ព័ត៌មានជាតិ
HONDA PCX ស៊េរីថ្មី! រចនាថ្មីយ៉ាងផ្ចិតផ្ចង់ប្រកបដោយប្រណិតភាពឥតខ្ចោះបានដាក់លក់ជាផ្លូវការនៅថ្ងៃទី២០ ខែ កុម្ភៈ ឆ្នាំ២០២១
អតិថិជនទាំងអស់បានដឹងហើយថា ក្រុមហ៊ុន អិន ស៊ី អិច ជាក្រុមហ៊ុនតែមួយគត់ដែលទទួលបានសិទ្ធិក្នុងការផលិតនិងតំឡើង ម៉ូតូម៉ាកហុងដា និងជាក្រុមហ៊ុនលក់ម៉ូតូឈានមុខគេប្រចាំនៅប្រទេសកម្ពុជា។ ដើម្បីបំពេញនូវតម្រូវការរបស់អតិថិជន នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ ក្រុមហ៊ុន បានដាក់លក់ជាផ្លូវការម៉ូតូម៉ាក HONDA PCX ស៊េរីថ្មី ក្រោមគំនិត INNOVATE YOUR LUXURY ។ HONDA PCX ស៊េរីថ្មី មិនត្រឹមតែទំនើបឆ្លាតវៃ ប៉ុន្តែ All New PCX តែងតែនាំមកនូវប្រណិតភាពឥតខ្ចោះ និងអនុភាពលើសលប់ដោយម៉ាស៊ីន
បំពាក់ជាមួយបច្ចេកវិទ្យាពិភពលោក eSP+ ថ្មី របស់ហុងដា ឆ្លុះបញ្ចាំងពីភាពឧត្តុងឧត្តមឥតទាស់របស់លោកអ្នក។ ចង់ដឹងថា HONDA PCX ស៊េរីថ្មី មានអ្វីប្លែក តោះមកមើលទាំងអស់គ្នា ៖

ចង្កៀងមុខ LED ថ្មី!
កាន់តែទំនើបការរចនាថ្មីបែប Horizontal Lines ជាមួយពន្លឺដ៏ប្រណិត Positioning ទាំងសងខាង បង្កើតបានទៅជាមុខមាត់ថ្មី សាកសមបំផុតជាមួយការរចនាថ្មីទាំងស្រុងរបស់ All New PCX ។
NEW FULL DIGITAL SPEEDOMETER កុងទ័រ រចនាថ្មី!
ល្អឥតខ្ចោះបែប LIQUID CRYSTAL DISPLAY នៅចំកណ្តាលកុងទ័រ ដែលអាចឃើញច្បាស់ល្អពីដំណើរការគ្រប់មុខងារ។
SMART KEY និង SMART CONTROLLER
កាន់តែទំនើបទាន់សម័យជាមួយ ការបញ្ជាការចាប់ផ្ដើមដំណើរការម៉ូតូរបស់លោកអ្នក ជាមួយប្រព័ន្ធឆ្លាតវៃ ជួយបង្កើនសុវត្ថិភាពទ្វេរដង។
កន្លែងសាកថ្មថ្មី!
ឃ្លុបសាកថ្មធំជាងមុន ផ្តល់ភាពងាយស្រួលជាមួយខ្សែសាកថ្មប្រភេទ USB TYPE-C ផ្សារភ្ជាប់ទៅនឹងការរីកចម្រើននៃបច្ចេកវិទ្យាសកលលោក និងរក្សាទំនាក់ទំនងរបស់លោកអ្នកបានគ្រប់ពេលវេលានិង គ្រប់ទីកន្លែង។

All New PCX បំពាក់នូវ eSP+ គឺជាបច្ចេកវិទ្យាសកលលោកថ្មី របស់ហុងដា ប្រពន្ធ័ម៉ាស៊ីន បំពាក់នូវ ស៊ូប៉ាប់ 4 តង់ ផ្តល់នូវអនុភាពកាន់តែខ្លាំង ធ្វើឲ្យការបើកបរកាន់តែរលូន ហើយកាន់តែពិសេសជាមួយប្រពន្ធ័បាញ់ប្រេង PGM-FI កាត់បន្ថយការបញេ្ចញជាតិពុលទៅក្នុងបរិស្ថាននិងជួយសន្សំសំចៃប្រេងសាំងបានយ៉ាងល្អ។

LUGGAGE BOX WITH SEAT STOPPER
អស់បារម្ភពីកន្លែងដាក់សំភារៈ កាន់តែធំជាងមុន ចំណុះដល់ទៅ ៣០លីត្រ ឬអាចទុកមួកសុវត្ថិភាពដែលមានចង្កា/Full-Face Helmet បាន និង SEAT STOPPER ជួយសម្រួលដល់ការបើកឬបិទកែបម៉ូតូកាន់តែងាយស្រួល។
ភ្លើងកន្ទុយក្រោយថ្មី! រចនាដោយភ្លើង LED ភ្ជាប់គ្នាជារាងអក្សរ X
ដែលជាបច្ចេកវិទ្យា Multi Optic បញ្ចេញពន្លឺភ្លឺច្បាស់ល្អ ឆ្លុះបញ្ចាំងពីភាពឈានមុខគេរបស់ All New PCX។

កាន់តែពិសេសនោះគឺHONDA PCX ស៊េរីថ្មី មាន៣ពណ៌សម្រាប់ជ្រើសរើសគឺ ពណ៌ក្រហម ពណ៌ស និង ពណ៌ប្រផេះ។សម្រាប់អតិថិជនដែលកំពុងស្វែងរកប្រភេទម៉ូតូអូតូទាន់សម័យ ជាមួយបច្ចេកវិទ្យាទំនើប កម្លាំងខ្លាំង HONDA PCX ស៊េរីថ្មី គឺពិតជាជំរើសដ៏សាកសមបំផុតសម្រាប់លោកអ្នក។

គួរបញ្ជាក់ដែរថា៖ អតិថិជនទាំងអស់ អាចរកទិញបាននៅគ្រប់បណ្ដាហាងលក់ម៉ូតូហុងដាទាំងអស់ទូទាំងប្រទេស ចាប់ពីថ្ងៃទី២០ ខែ កុម្ភៈ ឆ្នាំ២០២១នេះតទៅ។
សម្រាប់ព័ត៌មានបន្ថែម៖010 922 922 ឬ ចូលទៅកាន់គេហទំព័រ : https://ncxhonda.com.kh/ww150m-ca-kh/

-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២៣ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៤ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ