ព័ត៌មានអន្ដរជាតិ
ខណៈកម្ដៅហក់ឡើង អាជ្ញាធរជប៉ុនព្រមានពីហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាល
អាជ្ញាធរជប៉ុនជំរុញប្រជាជនតរបស់ខ្លួនចាត់វិធានការការពារជំងឺដាច់សរសៃឈាមខួរក្បាល ស្របពេលកម្ដៅអាចនឹងកើនឡើងខ្លាំងជាថ្មីម្ដងទៀតនៅតាមតំបន់នានាក្នុងប្រទេសជប៉ុននៅថ្ងៃសុក្រនេះ។ យោងការចេញផ្សាយរបស់ទូរទស្សន៍ជាតិជប៉ុន NHK នៅថ្ងៃទី២៦ខែកក្កដានេះ។

ទីភ្នាក់ងារឧតុនិយមជប៉ុនបានឲ្យដឹងថា សីតុណ្ហភាពខ្ពស់បានបន្តអូសបន្លាយអស់រយៈពេលជាច្រើនថ្ងៃនៅក្នុងតំបន់ Kanto-Koshin ភាគកណ្តាលនៃប្រទេសជប៉ុន ខណៈកាលពីថ្ងៃព្រហស្បតិ៍ ទីក្រុង Kiryu ក្នុងខេត្ត Gunma ស្ថិតនៅភាគកណ្តាលដូចគ្នា សីតុណ្ណភាពបានកើនឡើងដល់៣៨,៣អង្សាសេ។ ទីភ្នាក់ងារនេះកំពុងព្យាករពីកម្ដៅកើនឡើងខ្លាំងម្តងទៀតនៅតំបន់មួយចំនួននៅថ្ងៃសុក្រនេះ ដោយកម្ដៅនឹងឡើងខ្ពស់នៅពេលថ្ងៃដល់ទៅ៣៧អង្សាសេនៅទីក្រុងMaebashi និង៣៦អង្សាសេនៅទីក្រុងMito។
ចំណែកកម្តៅ៣៥អង្សាសេកើតមាននៅកណ្តាលទីក្រុងតូក្យូ ទីក្រុងYokohama និងទីក្រុងUtsunomiya និងសីតុណ្ហភាព៣១អង្សាសេកើតមាននៅទីក្រុងNiigata។ លើសពីនេះទីភ្នាក់ងារឧតុនិយម និងក្រសួងបរិស្ថានក៏បានចេញសេចក្តីជូនដំណឹងអំពីការឡើងកម្តៅក្នុងខេត្ត Ibaraki កោះ Izu និងខេត្ត Chiba ផងដែរ។

ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ មនុស្សជាច្រើនបានធ្លាក់ខ្លួនឈឺនឹងត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យដោយមានរោគសញ្ញាជំងឺដាច់សរសៃឈាមខួរក្បាល។ ប្រជាជនត្រូវបានដាស់តឿនកុំឲ្យហាត់ប្រាណ និងចៀសវាងការចេញទៅខាងក្រៅតាមដែលអាចធ្វើទៅបាន ហើយជំនួសមកវិញដោយការប្រើម៉ាស៊ីនត្រជាក់ក្នុងផ្ទះឱ្យបានគ្រប់គ្រាន់ និងទទួលទានទឹកនិងអំបិលឱ្យបានទៀងទាត់ ជាពិសេសមនុស្សចាស់និងទារក ព្រោះពួកគេងាយរងគ្រោះដោយជំងឺដាច់សរសៃឈាមខួរក្បាល។
ស្របពេលកម្ដៅហក់ឡើងខ្លាំងស្ទើរពេញប្រទេស ក្រសួងឧតុនិយមក៏បានប្រកាសថា ផ្នែកខ្លះនៃខេត្ត Niigata អាចនឹងមានភ្លៀងធ្លាក់ខ្លាំងនៅថ្ងៃសុក្រនេះ ដោយសារឥទ្ធិពលនៃប្រព័ន្ធសម្ពាធទាប និងភ្លៀងធ្លាក់ខ្លាំង ដោយនៅក្នុងតំបន់ Kanto-Koshin នៅពេលរសៀលអាចបណ្តាលឱ្យមានភ្លៀងធ្លាក់យ៉ាងខ្លាំងជាមួយនឹងផ្លេកបន្ទោរ។ ក្រសួងក៏អំពាវនាវដល់សាធារណជនឲ្យមានការប្រុងប្រយ័ត្នចំពោះទឹកជំនន់ ទឹកទន្លេហក់ឡើង បំណាក់ដី រួមទាំង ផ្គរ រន្ទះ ខ្យល់កន្ត្រាក់ និងការធ្លាក់ព្រឹលជាដើម៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


