ព័ត៌មានអន្ដរជាតិ
នេះជាមូលហេតុ ស្ត្រីម្នាក់ជាប់ជណ្ដើរយន្ត ដាច់ជើងនៅព្រលានដនមឿង
វិទ្យាស្ថានវិស្វកម្មនៃប្រទេសថៃ (EIT) បាននិយាយថា កង់វ៉ាលិសដែលខូចអាចបណ្តាលឱ្យស្ត្រីម្នាក់បាត់បង់ជើងឆ្វេងរបស់នាង បន្ទាប់ពីដួលលើផ្លូវជណ្ដើរយន្តមួយខ្សែ នៅអាកាសយានដ្ឋានដនមឿង ប្រទេសថៃ។

លោក Boonpong Kijwatanachai ទីប្រឹក្សានៃគណៈកម្មាធិការវិស្វកម្មមេកានិចរបស់ EIT បានសន្មត់ថា កង់វ៉ាលិសជាប់គាំង ហើយទើសទៅបំបាក់ជណ្ដើរយន្ត ទើបមានប្រឡោះល្មមឲ្យជើងស្ត្រីរងគ្រោះចូលរួច ។

បច្ចុប្បន្នស្ត្រីរងគ្រោះកំពុងសម្រាកព្យាបាលនៅបន្ទប់ ICU ក្នុងមន្ទីរពេទ្យអន្តរជាតិ Bumrungrad ។ បើយោងតាមកូនប្រុសរបស់អ្នកស្រីបានឲ្យដឹងថា ស្ថានភាពផ្លូវចិត្តរបស់ម្ដាយគាត់មិនល្អទេ ព្រោះអ្នកស្រីមិនដឹងថារស់នៅជាមួយជើងម្ខាងដោយរបៀបណា ប៉ុន្តែក៏សូមអរគុណដល់មហាជនដែលសម្ដែងការព្រួយបារម្ភចំពោះម្ដាយគាត់ដែរ ។
ដោយឡែកការស៊ើបអង្កេតលើឧបទ្ទវហេតុនេះនៅតែបន្ត ចំណែកប្រព័ន្ធជណ្ដើរយន្តនៅដដែល និងទទួលបានការត្រួតពិនិត្យថែទាំស្របតាមស្តង់ដារទៀតផង ។ ដូច្នេះលោក Boonpon ដាស់តឿនប្រជាជនឲ្យបង្កើនការប្រុងប្រយ័ត្ន និងជៀសវាងការប្រើទូរស័ព្ទដៃពេលធ្វើដំណើរ ហើយកុំខ្លាចក្នុងការប្រើប្រាស់ជណ្ដើរយន្ត ព្រោះវាត្រូវគេរចនាស្របតាមស្តង់ដារអ៊ឺរ៉ុបយ៉ាងមានសុវត្ថិភាព ៕
ប្រែសម្រួល៖ វារី
ចុចអាន៖ ស្ត្រីម្នាក់ដាច់ជើង ព្រោះជាប់នឹងជណ្ដើរយន្តនៅអាកាសយានដ្ឋានប្រទេសថៃ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


