ព័ត៌មានអន្ដរជាតិ
មនុស្ស១៤៦នាក់ កប់ស្លាប់ក្រោមបំណាក់ដីភក់ នៅប្រទេស អេត្យូពី
តាមការបញ្ជាក់ពីអាជ្ញាធរមូលដ្ឋានប្រាប់ទៅ AP នៅថ្ងៃអង្គារទី២៣ ខែកក្កដា ឆ្នាំ២០២៤, តួលេខមនុស្សស្លាប់ក្នុងហេតុការណ៍បាក់ដីភក់ដ៏រន្ធត់ នៅតំបន់ដាច់ស្រយាលនៃប្រទេសអេត្យូពី បានកើនឡើងដល់ ១៤៦នាក់ហើយ។

អភិបាលស្រុក Kencho Shacha Gozdi និយាយថា បំណាក់ដីនេះ កើតឡើងក្រោយពេលមានភ្លៀងធ្លាក់ខ្លាំងដូចហែកមេឃ ហើយអ្វីដែលកាន់តែសង្វេគគឺថា ក្នុងចំណោមអ្នកស្លាប់ ក៏មានស្រ្តីពោះធំនិងកុមារផងដែរ។
តាមពិតទៅ តួលេខមនុស្សស្លាប់គិតត្រឹមល្ងាចថ្ងៃចន្ទ មានត្រឹម៥៥នាក់ប៉ុណ្ណោះ ប៉ុន្តែក្រោយមក ក្រុមជួយសង្គ្រោះ បានរកឃើញសាកសពជាបន្តបន្ទាប់ ក្នុងចំនួនគួរឲ្យភ្ញាក់ផ្អើលជាទីបំផុត។
ទោះបីជាយ៉ាងណាក៏ដោយ ក៏មានមនុស្សចំនួន៥នាក់ ត្រូវបានគេជួយសង្គ្រោះចេញពីដីភក់ ទាំងនៅរស់រានមានជីវិតផងដែរ។

មកទល់ពេលនេះ អាជ្ញាធរមូលដ្ឋានកំពុងតាមដានស្ថានការណ៍ ហើយចេញការព្រមានអំពីលទ្ធភាពនៃបំណាក់ដីបន្ថែមទៀត ខណៈក្រុមជួយសង្គ្រោះ កំពុងបន្តស្វែងរកជនរងគ្រោះជាបន្ត។
សូមបញ្ជាក់ថា បំណាក់ដីមិនមែនជារឿងចម្លែកឡើយ ក្នុងរដូវភ្លៀងនៅប្រទេសអេត្យូពី ដែលចាប់ផ្តើមពីខែកក្កដា រហូតដល់ពាក់កណ្តាលខែកញ្ញា៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ តួលេខមនុស្សកប់ទាំងរស់ ក្រោមបំណាក់ដីនៅ ប៉ាពូអាស៊ីនូវែលហ្គីណេ ឡើងដល់ជាង ២ ០០០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


