក្រុមហ៊ុន ចូលរួមបរិច្ចាគថវិកាជូនកាកបាទក្រហមកម្ពុជា ដើម្បីជួយដល់ប្រជាពលរដ្ឋដែលមានការខ្វះខាត។

ក្នុងឱកាសនោះ អ្នកឧកញ៉ាក៏បានថ្លែងអំណរគុណដល់ក្រុមការងាររបស់ទាំងអស់ ដែលមានបេះដូងចែករំលែក និងរួមសាមគ្គីគ្នា ជាពិសេសបងប្អូនខាងសិល្បៈដែលជាគំរូមួយ ដល់សប្បុរសជនផ្សេងៗ ដែលយកចិត្ដទុកដាក់ និងមានបេះដូងចែករំលែក បានចូលរួមបរិច្ចាគថវិកាជូនកាកបាទក្រហមកម្ពុជា ទោះតិចក្ដីច្រើនក្ដី ដែលបង្ហាញពីការស្រលាញ់គាំទ្រចំពោះសកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។ក្រោមការដឹកនាំរបស់មាតាមនុស្សធម៌ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន កន្លងមកនេះ គឺបានជួយដល់ប្រជាជនងាយរងគ្រោះច្រើនមែនទែន ។

អ្នកឧកញ៉ា បានគូសរម្លឹកថា «កាលខ្ញុំនៅក្មេង ខ្ញុំនិងគ្រួសារខ្ញុំមានភាពខ្វះខាត ហើយក៏ធ្លាប់បានទទួលនូវអំណោយរបស់កាកបាទក្រហមកម្ពុជាផងដែរ កាលជំនាន់ហ្នឹង គឺមានទឹកលិចនៅខេត្ដព្រៃវែង កាកបាទក្រហមកម្ពុជា បានចុះសួរសុខទុក្ខ និងផ្ដល់អំណោយជូនប្រជាពលរដ្ឋងាយរងគ្រោះដោយទឹកលិចនោះ ក្នុងនោះក៏មានគ្រួសារខ្ញុំផងដែរ គឺលោកឪពុកខ្ញុំផ្ទាល់ ដែលបានទៅទទួលអំណោយពីកាកបាទក្រហមកម្ពុជា ។ដូច្នេះហើយបានជាខ្ញុំចងចាំក្នុងចិត្ដជាប់ជានិច្ច ដែលក្នុងគ្រាដ៏ក្រលំបាកខ្វះខាតនេះ បានលេចវត្ដមានរបស់កាកបាទក្រហមកម្ពុជា មកជួយសង្គ្រោះ។ ចឹងហើយបានជាខ្ញុំ តែងតែណែនាំដល់គ្រួសារ និងក្រុមការងារទាំងអស់ ធ្វើម៉េចចូលរួមបរិច្ចាគថវិកាទាំងអស់គ្នា ទោះតិចក្ដីច្រើនក្ដី ជាមួយកាកបាទក្រហមកម្ពុជា ដើម្បីជួយដល់ប្រជាជនងាយររងគ្រោះគ្រប់រូបភាព»។

ជាការឆ្លើយតបលោកស្រី ពុំ ចន្ទីនី បានថ្លែងកោតសរសើរចំពោះទឹកចិត្ដសប្បុរស និងជីវិតតស៊ូប្រឹងប្រែងរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលបានបន្ដឧបត្ថម្ភគាំទ្រ និងកៀរគរសប្បុរសជននានា បរិច្ចាគថវិកាដល់កាកបាទក្រហមកម្ពុជា ។ក្នុងឱកាសនោះលោកស្រីក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះសប្បុរសជនទាំងអស់ ដែលសមានទឹកចិត្តប្រកបដោយសប្បុរសធម៌ ចូលរួមចំណែកជាមួយកាកបាទក្រហមកម្ពុជា ហើយសកម្មភាពដ៏ថ្លៃថ្លានេះ គឺជាកម្លាំងចលករមិនអាចខ្វះបាន ជួយទ្រទ្រង់និរន្តរភាព នៃប្រតិបត្តិការមនុស្សធម៌ របស់សមាគមជាតិ កាកបាទក្រហមកម្ពុជា។

ជាមួយគ្នានោះលោកស្រីក៏បានរៀបរាប់ពីការប្រើប្រាស់ថវិកា របស់កាកបាទក្រហមកម្ពុជាក្នុងឆ្នាំ២០២៣កន្លងទៅ គឺក្រៅពីប្រើប្រាស់លើប្រតិបត្តិការជួយសង្គ្រោះប្រជាជនរងគ្រោះ និងងាយរងគ្រោះនោះ គឺបានប្រើប្រាស់ទៅលើសកម្មភាពមនុស្សធម៌នានា ដូចជា ការជីកអណ្ដូងទឹកស្អាត ការសាង សង់ផ្ទះ ជូនប្រជាពលរដ្ឋ ដែលងាយរងគ្រោះបំផុត នៅតាមមូលដ្ឋាននានា រួមជាមួយ ការផ្តល់ប្រាក់កម្ចីគ្មានការប្រាក់ជូនអ្នកងាយរងគ្រោះ នៅតាមមូលដ្ឋានគោលដៅមួយចំនួន ដើម្បីពួកគាត់យកទៅប្រកបរបរអាជីវកម្មផ្សេង ដើម្បីកែប្រែសេដ្ឋកិច្ចគ្រួសាររបស់ខ្លួន ការផ្តល់ថវិកាជារៀងរាល់ឆ្នាំ ចំនួន ១លានដុល្លារអាមេរិក ជូនមូលនិធិគន្ធបុប្ផា ហើយក្នុងឆ្នាំ២០២៣កន្លងទៅនេះ កាកបាទក្រហមកម្ពុជា បានផ្តល់អំណោយមនុស្សធម៌ ជូនប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ គ្រប់ប្រភេទបានប្រមាណ ជាង៩ម៉ឺន៩ពាន់គ្រួសារ។

កន្លងទៅថ្មីៗនេះ ក្រុមប្រតិបត្តិកាកបាទក្រហមកម្ពុជា ក៏បានផ្តល់អំណោយមនុស្សធម៌ជាបន្តបន្ទាប់ ដល់អង្គការសង្គ្រោះជនអស់សង្ឃឹម អង្គការលើស្ទួយប្រជាពលរដ្ឋមជ្ឈមណ្ឌល់បុរីទារក និងកុមារជាតិ សមាគមដន្ត្រីសំនៀងជនពិការ និងអង្គការផ្ទះបាយកុមារ ដែលមានអ្នកទទួលផលរាប់ពាន់នាក់។ក្នុងឆ្នាំ២០២៤នេះ គឺជាឆ្នាំទី៥ ដែលកាកបាទកាកបាទក្រហមកម្ពុជា មិនបានប្រារព្ធពិធីជួបជុំ ដើម្បីអបអរសាទរទិវាពិភព លោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ប៉ុន្តែទោះជាយ៉ាងណាក្តីកាកបាទក្រហមកម្ពុជា គឺបន្ដទទួលស្វាគមន៍ជានិច្ចចំពោះសប្បុរសជនគ្រប់មជ្ឈដ្ឋាន ដែលមានទឹកចិត្តសប្បុរសធម៌ ចូលរួមជាថវិកា និងសម្ភារៈផ្សេងៗ ជូនកាកបាទក្រហមកម្ពុជា តាមរយៈការអញ្ជើញ មកផ្ទាល់ដល់ទីស្នាក់ការកណ្ដាល ឬចាត់តំណាងនាំមកប្រគល់ជូន ក៏ដូចជាការផ្ដល់ជូនតាមប្រព័ន្ធធនាគារផ្សេងៗ ហើយកាកបាទក្រហមកម្ពុជា បានចាត់ទុកវិភាគទានទាំងនោះ គឺសុទ្ធតែបានរួមចំណែក ធ្វើឲ្យស្ថាប័នមនុស្សធម៌មួយនេះ មានលទ្ធភាពបំពេញបេសកកម្មជួយសង្គ្រោះជនរងគ្រោះ និងរងគ្រោះ ដែលត្រូវការចាំបាច់ការជួយសង្គ្រោះពីកាកបាទក្រហមកម្ពុជា។

សូមជម្រាបថា ក្នុងឱកាសអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងលោកជំទាវ ដឹកនាំក្រុមការងារ Galaxy Navatra Group នាំយកថវិកាជាង ១៥ម៉ឺនដុល្លារ ជូនដល់កាកបាទក្រហមកម្ពុជា ក្នុងឱកាសខួប ៨ ឧសភា ឆ្នាំ២០២៤នេះ ក្នុងចំណោមតារាច្រៀងដ៏ល្បីប្រចាំកម្ពុជា គឺតារាចម្រៀង ខេមៈ សិរីមន្ដ និងតារាចម្រៀង តន់ ចន្ទសីម៉ា បានឡើងបកស្រាយបទចម្រៀង «លោកពុក សែនល្អ» និងបទចម្រៀងផ្សេងទៀតមុននឹងបញ្ចប់កម្មវិធី និងប្រគល់-ទទួលបណ្ណថ្លែងអំណរគុណ ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៨ វិនាទី មុន

ក្រុមយុវជនសង្គមស៊ីវិល ថ្កោលទោសចំពោះសកម្មភាពចលនាយុវជនខុសច្បាប់យកវិស័យបរិស្ថានធ្វើជាឈ្នាន់នយោបាយ 

សេចក្ដីជូនដំណឹង៣០ នាទី មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានកៀរគរសប្បុរសជន និងសិល្បករ សិល្បការិនី រួមទាំងបុគ្គលិក ១៣១នាក់ នាំយកថវិកាជូនកាកបាទក្រហមកម្ពុជា នូវថវិកាចំនួន ១៥៨.១០០ ដុល្លារ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ចុះពិនិត្យព្យាបាលជំងឺជូនពលរដ្ឋដោយឥតគិតថ្លៃនៅអនុវិទ្យាល័យពងទឹកស្រុកដំណាក់ចង្អើរ

សន្តិសុខសង្គម២ ម៉ោង មុន

កុមារីអាយុ១៣ឆ្នាំម្នាក់បាត់បង់ជីវិត ក្នុងហេតុការណ៍លិចទូកចម្លងពេលចេញរៀន

ព័ត៌មានជាតិ២ ម៉ោង មុន

ចម្រៀង “ព្រែកជីកហ្វូណនតេជោប្រវត្តិសាស្ត្រ ” បង្កប់អត្ថន័យជ្រាលជ្រៅពីសក្តានុពលបំរើសេដ្ឋកិច្ចថ្មី ច្រៀងដោយឧកញ៉ា សំ សុខនឿន

ព័ត៌មានជាតិ២៣ ម៉ោង មុន

សម្ដេច ហ៊ុន សែន៖ សូមកុំព្យាយាមទម្លាក់កំហុសឲ្យចិន ពេលកម្ពុជាមិនចូលរួមក្នុងសន្និសីទសន្តិភាពអ៊ុយក្រែន

ព័ត៌មានជាតិ២ ម៉ោង មុន

ចម្រៀង “ព្រែកជីកហ្វូណនតេជោប្រវត្តិសាស្ត្រ ” បង្កប់អត្ថន័យជ្រាលជ្រៅពីសក្តានុពលបំរើសេដ្ឋកិច្ចថ្មី ច្រៀងដោយឧកញ៉ា សំ សុខនឿន

ព័ត៌មានជាតិ២២ ម៉ោង មុន

រៀបចំការប្រឡងលើវិញ្ញាសា៣ ដើម្បីរំលឹកទិវាចងចាំដំណើរឆ្ពោះទៅការផ្ដួលរំលំរបបប្រល័យពូជសាសន៍

សន្តិសុខសង្គម២ ម៉ោង មុន

កុមារីអាយុ១៣ឆ្នាំម្នាក់បាត់បង់ជីវិត ក្នុងហេតុការណ៍លិចទូកចម្លងពេលចេញរៀន

វប្បធម៌ ជំនឿ១១ ម៉ោង មុន

ពាក់កណ្ដាលឆ្នាំ ២០២៤ ឆ្នាំទាំង ៥ នឹងដល់គូព្រេងរបស់ពួកគេ

Sokha Hotels

ព័ត៌មានពេញនិយម