Connect with us

កីឡា

លោក វ៉ា​ត់ ចំរើន​ថា កន្លែង​ដុត​ភ្លើង​គប់​ត្រៀម​ពិធី​បើក​-​បិទ​ស៊ី​ហ្គេម​២០២៣ នឹង​ត្រូវ​ធ្វើឱ្យបាន​រួចរាល់​នៅមុន​ដំណាច់ខែ​វិច្ឆិកា​នេះ​

បានផុស

នៅ

លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈ​ក​ម្មា​ធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​អាស៊ីអាគ្នេយ៍ លើក​ទី​៣២ ឆ្នាំ​២០២៣ (CAMSOC) បានឱ្យដឹងថា កន្លែង​ដុត​ភ្លើង​គប់​ក្នុង​វិមាន​កីឡដ្ឋាន នៃ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ បាននិងកំពុង​ដំណើរកា​រ​សាងសង់ ក្រោម​ការរៀបចំ​នូ​វប្រ​ព័ន្ធ​សុវត្ថិភាព​ខ្ពស់បំផុត សម្រាប់​ត្រៀម​ពិធី​បើក​-​បិទ ការ ប្រកួត​កីឡា​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម (SEA Games-ASEAN Para Games) ឆ្នាំ ២០២៣ នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។

លោក​បន្ត​ថា ប្រព័ន្ធ​ភ្លើង​គប់​នេះ ត្រូវ​រៀបចំ​ក្រោយ​គេ ព្រោះ​ជា​កន្លែង​មួយ​ដ៏​សំខាន់ ដែល​ត្រូវ​ប្រើ​ប្រព័ន្ធ​សុវត្ថិភាព​ខ្ពស់ ដោយសារ​ត្រូវ​ប្រើ​ហ្គាស សម្រាប់​ដុត ដូច្នេះ​ប្រព័ន្ធ​ភ្លើង​គប់​នេះ ត្រូវ​រៀបចំ​ឱ្យមាន​សុវត្ថិភាព​បំផុត​។​ទោះជា​យ៉ាងណា កន្លែង​ដុត​ភ្លើង​គប់​នេះ នឹងត្រូវ​ធ្វើឱ្យបាន​រួចរាល់ នៅមុន​ដំណាច់ខែ​វិច្ឆិកា ឆ្នាំ ២០២១ ព្រោះ​គណៈ​ក​ម្មា​ធិ ការ​ជាតិ CAMSOC គ្រោង​នឹង​រៀបចំ​ពិធី​ស​ម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ វិមាន​កីឡដ្ឋាន នៃ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​នៅ​ចុងខែ​វិច្ឆិកា​នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក វ៉ា​ត់ ចំរើន បញ្ជាក់​បន្ថែម​ថា ពាក់ព័ន្ធ​នឹង​ដំណើរការ​ភ្លើង​គប់​នេះ ថ្នាក់ដឹកនាំ​គណៈ​ក​ម្មា​ធិ ការ​ជាតិ CAMSOC បាន​យកចិត្តទុកដាក់ និង​គិតគូរ​យ៉ាង​ល្អិតល្អន់ ជាក់ស្ដែង​ភ្លើង​គប់ ដែល​គ្រោង​យកមក​ដុត​ប្រារព្ធ​ពិធី​បើក​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ដ្រ នៅ​កម្ពុជា នឹង​ត្រូវ​រៀបចំ​ពិធី​សុំ​ភ្លើង​អាទិទេព​(​កម្ដៅ​ព្រះអាទិត្យ​) នៅ​ប្រាសាទអង្គរវត្ត ដែល​គ្រោង​ប្រារព្ធ​ធ្វើឡើង​ក្រោម​ព្រះរាជាធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់​ព្រះមហាក្សត្រ​នៃ​ព្រះ​រាជាណា​ចក្រ​កម្ពុជា​។

ពិធី​សុំ​ភ្លើង​អាទិទេព​នេះ គ្រោង​រៀបចំ​នា​ខែកុម្ភៈ ឆ្នាំ​២០២៣ ។ បន្ទាប់មក កម្ពុជា​នឹង​រៀបចំ​ពិធី​ដង្ហែ​ភ្លើង​គប់​នេះ ឆ្លងកាត់​បណ្ដា​ប្រទេស​ទាំង អស់ ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ចាប់ពី​ខែមីនា ឆ្នាំ២០២៣ មុន​ដង្ហែ​ចូល​មក​កម្ពុជា​វិញ ហើយ​បន្ដ​ដង្ហែ​តាម​បណ្ដា​ខេត្ត​ជុំវិញ​បឹង​ទន្លេសាប រហូត ដល់​វិមាន​កីឡដ្ឋាន នៃ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ចំ​ពេល​ប្រារព្ធ​ពិធី​បើក​ការប្រកួត​កីឡា​ស៊ី​ហ្គេម​ជា​ផ្លូវការ នៅ​ល្ងាច​ថ្ងៃទី​០៥ ខែឧសភា ឆ្នាំ២០២៣ ៕

ដោយ ៖ វិ​សិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២២ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម៣ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម