កីឡា
ការប្រកួតពូល B របស់កម្ពុជា ក្នុងស៊ីហ្គេម នៅវៀតណាម នឹងបើកឱ្យចូលទស្សនាដោយឥតគិតថ្លៃ
អ្នកទស្សនានឹងរីករាយជាមួយសំបុត្រឥតគិតថ្លៃ សម្រាប់ការប្រកួតបាល់ទាត់បុរស ក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣១ នៅកីឡដ្ឋាន Thien Truong សម្រាប់ពូល B ដែលកម្ពុជាស្ថិតនៅ។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រផ្លូវការស៊ីហ្គេម២០២២ របស់វៀតណាម។
គណៈកម្មាធិការខេត្ត ស្នើឱ្យមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ សម្របសម្រួលជាមួយមន្ទីរ អង្គភាពនានា ដើម្បីរៀបចំផែនការធានាសន្តិសុខ សុវត្ថិភាព និងវិធានការបង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩។

អ្នកទស្សនានឹងត្រួតពិនិត្យសីតុណ្ហភាពរបស់ពួកគេ នៅពេលពួកគេមកដល់កីឡដ្ឋាន ធ្វើអនាម័យដៃ និងពាក់ម៉ាស់ក្នុងអំឡុងពេលប្រកួត។
កីឡដ្ឋាន Thien Truong ដែលអាចផ្ទុកមនុស្សបានជាង ២០,០០០នាក់ គឺជាកន្លែងសម្រាប់ការប្រកួតក្នុងពូល B ដែលរួមមាន ថៃ ម៉ាឡេស៊ី សិង្ហបុរី កម្ពុជា និងឡាវ។ ក្នុងការប្រកួតដំបូងនៃពូលនេះ គឺនៅថ្ងៃទី០៧ ខែឧសភា សិង្ហបុរី ត្រូវប៉ះ ឡាវ ហើយថៃ ត្រូវជួប ម៉ាឡេស៊ី ដោយឡែកកម្ពុជា បើកឆាកនៅថ្ងៃទី០៩។
ចំពោះពូលរបស់ម្ចាស់ផ្ទះវៀតណាម តម្លៃសំបុត្រសម្រាប់ការប្រកួតបាល់ទាត់វគ្គចែកពូលនៃស៊ីហ្គេម ត្រូវបានគេទម្លាយឲ្យដឹងហើយនឹងមានការកើនឡើងជាដំណាក់កាល ដោយអ្នកទស្សនានឹងត្រូវ ចំណាយប្រាក់ចំនួន ២០០,០០០ដុង (ប្រហាក់ប្រហែល ៨.៧១ដុល្លារ) ៣០០,០០០ដុង (ប្រហាក់ប្រហែល ១៣ដុល្លារ) ឬ ៥០០,០០០ដុង (ប្រហាក់ប្រហែល ២១.៧៧ដុល្លារ) ដើម្បីទស្សនាការប្រកួតវគ្គចែកពូល។ ដោយឡែកក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ តម្លៃសំបុត្រនឹងមានដល់ចំនួន ៣០០,០០០ដុង, ៤០០,០០០ដុង និង ៦០០,០០០ដុង (ប្រហាក់ប្រហែល ២៦ដុល្លារ)។
អ្នកគាំទ្រកម្ពុជា ដែលស្នាក់ ធ្វើការ និងរៀនសូត្រ នៅប្រទេសវៀតណាម អាចចូលទស្សនាបានដោយឥតគិតថ្លៃតាមថ្ងៃប្រកួតដូចជា ថ្ងៃទី០៩ ជួបឡាវ ម៉ោង ៤រសៀល, ថ្ងៃទី១១ ជួបសិង្ហបុរី ម៉ោង ៤ រសៀល, ថ្ងៃទី១៤ ជួបថៃ ម៉ោង ៧ល្ងាច និងថ្ងៃទី១៦ ជួបម៉ាឡេស៊ី ម៉ោង ៤រសៀល៕
អត្ថបទ ៖ មន្នីរ័ត្ន


-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២០ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?