ព័ត៌មានជាតិ
អស់រយៈពេល៨ថ្ងៃហើយ ឧទ្ធម្ភាគចក្រដែលបាត់ដាន ពុំទាន់មានតម្រុយនៅឡើយទេ
ឈានចូលដល់ថ្ងៃទី០៨ អាកាសធាតុមានការប្រែប្រួលឆាប់រហ័សកាន់តែផ្តល់ការលំបាកដល់បងប្អូនកងទ័ព កងកម្លាំង ក្នុងការរុករក និងសង្គ្រោះ ឧទ្ធម្ភាគចក្រមួយគ្រឿង ដែលបានបាត់ដំណឹងតាំងពីល្ងាចថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤។
តែទោះជាយ៉ាងណាក៏ដោយ ក្រសួងការពារជាតិ អគ្គបញ្ជាការ កងទ័ពជើងគោក ជាពិសេសយោធភូមិភាគទី៥ នៅតែបន្តផែនការយុទ្ធសាស្រ្តក្នុងការរុករករហូតដល់បេសកកម្មនេះទទួលបានជោគជ័យ។ នេះបើតាមការជូនដំណឹងរបស់ក្រសួងការពារជាតិ នៅលើបណ្តាញសង្គមហ្វេសប៊ុកនាថ្ងៃទី ២០ ខែកក្កដានេះ។

អ្នកនាំពាក្យក្រសួងការពារជាតិលោក ឈុំ សុជាត កាលពីថ្ងៃទី ១៨ កក្កដា បានឱ្យដឹងថា ដោយសារបញ្ហាភ្លៀងធ្លាក់ខ្លាំង បានបង្កជាការលំបាកដល់ប្រតិបត្តការរុករកឧទ្ធម្ភាគចក្រដែលបាត់ដាននៅតំបន់ជួរភ្នំក្រវាញ ខេត្តពោធិ៍សាត់ និងខេត្តកោះកុង។ លោកបញ្ជាក់ថា៖«នៅតំបន់ជួរភ្នំក្រវាញ ជាពិសេសចំណុចថ្មដា មេឃភ្លៀងខ្លាំង ខណៈដែលមានទឹកជន់ជោរនៅតាមអូរ ស្ទឹងមួយចំនួនដែលរំខានដល់ការរុករក»។



បើទោះបីជាមានការបង្កើនប្រតិបត្តការរុករក ប៉ុន្តែក្រុមជំនាញការ មិនទាន់រកឃើញចំណែក ឬតម្រុយណាមួយ ពាក់ព័ន្ធនឹងឧទ្ធម្ភាគចក្រ និងមនុស្ស២នាក់ ដែលបាត់ខ្លួនជាមួយឧទ្ធម្ភាគចក្រនេះនៅឡើយទេ។
ជាការកត់សម្គាល់ ប្រតិបត្តការរុករកនេះ មានទាំងការរុករកនៅលើផ្ទៃដីដោយថ្មើរជើង និងរុករកតាមរយៈឧទ្ធម្ភាគចក្រ ប៉ុន្តែការរុកពីលើតាមរយៈឧទ្ធម្ភាគចក្រ មិនអាចធ្វើឡើងដោយជាប់លាប់បានឡើយ ត្បិតថាអាកាសធាតុមិនអំណោយផល ហើយទីតាំងនោះមានខ្យល់ខ្លាំង៕
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១០ ម៉ោង agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


