Connect with us

កីឡា

បន្ទាប់ពី​ឈ្នះ​ខ្សែក្រវាត់​ប្រាក់ Stamp និយាយ​អំពី​ការដណ្ដើម​ខ្សែក្រវាត់ ONE Atomweight នៅ​ឆ្នាំ ២០២២

បានផុស

នៅ

Stamp Stamp Fairtex កាច់​ដៃ Ritu ឲ្យ​ចាញ់​នៅ​ទឹក​ទី​២​ដើម្បី​គ្រង​ជើងឯក Atomweight World Grand Prix ដែលជា​ខ្សែក្រវាត់​ប្រាក់ នៅ​សង្វៀន ONE : WINTER WARRIORS កាល​ថ្ងៃ​សុក្រ​ចុង​សប្ដាហ៍​មុន និង​ក្លាយជា​បេក្ខភាព​ឡើងទៅ​ដណ្ដើម​ខ្សែក្រវាត់​មាស ONE Atomweight នាពេលខាងមុខ​ផងដែរ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​ទឹក​ទី​១ ពិត​ណាស់ Ritu ចាប់ផ្តើម​ភ្លាម​ចូលចាប់​ផ្តួល និង​ព្យាយាម​កាច់​ផ្តួល​ជាច្រើនលើក ប៉ុន្តែ Stamp បាន​ទប់ទល់​ជំនាញ​ក្រោម​យ៉ាង​ល្អ​។ ក្រៅពី​ការពារ​ពី​ការបោក​ផ្តួល​របស់​កីឡាការិនី​ឥណ្ឌា Stamp មានឱកាស​ឡើង​ជង្គង់​ជាច្រើន​ទៀតផង​។ នៅ​ទឹក​ទី​១​ឃើញ​ថា កីឡាការិនី​ថៃ​រឹងមាំ​ជាង ហើយ​ចូល​ទឹក​ទី​២ Ritu នៅតែមាន​មហិច្ឆតា​ចូល​អោប និង​ផ្តួល​ដដែល​។ យ៉ាងណា កីឡាការិនី​ថៃ​អាច​ការពារ​បាន​យ៉ាង​ល្អ និង​រើបម្រះ រួចហើយ​យក​ជើង​កៀប​ករ​បស់ Ritu មុនពេល​កាច់​ដៃ​រហូត​ធ្វើ​ឲ្យ​អាជ្ញាកណ្តាល​បញ្ឈប់​ក្នុង​ទឹក​ទី​២​ដើម្បី​ក្លាយជា​ជើងឯក​ពិភពលោក Atomweight World Grand Prix តែម្ដង។​

បន្ទាប់ពី​ទទួល​ជ័យជម្នះ​ធំធេង​ពី​ការ​កាច់​ដៃ​នេះ Stamp ថ្លែង​ពី​ការ​ប៉ះ Ritu Phogat បែបនេះ ៖«​ដោយស្មោះ​ត្រង់​ទៅ ខ្ញុំ​មិនដែល​គិតថា ខ្ញុំ​អាច​ឃ្លេ​ដៃ​គេ​ឲ​ចុះចាញ់​បែបនេះ​ទេ​។ យ៉ាងណាក្ដី ខ្ញុំ​មិនអាច​និយាយថា ខ្ញុំ​ស្ថិតនៅ​កម្រិត​កំពូល ឬ ល្អ​បំផុត​នោះដែរ​»​។

Stamp នឹង​ទទួលបាន​ឱកាស​ប្រ​កួត​ទល់នឹង​ម្ចាស់​ខ្សែក្រវាត់​ដែលជា​និមិត្តរូប Angela Lee ។ Lee គឺជា​ម្ចាស់​ខ្សែក្រវាត់ ONE Women’s Atomweight Champion ដែល​ត្រូវ Stamp ជា​បេក្ខភាព​អាច​ឡើង​ដណ្ដើម​នៅ​ឆ្នាំ ២០២២ ខាងមុខ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា២ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ២ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ៣ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច៤ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៤ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម