ព័ត៌មានអន្ដរជាតិ
ស្ត្រីម្នាក់ដាច់ជើង ព្រោះជាប់នឹងជណ្ដើរយន្តនៅអាកាសយានដ្ឋានប្រទេសថៃ
កាលពីថ្ងៃព្រហស្បតិ៍ ទី ២៩ ខែមិថុនា ឆ្នាំ ២០២៣ មានស្ត្រីម្នាក់បានជំពប់ជើងដួលជាមួយវ៉ាលិសរបស់នាង ហើយជាប់ជើងនឹងជណ្ដើរយន្តដែលកំពុងដំណើរការ ។

ភ្លាមៗនោះបុគ្គលិកពេទ្យនាំគ្នាប្រញាប់ប្រញាល់ទៅសង្គ្រោះនាង និងនាំទៅពេទ្យជិតៗដើម្បីកាត់ជើងឆ្វេងចោលជាបន្ទាន់ ។ ហេតុការណ៍ខាងលើកើតឡើងនៅវេលាម៉ោង ៨ និង ៣០ នាទីព្រឹក ក្នុងព្រលានយន្តហោះ Don Mueang នៃទីក្រុងបាងកក ។

បន្ទាប់ពីឧបទ្ទវហេតុដ៏រន្ធត់ខាងលើ ព្រលានយន្តហោះ Don Mueang បានបិទផ្លូវជណ្ដើរយន្តជាបណ្ដោះអាសន្នដើម្បីធ្វើការស៊ើបអង្កេតជុំវិញករណីនេះ ។

លោក Karant Thanakuljeerapat អ្នកគ្រប់គ្រងទូទៅនៃព្រលានយន្តហោះ បានឲ្យដឹងថា គេត្រួតពិនិត្យជណ្ដើរយន្តជារៀងរាល់ថ្ងៃ ចំណែកឯជណ្ដើរយន្តដែលមានបញ្ហាគឺទើបតែដាក់ឲ្យប្រើប្រាស់នៅថ្ងៃតែមួយទៀតផង ។
គួរបញ្ជាក់ថា ផ្លូវជណ្ដើរយន្តរបស់ព្រលានយន្តហោះ Don Mueang បានដំឡើងដោយក្រុមហ៊ុន Hitachi ទាំង ២០ ខ្សែ ក្នុងឆ្នាំ ១៩៩៦ និងទទួលការថែទាំជាប្រចាំចៀសវាងបញ្ហាបច្ចេកទេស ៕
ប្រែសម្រួល៖ វារី
ចុចអាន៖ ទម្លាយអត្តសញ្ញាណបុរសដែលលោតចូលម៉ាស៊ីនយន្តហោះ នៅសហរដ្ឋអាមេរិក
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


