ព័ត៌មានជាតិ
ចាប់ពីថ្ងៃទី១២ ខែវិច្ឆិកាតទៅ ការរៀបចំពិធីអាពាហ៍ពិពាហ៍ ពិធីបុណ្យប្រពៃណី ពិធីសាសនាមិនកំណត់ចំនួនអ្នកចូលរួម
ភ្នំពេញ ៖ រដ្ឋបាលរាជធានីអនុញ្ញាតឲ្យរៀបចំពិធីអាពាហ៍ពិពាហ៍ ពិធីបុណ្យប្រពៃណី ពិធីសាសនា ការជួបជុំ និងកម្មវិធីផ្សេងៗនៅរាជធានីភ្នំពេញ ដោយមិនកំណត់ចំនួនអ្នកចូលរួម ប៉ុន្តែ អាស្រ័យទៅ តាមទីតាំងប្រារព្ធពិធី ដែលអាចធានាបានការរក្សាគម្លាតសុវត្ថិភាពសង្គម-បុគ្គល និងវិធានសុខាភិបាល ចាប់ពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ នេះតទៅ។
នេះបើយោងតាមសេចក្តីសម្រេច របស់រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១២ ខែវិច្ឆិកានេះ ដែលក្នុងសេចក្តីសម្រេចនេះមានន័យថា ត្រូវបានកែសម្រួលចំពោះការអនុញ្ញាតឱ្យរៀបចំពិធីអាពាហ៍ពិពាហ៍ ពិធីបុណ្យប្រពៃណី ពិធីសាសនា ការជួបជុំ និងកម្មវិធីផ្សេងៗ នៅរាជធានីភ្នំពេញ ដោយមិនកំណត់ចំនួនអ្នកចូលរួម ប៉ុន្តែ អាស្រ័យទៅ តាមទីតាំងប្រារព្ធពិធី ដែលអាចធានាបានការរក្សាគម្លាតសុវត្ថិភាពសង្គម-បុគ្គល និងវិធានសុខាភិបាល ចាប់ពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ នេះតទៅ។

ចំពោះការរៀបចំពិធីអាពាហ៍ពិពាហ៍ និងពិធីបុណ្យប្រពៃណីនានា ម្ចាស់កម្មវិធី ត្រូវមានទីតាំងឯកជន សមស្របសម្រាប់រៀបចំកម្មវិធី និងត្រូវជូនដំណឹងមករដ្ឋបាលសង្កាត់នៃទីតាំងប្រារព្ធជាមុនសិន ដើម្បីចុះពិនិត្យទីតាំង ធំឬតូច សមាមាត្រទៅនឹងចំនួនអ្នកចូលរួម រួចទើបសម្រេចជូន។
ម្ចាស់កម្មវិធី ត្រូវចុះកិច្ចសន្យាជាមួយរដ្ឋបាលសង្កាត់នៃទីតាំងប្រារព្ធ ដើម្បីទទួលខុសត្រូវអនុវត្តតាម គោលការណ៍រក្សាគម្លាតសុវត្ថិភាពសង្គម-បុគ្គល ការបង្ហាញប័ណ្ណចាក់វាក់សាំងកូវីដ-១៩ និងអនុវត្តតាមនីតិវិធីប្រតិបត្តិ ស្ដង់ដារ ចុះថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ស្ដីពីការរៀបអាពាហ៍ពិពាហ៍ និងពិធីបុណ្យ ប្រពៃណីនានានៅក្នុងព្រះរាជាណាចក្រកម្ពុជា ព្រមទាំងគោលការណ៍ណែនាំរបស់ក្រសួង-ស្ថាប័នជំនាញពាក់ព័ន្ធ ជាពិសេស ត្រូវអនុវត្តវិធានការសុវត្ថិភាពផ្នែកសុខាភិបាលឱ្យបានម៉ឺងម៉ាត់ គឺកាតព្វកិច្ចពាក់ម៉ាស (លើកលែងពេលទទួលទានអាហារ ភេសជ្ជៈ) ការធ្វើអនាម័យ បាញ់ថ្នាំសម្លាប់មេរោគៈ ការវាស់កម្ដៅ និងត្រូវប្រកាន់ខ្ជាប់ជានិច្ចនូវវិធានការ ។៣ ការពារ និង ៣ កុំ” របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ចំពោះការរៀបចំពិធីសាសនា ការជួបជុំ និងកម្មវិធីផ្សេងៗបែបសាសនា គណៈចាត់តាំងកម្មវិធី ត្រូវទទួល ខុសត្រូវអនុវត្តតាមគោលការណ៍រក្សាតម្លាតសុវត្ថិភាពសង្គម-បុគ្គល ការបង្ហាញប័ណ្ណចាក់វ៉ាក់សាំងកូវីដ-១៩ និងអនុវត្ត តាមសេចក្ដីណែនាំលេខ ២៣/២១ ក.ធសសណ.ន ចុះថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ របស់ក្រសួងធម្មការ និងសាសនា ស្តីពីការបើកដំណើរការឡើងវិញ ពិធីសាសនា ការជួបជុំ និងកម្មវិធីផ្សេងៗបែបសាសនា ព្រមទាំងគោលការណ៍ណែនាំ របស់ក្រសួង-ស្ថាប័នជំនាញពាក់ព័ន្ធ ជាពិសេសត្រូវអនុវត្តវិធានការសុវត្ថិភាពផ្នែកសុខាភិបាលឱ្យបានម៉ឺងម៉ាត់ គឺកាតព្វកិច្ច ពាក់ម៉ាស ការធ្វើអនាម័យ បាញ់ថ្នាំសម្លាប់មេរោគ ការវាស់កម្ដៅ និងត្រូវប្រកាន់ខ្ជាប់ជានិច្ចនូវវិធានការ *៣ ការពារ និង ៣ កុំ” របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ប្រគល់ភារកិច្ចជូនរដ្ឋបាលខណ្ឌទាំង១៤មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ រាជធានីភ្នំពេញ មន្ទីរធម្មការ និង សាសនារាជធានីភ្នំពេញ និង មន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ សហការចុះជួយសង្កាត់ ក្នុងការត្រួតពិនិត្យ ទីតាំងប្រារព្ធពិធីអាពាហ៍ពិពាហ៍ ពិធីបុណ្យប្រពៃណី ពិធីសាសនា ការជួបជុំ និងកម្មវិធីផ្សេងៗបែបសាសនា ក្នុងដែន សមត្ថកិច្ច ដើម្បីត្រួតពិនិត្យ និងណែនាំម្ចាស់កម្មវិធី ឬ គណៈចាត់តាំងកម្មវិធី ឱ្យអនុវត្តស្របតាមខ្លឹមសារនៃសេចក្ដី សម្រេចនេះ។ ក្នុងករណីពិនិត្យឃើញថា ម្ចាស់កម្មវិធី ឬ គណៈចាត់តាំងកម្មវិធីណាមួយអនុវត្តមិនបានត្រឹមត្រូវដែលជា ហានិភ័យនៃការចម្លងជំងឺកូវីដ-១៩ ត្រូវធ្វើការណែនាំឱ្យកែសម្រួលជាបន្ទាន់ ហើយប្រសិនបើមិនព្រមកែសម្រួលតាម ការណែនាំ ត្រូវចាត់វិធានការចំពោះម្ចាស់កម្មវិធី ឬ គណៈចាត់តាំងកម្មវិធី ក្រោយពេលពិធីបានចប់សព្វគ្រប់។
សេចក្ដីសម្រេចលេខ ៣៣៤/២១ សសរ ចុះថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ របស់រដ្ឋបាលរាជធានីភ្នំពេញ ស្ដីពី ការអនុញ្ញាតឱ្យរៀបចំពិធីអាពាហ៍ពិពាហ៍ និងពិធីបុណ្យប្រពៃណីផ្សេងទៀត នៅរាជធានីភ្នំពេញ ដោយកំណត់ចំនួន អ្នកចូលរួមយ៉ាងច្រើនបំផុតត្រឹម ២០០ នាក់ ក្នុងមួយពិធី និងបទប្បញ្ញត្តិទាំងឡាយណា ដែលមានខ្លឹមសារផ្ទុយនឹង សេចក្តីសម្រេចនេះ ត្រូវទុកជានិរាករណ៍៕
ដោយ ៖ ស្រីរ័ត្ន


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ