Connect with us

កីឡា

ពង្រួល​កំពង់​ស្ពឺ​លើក​ពាន Slamball ដោយ​មិន​ចាញ់​១​ប្រកួត​សោះ

បានផុស

នៅ

ការ​ប្រកួត​ពាន​រង្វាន់ Slamball ​បាន​បិទ​បញ្ចប់​ហើយ​កាល​ពី​យប់មិញ​នេះ ​ក្រោយ​ពី​ក្រុម​ជើង​ឯក​បាន​ទៅ​លើ​ពង្រួល​កំពង់​ស្ពឺ ​យក​ឈ្នះ​លើ​ក្រុម​ត្រី​ឆ្លាំង​ភ្នំពេញ ​៣-២។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ការ​ប្រកួត​នៅ​វគ្គ Grand Final ​នេះ​ពិត​ជា​ស្វិតស្វាញ​មែនទែន។ ​មុន​ឡើង​ប៉ះ​ក្រុម​ពង្រួល​កំពង់​ស្ពឺ​នេះ​ក្រុម​ភ្នំ​ពេញ ​បាន​យក​ឈ្នះ​លើ​ក្រុម​ដំរី​សៀមរាប​ក្នុង​លទ្ធផល ​៣-១ ​មុន​ទៅ​ហើយ។ ​តែ​គួរ​ឱ្យ​សោកស្ដាយ​ការ​ប្រកួត​នៅ​ពេល​ព្រឹក​នេះ ​បាន​ធ្វើ​ឱ្យ​ភ្នំពេញ​បាត់​ស្មាត់​សំខាន់ ធី ម៉េងហ៊ួង ​មួយ​រូប ​ក្រោយ​ពី​មាន​បញ្ហា​របួស​ក​ជើង​ទៅ។ ​កត្ដា​នេះ​ហើយ ទើប​ភ្នំពេញ​ប៉ះ​ជាមួយ​កំពង់​ស្ពឺ​ហាក់​ដូចជា​មិន​ពេញ​សាច់​នោះ​ទេ ព្រោះ​បាត់​ស្មាត់​សំខាន់​ម្នាក់។

​តែ​ទោះ​ជា​យ៉ាង​នេះ​ក្ដី ​ជំនួប​ផ្ដាច់​ព្រ័ត្រ​ដណ្ដើម​ពាន​មាស អម​ជាមួយ​ប្រាក់​រង្វាន់​៥ ០០០​ដុល្លារ​ផង​នោះ​គឺ​ពិត​ជា​ជក់​ចិត្ត​មែនទែន។ ​កំពង់​ស្ពឺ​ជា​អ្នក​នាំ​មុខ​មួយ​សិត​មុន តែ​ក៏​ត្រូវ​ភ្នំពេញ​តាម​ទៅ​តាម​មក ​ដែល​អូស​ការ​ប្រកួត​ដល់​សិត​ទី​៥​ឯ​ណោះ។ ​នៅ​សិត​ចុង​ក្រោយ​នេះ​ហើយ ​ក្រុម​កំពង់​ស្ពឺ ​ដែល​មាន​យន់ រាជ ​ចិត្រ ​និង​ទូច​អង្គរក្ស​ធ្វើ​បាន​ល្អ​ជាង ​និង​យក​ឈ្នះ​ក្នុង​លទ្ធផល ​១៥-១២។ ​ចុង​បញ្ចប់ ​ក្រុម​ជើង​ឯក​ពាន​រង្វាន់ Slamball ​បាន​ទៅ​លើ​ពង្រួល​កំពង់​ស្ពឺ ​យក​ឈ្នះ​ភ្នំពេញ ​៣​សិត​ទល់​នឹង​២​សិត។

​អ្វី​ដែល​កាន់​តែ​ពិសេស​ថែម​ទៀត​នោះ ​តាំង​ពី​ប្រកួត​រយៈ​ពេល​៣​ខែនិង​មាន​៨​ក្រុម​ចូល​រួម​នេះ ​ក្រុម​របស់​លោក ឆាស្មីត ​ដែល​គេ​ហៅ​ក្រៅ​ថា​អធិរាជ​កំពូល​ឆា​នោះ ​លេង​មិន​ដែល​ចាញ់​ក្រុម​ណា​នោះ​ទេ។ ​ពួកគេ​បំបាក់​ជើង​ខ្លាំង​ព្រៃវែង ​ដែល​មាន ឌូក ក្ដី ​ហើយ​ឈ្នះ​ទាំង​សៀមរាប ដែល​មាន​បន្ទាយ​ឈើ ​និង​អធិរាជ​កំពូល​បាំង ​វ៉ា ​ថែម​ទៀត ​មុន​មក​ផ្ដល់​មេរៀន​ដល់​ភ្នំពេញ ដែល​ជា​ក្រុម​ធី ម៉េងហ៊ួង ​នេះ។

​សម្រាប់​ប្រាក់​រង្វាន់​និង​លើក​ចិត្តមាន​ដូច​ខាង​ក្រោម៖

លេខ​១ ​ក្រុម​ពង្រួល​កំពង់​ស្ពឺ ​ទទួល​បាន​មេដាយ​មាស​ និង​​ប្រាក់​រង្វាន់ ៥ ពាន់​ដុល្លារ ស្រាបៀរ Anchor White ១៥កេស និង Anchor Smooth ១៥ កេស

លេខ២ ត្រី​ឆ្លាំង​ភ្នំពេញ ​ទទួល​បាន​ប្រាក់រង្វាន់​ ៣ ពាន់​ដុល្លារ Anchor White ១០ កេស និង Anchor Smooth ១០កេស

លេខ​៣ ​ដំរី​សៀមរាប ទទួល​បាន​ប្រាក់​រង្វាន់ ​១ ៥០០​ដុល្លារ Anchor White ៥ កេស និង Anchor Smooth ៥ កេស៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២២ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម៣ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម