ព័ត៌មានជាតិ
ផ្សារច្បារអំពៅ បំពាក់ម៉ាស៊ីនស្ទង់កម្តៅ គ្រប់ច្រកល្ហកចេញចូល
គណៈកម្មការគ្រប់គ្រងផ្សារបំពាក់ម៉ាស៊ីនវាស់កម្តៅ គ្រប់ច្រកល្ហកចេញ-ចូលផ្សារច្បារអំពៅ ស្ថិតក្នុងភូមិកណ្តាល សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដើម្បីស្វែងរកមុខសញ្ញាចម្លងជំងឺកូវីដ១៩ នឹងអនុវត្តតាមការជូនដំណឹងរបស់ក្រសួងសុខាភិបាល។
លោក គួច ចំណា ប្រធានគ្រប់គ្រងផ្សារច្បារអំពៅ បានប្រាប់ថា នៅតាមបណ្តាច្រកចេញចូលក្នុងផ្សារទាំងអស់ មានដាក់ម៉ាសុីនវាស់កម្តៅព្រមទាំងបាញ់អាកុលលាងដៃថែមទៀតផង ហើយការដាក់ម៉ាសុីនវាស់កម្តៅច្រចេញចូលផ្សារគឺគណៈកម្មការផ្សារបានទិញយកមកប្រើប្រាស់រួមដើម្បីរួមចំណែកក្នុងការស្វែងរកអ្នកមានជំងឺចូលក្នុងផ្សារគឺយើងបានដឹងតាមរយៈកម្តៅតែម្តង។

លោកគួច ចំណាប្រាប់ថា ចំពោះអ្នកចេញចូលក្នុងផ្សារគឺត្រូវពាក់ម៉ាស់ឲ្យបានគ្រប់គ្នា ហើយអ្នកដែលមិនបានពាក់ម៉ាស់គឺមិនចាំបាច់ក្រុមសន្តិសុខផ្សារធ្វើការណែនាំនោះទេគឺបងប្អូនប្រជាពលរដ្ឋដែលចេញចូលផ្សារលោកណែនាំជំនួសព្រោះមិនចង់ឲ្យអ្នកមិនបានពាក់ម៉ាស់ចូលផ្សារនោះឡើយ៕

អត្ថបទ៖នរា

-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២៣ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៤ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ