ជីវិតកម្សាន្ដ
នាយ កៃដរ ហួសចិត្តពេលដឹងប្រពន្ធជំពាក់លុយគេជាងកន្លះលានដុល្លារ
មហាជននិងអ្នកគាំទ្រមានការភ្ញាក់ផ្អើលខ្លាំងកាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ បន្ទាប់ពីតារាកំប្លែងអ្នកនាង ខ្ញុង បានទម្លាយរឿងរ៉ាវដែលផុងខ្លួនជំពាក់លុយគេរហូតដល់ទៅជាង៥០ម៉ឺនដុល្លារ។
ដំណឹងនេះកើតឡើងបន្ទាប់ពីអ្នកនាង ខ្ញុង បានចេញមុខសារភាពនិងសម្រេចទៅកាន់សាលាដំបូងរាជធានីភ្នំពេញដើម្បីដាក់ពាក្យប្តឹងខ្លួនឯងជុំវិញបញ្ហាក្ស័យធន និងជំពាក់បំណុលគេចំនួន៥៧២០០០ដុល្លារ។ដោយឡែកងាកមកមើលនាយ កៃដរ ដែលជាស្វាមីរបស់នាងឯណ្ណោះវិញ ពេលដឹងរឿងនេះ តើលោកមានអារម្មណ៍បែបណាចំពោះភរិយា។

តាមរយ:ការឆ្លើយនឹងសំនួររបស់អ្នកសារព័ត៌មាន នាយ កៃដរ ស្វាមីនាង ខ្ញុង គឺពុំមានអ្វីប្រតិកម្ម ឬខឹងសម្បាលើភរិយាទេ គឺគ្រាន់តែពោលថា លោកស្ទើរមិនជឿទេថា ភរិយាជំពាក់លុយគេច្រើនដល់ម្លឹង។
នាយ កៃដរ និយាយថា ពេលខ្ញុំបានដឹងដំបូង គឺបានត្រឹមតែការហួសចិត្ត ហើយមិនគួរឱ្យជឿថា ភរិយាបានជំពាក់លុយគេនោះឡើយ ។
លោកបន្តថា ប៉ុន្តែអ្វីដែលកាន់តែច្បាស់នោះ បន្ទាប់ពីឮសំឡេងភស្តុតាងគេទារលុយ ទើបលោកជឿ។ លោកថា លោកមិនបានដឹងតាំងពីដំបូងទេថា ភរិយាជំពាក់លុយគេច្រើនបែបនេះ ទើបតែយប់ថ្ងៃទី១៧ ខែតុលា រឿងរ៉ាវនេះត្រូវបែកធ្លាយក្រោយពេល ខ្ញុង យករឿងរ៉ាវនេះនិយាយប្រាប់ខ្លួន។

នាយ កៃដរ និយាយទៀតថា ធ្លាក់ដល់ដំណាក់កាលនេះហើយ គឺលោកមានតែការលើកទឹកចិត្តដល់ភរិយាហើយលោកក៏រំភើបចំពោះភាពក្លាហានរបស់ភរិយាលះបង់កិត្តិយសហ៊ានចេញមុខមកសារភាពបែបនេះ។ម្យ៉ាងទៀតមានតែរកដំណោះស្រាយ ណែនាំកែលម្អនិងជួយដោះស្រាយជាមួយប្រពន្ធតែប៉ុណ្ណោះ។
លោកក៏បានបន្ថែមថា ប្រសិនម្ចាស់បំណុលមិនលើកលែង ហើយភរិយាត្រូវជាប់ទោស គឺបានត្រឹមការរង់ចាំប្រពន្ធចេញមកវិញហើយ ចាប់ផ្តើមសាងជីវិតបែបសាមញ្ញវិញទេ។ ចំណែកឯកូនៗ គឺលោកនឹងចិញ្ចឹមមើលថែពួកគេឲ្យបានល្អ៕
អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច១ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


