ព័ត៌មានអន្ដរជាតិ
ហេតុអ្វី CEO ក្រុមហ៊ុនវៀតណាមជាច្រើនលាលែងពីដំណែង ទោះសេដ្ឋកិច្ចប្រទេសបានធូរស្បើយ?
កាសែតក្នុងស្រុកវៀតណាម Viet Nam News បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា នាយកប្រតិបត្តិ (CEO) របស់ក្រុមហ៊ុនចុះបញ្ជីជាសាធារណៈជាច្រើន បានលាលែងចេញពីដំណែងរបស់ខ្លួនក្នុងឆ្នាំនេះ បើទោះបីជាសេដ្ឋកិច្ចវៀតណាម បានបន្តស្ទុះងើបឡើងវិញហើយក៏ដោយ។

រលកនៃការលាលែងនេះ រួមបញ្ជូលទាំង CEO ដែលទើបតែចូលកាន់ដំណែងប៉ុន្មានខែមុនថ្មីៗផងដែរ។
ក្នុងករណីចុងក្រោយបំផុត លោក Nguyễn Thanh Sơn បានលាឈប់ពីតួនាទីជាអគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ An Gia Real Estate Investment and Development Corporation (AGG) ដែលចុះបញ្ជីសាធារណៈកាលពី ៤ ឆ្នាំមុន ក្រោយកាន់ដំណែងត្រឹមតែ ៥ ខែប៉ុណ្ណោះ។ លោកមិនបានពន្យល់ពីមូលហេតុពីការសម្រេចចិត្តរបស់ខ្លួននោះទេ។
ស្រដៀងគ្នាដែរ អគ្គនាយកក្រុមហ៊ុន Thủ Đức House (TDH) បានលាលែងពីតំណែង ដោយលើកឡើងពីបញ្ហាប្រឈមក្នុងប្រតិបត្តិការ និងអសមត្ថភាពក្នុងការធ្វើឱ្យក្រុមហ៊ុនដំណើរការល្អតាមការរំពឹងទុក។ ក្រុមហ៊ុននេះបច្ចុប្បន្ន កំពុងជួបនឹងបញ្ហាហិរញ្ញវត្ថុសំខាន់ៗ ខណៈប្រឈមមុខនឹងវិធានការអនុវត្តច្បាប់ពីនាយកដ្ឋានពន្ធដារទីក្រុងហូជីមិញ ពាក់ព័ន្ធនឹងបំណុលពន្ធ។
ក្រៅពីនេះ គេឃើញមាន CEO របស់ក្រុមហ៊ុនផ្សេងៗទៀត ដែលសម្រេចចិត្តបោះជំហានដូចគ្នា ដូចជាក្រុមហ៊ុនវិនិយោគ Hải Phát Invest (HPX) និងក្រុមហ៊ុនឱសថ Hậu Giang Pharmaceutical (DHG) ជាដើម។

ត្រង់ចំណុចនេះ ក្រុមអ្នកជំនាញវៀតណាម បាននិយាយថា CEO ជាច្រើន បានបរាជ័យមិនដូចការរំពឹងទុកដែល ក្រុមហ៊ុនមានចំពោះពួកគេ មុនពេលតែងតាំង ស្របពេលដែលក្រុមហ៊ុនភាគច្រើន ក៏បានលើកឡើងពីបញ្ហាប្រឈមសំខាន់ៗជាបន្តបន្ទាប់ក្នុងប្រតិបត្តិការអាជីវកម្មរបស់ពួកគេ ដូចជាការលក់ធ្លាក់ចុះជាដើម។
គេមើលឃើញថា GDP របស់វៀតណាម បានកើនឡើង ៦,៤ ភាគរយក្នុងឆមាសទី១នៃឆ្នាំនេះ ប៉ុន្តែការប្រើប្រាស់ក្នុងស្រុកនៅតែខ្សោយ ដោយអ្នកប្រើប្រាស់ភាគច្រើនផ្តល់អាទិភាពលើការចំណាយលើទំនិញសំខាន់ៗតែប៉ុណ្ណោះ។
ចំណែកឯវិស័យអចលនៈទ្រព្យវិញ នៅតែបន្តជាប់គាំងក្នុងការលំបាក ដោយក្រុមហ៊ុនជាច្រើនស្ថិតនៅក្រោមសម្ពាធសងមូលប័ណ្ណបំណុល។ យោងតាមសមាគមអចលនទ្រព្យទីក្រុងហូជីមិញ តម្លៃនៃមូលប័ណ្ណបំណុលសាជីវកម្មដែលដល់កាលបរិច្ឆេទ(សង) ក្នុងវិស័យអចលនទ្រព្យនៅឆ្នាំ ២០២៤ នេះ នឹងឈានដល់ ៣២៩,៥ ទ្រីលានដុង ដែលនេះជាកម្រិតខ្ពស់បំផុតក្នុងរយៈពេល ៣ ឆ្នាំ ពោលគឺកើនឡើងពី ១៤៤,៥ ទ្រីលានដុងនៅឆ្នាំ ២០២២ និង ២៧១,៤ ទ្រីលានដុង កាលពីឆ្នាំមុន។
ខណៈ CEO វៀតណាមកាន់តំណែងកំពូលជាមធ្យមរយៈពេល ៥ ឆ្នាំ ការសិក្សាថ្មីៗបង្ហាញថា ការកើនឡើងនៃការលាលែងពីដំណែង មិនត្រឹមតែបណ្ដាលមកពីក្រុមហ៊ុនដំណើរការមិនល្អប៉ុណ្ណោះទេ ប៉ុន្តែក៏មានការព្រួយបារម្ភអំពីសីលធម៌ផងដែរ។ អ្នកជំនាញលើកឡើងថា នៅពេលការគំរាមកំហែងដោយសារតែភាពយឺតយ៉ាវនៃសេដ្ឋកិច្ចលេចឡើង មេដឹកនាំក្រុមហ៊ុនជាច្រើន អាចនឹងជ្រើសរើសការលាលែងដំណែង ដើម្បីការពារកេរ្តិ៍ដំណែលរបស់ខ្លួន៕
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


