សន្តិសុខសង្គម
មន្ទីរបរិស្ថានពិន័យម្ចាស់រោងចក្រ អលឡាក់គី ៥លានរៀល និងតម្រូវឲ្យកែប្រែការបង្ហុយផ្សែងខ្មៅប៉ះពាល់ដល់បរិស្ថាន
នាព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ មន្រី្ដនៃមន្ទីរបរិស្ថានរាជធានីភ្នំពេញ និងរដ្ឋបាលខណ្ឌដង្កោ រដ្ឋបាលសង្កាត់ដង្កោ បានចុះត្រួតពិនិត្យរោងចក្រចំនួនទី២កន្លែង និងចេញលិខិតបញ្ជាកែប្រែផលប៉ះពាល់បរិស្ថាន ក្នុងនោះមានរោងចក្ររោងចក្រកាត់ដេរសម្លៀកបំពាក់ គុនបូស្ដាយស៍ និងរោងចក្រកាត់ដេរសម្លៀកបំពាក់ អលឡាក់គី។

សូមបញ្ជាក់ថា ប្រជាពលរដ្ឋទាំងអស់រស់នៅជុំវិញបរិវេណក្បែងរោងចក្រ អលឡាក់គី និងក្រុម ហ៊ុន គុនបូស្តាយស៍ អឺតែរឹល ឯ.ក ដែលមានទីតាំងនៅផ្លូវទួលពង្រ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ បានដាក់ពាក្យបណ្ដឹងដោយស្នើសុំអាជ្ញាធរសង្កាត់ដង្កោចាត់វិធានការលើរោងចក្រទាំងពីរនេះ បញ្ឈប់សកម្មភាពដុតក្រណាត់យកចំហេះ ដោយបង្ហុយផ្សែងចេញតាមបំពុលមានកម្ពស់ទាប បង្ហុយផ្សែងក្នុងបរិយាកាសទាប ហើរចូលផ្ទះប្រជាពលរដ្ឋធ្វើឲ្យប៉ះពាល់ដល់សុខភាព ដូចជា ផ្លូវដង្ហើម និងផ្ទះរោលផ្សែងខ្មៅជាដើម។
ជាក់ស្តែងតាមការពិនិត្យរោងចក្រកាត់ដេរសម្លៀកបំពាក់ អលឡាក់គី បានបង្កហេតុប៉ះពាល់បរិស្ថាន បញ្ចេញផ្សែងឃ្មួលឃ្មាញ់ ពណ៌ខ្មៅចេញពីបំពង់ផ្នៃឡដុតកម្ទេចក្រណាត់ រួមទាំងមានក្លិនឈ្ងៀម។ ជាមួយគ្នានេះ មន្រី្ដបរិស្ថានក៏បានពិនិត្យជាក់ស្តែងនៅទីតាំងឡដុតក្រណាត់បានឃើញមានសំណាកចំហេះ កម្ទេចក្រណាត់ លាយជាមួយផេះក្នុងការ៉ុង បង្ហាញឱ្យឃើញថា ពិតជាបានយកកម្ទេចកំណាត់មកបង្កាត់ភ្លើង និងដុតយកថាមពលនៅក្នុងឡចំហាយក្តៅ ដែលជាហេតុបង្កឱ្យប៉ះពាល់បរិស្ថាន គុណភាពខ្យល់ និងអ្នករស់នៅក្បែរខាងពិតប្រាកដមែន។

មន្ទីរបរិស្ថានរាជធានីភ្នំពេញបានសម្រេច ដាក់ចេញនូវការផាកពិន័យ អន្តរការណ៍ និងវិធានការបញ្ជាឱ្យកែប្រែផលប៉ះពាល់ដល់បរិស្ថាន ដល់រោងចក្រកាត់ដេរសម្លៀកបំពាក់ អលឡាក់គី (ខេមបូឌា) ឯ.ក របស់ត្រូវអនុវត្តដូចខាងក្រោម៖
១-ត្រូវបញ្ឈប់ការយកសំណល់ឧស្សាហកម្មកំទេចកំណាត់ ឬសំណល់រឹងគ្រប់ប្រភេទដែលបានហាមឃាត់យកមកដុត ឬបង្កាត់ភ្លើងនៅក្នុងឡចំហាយក្តៅ (Stream Boiler) ជាដាច់ខាត។
២-ឡចំហាយក្តៅ (Stream Boiler) ត្រូវបំពាក់ឧបករណ៍ចោះសម្អាតផ្សែងនៅបំពង់ផ្សែងដែលចេញ ពីឡចំហាយក្តៅតាមលក្ខណៈបច្ចេកទេស ធានាបានការបញ្ចេញផ្សែង ម្រែងភ្លើង ធូលី និងក្លិន ស្ងៀម មិនបង្កផលប៉ះពាល់ដល់បរិស្ថាន និងគោរពតាមស្តង់ដារគុណភាពខ្យល់។
៣-ម្ចាស់រោងចក្រត្រូវធ្វើកិច្ចសន្យាការពារបរិស្ថាន ដើម្បីឱ្យស្របទៅនឹងសេវាសាធារណៈ និងលិខិត បទដ្ឋានគតិយុត្ត។
៤-ម្ចាស់រោងចក្រត្រូវទទួលការផាកពិន័យអន្តរការណ៍ចំនួន ៥,០០០,០០០ (ប្រាំលាន) រៀល លើករណីបានប្រព្រឹត្តបទល្មើសបង្កឱ្យមានការបំពុលបរិស្ថាន (បំពុលខ្យល់)តាមរយៈការយក សំណល់ឧស្សាហកម្ម កំទេចកំណាត់មកដុត បង្កាត់ភ្លើងយកថាមពលកំដៅ ដើម្បីដំណើរការឡ ចំហាយក្តៅ។
៥-ម្ចាស់រោងចក្រត្រូវបង់ប្រាក់ផាកពិន័យអន្តរការណ៍ក្នុងចំនុចទី៤នៅមន្ទីរបរិស្ថានរាជធានីភ្នំពេញ ឱ្យបានមុនថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ ។

រាល់បណ្តាចំណុចបញ្ជាឱ្យកែប្រែខាងលើ ម្ចាស់រោងចក្រត្រូវអនុវត្តឱ្យមានប្រសិទ្ធភាពក្នុងរយៈពេល២១ថ្ងៃ គិតចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ ។ ក្នុងករណី ម្ចាស់រោងចក្រ មិនបានអនុវត្តនូវចំណុចបញ្ជាឱ្យកែប្រែខាងលើ មន្ទីរបរិស្ថានរាធានីភ្នំពេញ នឹងអនុវត្តទៅតាមវិធានការច្បាប់ដែលមានជាធរមាន៕
អត្ថបទ៖ ម៉េង





-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


