ជីវិតកម្សាន្ដ
លោក ឆាយ បូរ៉ា ផ្ដល់ការបញ្ចាំងភាពយន្ត ដើម្បីកិច្ចការសប្បុរសធម៌
ខ្មែរភាពយន្តខ្មែររឿង “ឃ្លាតទៅ សែនឆ្ងាយ” នឹងចាក់បញ្ចាំងរយៈ ២ថ្ងៃ នៅ ថ្ងៃទី២៧-២៨ ខែកក្កដា ឆ្នាំ២០២៤ នេះ ដោយថវិការដែលទទួលបានពីការលក់សំបុត្រ គឺជាការចូលរួមចំណែកវិភាគទានក្នុងការចូលរួមចំណែកជួយគាំទ្រក្នុងសកម្មភាពមនុស្សធម៌របស់ ក្លិបយុវជនកាកបាទក្រហមកម្ពុជា នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង។

លោក ឆាយ បូរ៉ា ផលិតករភាពយន្ត មានប្រសាសន៍ប្រាប់ “កម្ពុជាថ្មី” នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ នេះថា កាលមុនលោកធ្លាប់បញ្ចាំងរឿង អ៊ំចន មេដោះ ដែរ បាន ៤ ពេល យកលុយដាក់ កាកក្របាទក្រហមសាលា ដោយក្មេងៗកាកក្របាទក្រហមសាលាត្រូវការលុយយកទៅជួយកន្លែង សាលារៀនខ្វះខាត នៅកន្លែងណាមួយដែលពួកគាត់បានស្គាល់។

លោក ឆាយ បូរ៉ា មានប្រសាសន៍បន្ថែមថា៖ “ហើយលើកទី២ នេះ ពួកគាត់ស្នើ សុំយកខ្សែភាពយន្តរឿង “ឃ្លាតទៅសែនឆ្ងាយ” ព្រោះក្មេងៗស្រករក្រោយអត់ទាន់បានមើល ព្រោះរឿងហ្នឹងជាង ១០ឆ្នាំហើយ។ ការលក់សំបុត្រហ្នឹង សម្រាប់និស្សិតក្នុងសាលា ហើយអ្នកក្រៅក៏អាចទិញសំបុត្រចូលទស្សនាបានដែរ”។

ផលិតករ ផលិតកម្ម ដើមត្នោត រូបនេះ បានឱ្យដឹងបន្ថែមថា កាលប៉ុន្មានខែមុន លោកបានបញ្ចាំងភាពយន្តនៅខេត្តបាត់ដំបង គឺរឿង “អ៊ំចនម៉ែដោះ” ហើយគេក៏មានគម្រោងស្នើសុំលោកបញ្ចាំងរឿង “ឃ្លាតទៅសែនឆ្ងាយ” រឿង “៣,៥ ដុល្លារ” រឿង “លោកគ្រូប្រពន្ធល្អ” ជាដើម ដើម្បីធ្វើកម្មវិធីសប្បុរសធម៌បន្ត។
លោក ឆាយ បូ រ៉ា បញ្ជាក់ថា៖ “ការបញ្ចាំងភាពយន្តក្នុងឱកាសនេះ មិនផ្ដោតលើការប្រមូលថវិកាមកផលិតករវិញទេ គឺផ្ដល់អាទិភាពដល់ក្រុមយុវជន ដើម្បីចាត់ចែងធ្វើសកម្មភាពសប្បុរសធម៌ ក៏ដូចជាបានចែករំលែករឿងប្រវត្តិសាស្ត្រមួយនេះឱ្យកូនខ្មែរមើលឱ្យបានច្រើនគ្នា និងជាប្រយោជន៍ដល់សង្គមផង តាមរយៈលក់សំបុត្រ ឬទទួលថវិកាបរិច្ចាគដើម្បីសប្បុរសធម៌”។

គួររម្លឹកថា “ឃ្លាតទៅសែនឆ្ងាយ” ជាខ្សែភាពយន្តប្រវត្តិពិត នៃអ្នកម្តាយ ក្នុងរបបវាលពិឃាត ជាស្នាដៃដំបូងបំផុតរបស់ លោក ឆាយ បូរ៉ា ផលិតក្នុងឆ្នាំ២០១០ ធ្លាប់ត្រូវបានជ្រើសរើសជាភាពយន្តកម្ពុជា សម្រាប់ជាប់ពានរង្វាន់អូស្ការ (Top8 Shortlist) ជាភាពយន្តភាសាបរទេសល្អបំផុត ដើម្បីយកទៅប្រកួតកម្មវិធីប្រគល់ពានរង្វាន់ Academy Awards លើកទី៨៥ កាលពីអំឡុងឆ្នាំ២០១៣។ ខ្សែភាពយន្តនេះបានទទួលពានរង្វាន់ចំនួន ៧ សម្រាប់ថ្នាក់ជាតិ និងពានរង្វាន់ចំនួន ៩ សម្រាប់ថ្នាក់អន្តរជាតិ។

គួរបញ្ជាក់ថា ខ្សែភាពយន្ត រឿង ឃ្លាតទៅសែនឆ្ងាយ នឹងបញ្ចាំង នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង នៅចុងសប្ដាហ៍នេះ វេលាម៉ោង ០៩:០០ ព្រឹក និង ១៤:០០ រសៀល តម្លៃសំបុត្រ ៦ ០០០ រៀល ( 1.5$ )។ ទីតាំងលក់សំបុត្រ នៅ ១. ដេប៉ាដឺម៉ងឆ្នាំសិក្សាមូលដ្ឋាន ២. ក្លិបយុវជកាកបាទក្រហមកម្ពុជា សជគ ៣. ទីតាំងសាល B ផ្ទាល់ពេលចាក់បញ្ចាំង៕
អត្ថបទ៖ ច័ន្ទ វីរៈ
–
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


