កីឡា
ខ្សែក្រវាត់ K-1 ៧០គីឡូក្រាមឆ្លងកាត់ម្ចាស់៤រូបមុនពេលធ្លាក់ទៅដៃជើងខ្លាំងចិន Ouyang
ខ្សែក្រវាត់ឃីកបុកស៊ីងអាជីពពិភពលោក K-1 ទម្ងន់៧០គីឡូក្រាម ត្រូវបានបង្កើតឡើងនៅឆ្នាំ២០១៥ ក្នុងនោះមានកីឡាករ៥រូបមានសញ្ជាតិផ្សេងៗគ្នាធ្លាប់គ្រប់់គ្រង ខណៈបច្ចុប្បន្នជើងខ្លាំងចិន Ouyang Feng ជាអ្នកគ្រប់គ្រង។

១. កីឡាករ Marat Grigorian
កីឡាករអាមេនី Marat Grigorian បានគ្រប់គ្រងខ្សែក្រវាត់ K-1 ទម្ងន់៧០គីឡូក្រាមដំបូងគេ ក្រោយផ្ដួលកីឡាករហុល្លង់ Jordann Pikeur ក្នុងទឹកទី១ កាលពីថ្ងៃទី៤ ខែកក្ដដា ឆ្នាំ២០១៥ នៅក្នុងប្រទេសជប៉ុន។ មួយឆ្នាំក្រោយមកពោលគឺនៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៦ កីឡាករ Grigorian ត្រូវបានស្ថាប័ន K-1 ដកហូតវិញ បន្ទាប់ពីរូបគេបដិសេធក្នុងការឡើងប្រកួតការពារខ្សែក្រវាត់។

២. កីឡាករ Chingiz Allazov
កីឡាករបេឡារុស្ស Chingiz Allazov ជាកីឡាករទី២ដែលបានគ្រប់គ្រងខ្សែក្រវាត់ K-1 ទម្ងន់៧០គីឡូក្រាមនេះ បន្ទាប់ពីទំនេរអត់ម្ចាស់ត្រូវដាក់ឲ្យប្រកួតដណ្តើមជាមួយកីឡាករជប៉ុន Yasuhiro Kido ដោយរូបគេបានយកឈ្នះកាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៧។ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨ កីឡាករ Chingiz Allazov បានឡើងការពារខ្សែក្រវាត់របស់ខ្លួនជោគជ័យ តាមរយៈការផ្ដួលកីឡាករជប៉ុន Hinata Watanabe ឲ្យសន្លប់នៅទឹកទី២។ ទោះបីជាយ៉ាងណា នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៩ Allazov ត្រូវបានដកហូតខ្សែក្រវាត់នេះវិញ បន្ទាប់ពីរូបចុះហត្ថលេខាចូលរួមជាមួយស្ថាប័នប្រដាល់អាមេរិក Bellator Kickboxing។

៣. កីឡាករ Minoru Kimura
ពេលនោះខ្សែក្រវាត់អត់ម្ចាស់ជាលើកទី២ហើយត្រូវបានដាក់ឲ្យដណ្ដើមសារជាថ្មី រវាងកីឡាករប្រេស៊ីល Minoru Kimura និងកីឡាករជប៉ុន Hiromi Wajima។ កីឡាករប្រេស៊ីកបានយកឈ្នះក្នុងទឹកទី១ កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០ ដើម្បីក្លាយជាអ្នកគ្រប់គ្រងទី៣។

៤. កីឡាករ Hiromi Wajima
ជើងខ្លាំងជប៉ុន Hiromi Wajima មិនអស់ចិត្តក៏បានឡើងប្រកួតដណ្តើមជាលើកទី២ ហើយក៏បានយកឈ្នះដៃគូចាស់កីឡាករ Minoru Kimura នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២១ ដើម្បីក្លាយជាអ្នកគ្រប់គ្រងទី៤។ ក្រោយឈ្នះខ្សែក្រវាត់នេះ កីឡាករ Hiromi Wajima បានឡើងប្រកួតការពារក្រវាត់នេះទទួលជោគជ័យ២លើកគឺឈ្នះកីឡាករថៃ Jomthong Chuwattana និងកីឡាហុល្លង់ Jordann Pikeur។

៥. កីឡាករ Ouyang Feng
ទោះបីជាយ៉ាងណា Hiromi Wajima មិនអាចការពារបានជោគជ័យទេសម្រាប់ការប្រកួតលើកទី៣ដោយបានចាញ់ជើងខ្លាំងចិន Ouyang Feng កាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងអូសាកា ប្រទេសជប៉ុន។ ចាប់តាំងពីពេលនោះមក Ouyang Feng កំពុងគ្រងជាម្ចាស់ជើងឯក K-1 Super Welterweight Championship ប៉ុន្តែមិនទាន់ធ្លាប់បានឡើងប្រកួតការពារទេ។ ស្ថាប័ន K-1 គ្រោងរៀបចំឲ្យរូបគេឡើងការពារខ្សែក្រវាត់នាពេលខាងមុខ៕

ប្រែសម្រួល៖ ផា រតនា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


