Connect with us

កីឡា

វៀតណាម នឹងរៀបចំស៊ីហ្គេម នៅខែឧសភា ឆ្នាំ២០២២ ខណៈកម្ពុជា ត្រូវធ្វើសហប្រធានក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍

បានផុស

នៅ

គណៈកម្មាធិការជាតិអូឡាំពិកវៀតណាម បានធ្វើការអះអាងថា នឹងរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣១ នាពាក់កណ្ដាលខែឧសភា ឆ្នាំ២០២២។ នេះ​បើតាម​ការបញ្ជាក់​ឲ្យ​ដឹង​ពី​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក វ៉ា​ត់ ចំរើន បាន​ឲ្យ​ដឹងថា ការអះអាង​របស់​វៀត​ណា​ម​នេះ ធ្វើឡើង​ចំពោះមុខ​សមាជិក​ក្រុមប្រឹក្សា​កីឡា​អាស៊ីអាគ្នេយ៍ ក្នុង​កិច្ចប្រជុំ​កាលពីថ្ងៃ​ទី​១៨ ខែតុលា​ម្សិលមិញ​នេះ ខណៈ​បណ្ដា​ប្រទេស​ទាំងអស់ បាន​គាំទ្រ​ឲ្យ​កម្ពុជា​ធ្វើ​សហប្រធាន​ក្រុមប្រឹក្សា​សហព័ន្ធ​កីឡា​អាស៊ីអាគ្នេយ៍ ចាប់ ពី​ខែធ្នូ ឆ្នាំ​២០២១តទៅ​។ លោក​មានប្រសាសន៍ថា «​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​វៀតណាម បាន​អះអាងថា ស៊ី​ហ្គេម លើក​ទី​៣១ នឹងត្រូវ​ធ្វើ​នៅ​ពាក់កណ្ដាល​ខែឧសភា ឆ្នាំ​២០២២​។ ប៉ុន្ដែ​មិនទាន់​ប្រាកដ​ថ្ងៃ​នោះទេ គ្រាន់តែ​ប្ដេជ្ញា​នឹងធ្វើ​ឲ្យ​បាន នៅ​ពាក់កណ្ដាល​ខែឧសភា​។ ចំពោះ​ពេលវេលា​ច្បាស់លាស់ វៀតណាម​នឹង​ផ្ដល់​លិខិត​ផ្លូវការ​ដល់​បណ្ដា​ប្រទេស​សមាជិក​ក្នុងពេល​ឆាប់ៗ​នេះ​»​។

ក្នុងនាម​ជា​អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​អាស៊ីអាគ្នេយ៍ លើក​ទី​៣២ ឆ្នាំ២០២៣ (CAMSOC) ដែរនោះ លោក​វ៉ា​ត់ ចំរើន បន្ដថា «​ដោយសារ​កម្ពុជា នឹង​ត្រូវធ្វើ​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម​ដែរ គេ​នឹង​ឲ្យ​កម្ពុជា​ធ្វើជា​សហប្រធាន​ក្រុមប្រឹក្សា​សហព័ន្ធ​កីឡា​អាស៊ីអាគ្នេយ៍ នៅក្នុង​ខែធ្នូ ឆ្នាំ​២០២១ ដើម្បី​ឲ្យ​កម្ពុជា​បាន​បន្ដការងារ​របស់​ខ្លួន ដោយ​ផ្លូវការ​ពេញសិទ្ធិ និង​ពេញ​លក្ខ​ខ័​ណ្ឌ ក្នុង​ដំណើរ​ឆ្ពោះ​ទៅធ្វើ​ម្ចាស់ ផ្ទះ​ជា​ប្រវត្តិសាស្ដ្រ​របស់ខ្លួន នា​ឆ្នាំ​២០២៣»​។​

លោក វ៉ា​ត់ ចំរើន បន្ថែមថា ទាំង​ការអះអាង​រៀបចំ​ស៊ី​ហ្គេម នា​ពាក់កណ្ដាល​ខែឧសភា ឆ្នាំ​២០២២ របស់​ភាគី​វៀតណាម ក៏ដូចជា​ការ​ឲ្យ​កម្ពុជា​ធ្វើ​សហប្រធាន​ក្រុមប្រឹក្សា​សហព័ន្ធ​កីឡា​អាស៊ីអាគ្នេយ៍ សុទ្ធតែ​ទទួលបាន​ការគាំទ្រ​ពី​បណ្ដា​ប្រទេស​អាស៊ាន គ្រាន់តែ​ការធ្វើ​សហប្រធាន​នេះ ត្រូវ​រង់ចាំ​ការសម្រេច​ផ្លូវការ​របស់​ក្រុមប្រឹក្សា​សហព័ន្ធ​កីឡា​អាស៊ីអាគ្នេយ៍ នា​ខែធ្នូ​ខាង មុខ ដែល​គេ​នឹង​អនុម័ត​ផ្ដល់​សិទ្ធិ​ដល់​កម្ពុជា​៕

​អត្ថបទ៖ វិ​សិទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ២ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុមហ៊ុន​ អ៊ីអនម៉ល ៖ គ្មានការសាងសង់ផ្សារទំនើបអ៊ីអន៤ នៅខណ្ឌកំបូល ដូចការចុះផ្សាយព័ត៌មានឡើយ  

ជីវិតកម្សាន្ដ២ ម៉ោង មុន

ឃុំ ប៉ុណ្ណាដែត ស្នើមន្ត្រីចរាចរណ៍ប្រកាន់ភ្ជាប់សុជីវធម៌-ក្រមសីលធម៌ ដើម្បីជាគំរូចំពោះប្រជាពលរដ្ឋ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម