កីឡា
អតីតវីរៈបុរសបាល់ទាត់កម្ពុជាទសវត្សរ៍៦០ លោក មិត្ត សំអែល ទទួលមរណៈភាពដោយរោគគាពាធ
អតីតកីឡាករក្រសួងការពារជាតិ និងជាអតីតកីឡាករជម្រើសជាតិកម្ពុជា មួយរូបក្នុងចំណោមកីឡាករជម្រើសជាតិទាំងឡាយនាទសវត្សរ៍៦០ និង៧០ លោក មិត្ត សំអែល បានទទួលមរណៈភាព នៅថ្ងៃអង្គារ៍ ទី១៦ ខែសីហា ឆ្នាំ២០២២ ដោយរោគគាពាធ។

ជីវប្រវត្តិរបស់លោក មិត្ត សំអែល៖
លោក មិត្ត សំអែល ធ្លាប់ជាប់ជម្រើសជាតិពីឆ្នាំ១៩៦៧ ដល់១៩៧០ លោកកើតនៅថ្ងៃទី១០ ខែមករា ឆ្នាំ១៩៤០ នៅភូមិឃ្លាំងស្បែក ឃុំកំពង់ល្លួង ស្រុកពញាឮ ខេត្តកណ្ដាល។ លោកបានចាប់ផ្ដើមលេងបាល់ទាត់តាំងពីឆ្នាំ១៩៥៦ ដែលពេលនោះមានវ័យត្រឹម១៦ឆ្នាំ។ លុះដល់ឆ្នាំ១៩៦០ លោកបានចូលរួមលេងឲ្យក្រុមនៅក្នុងភូមិឃ្លាំងស្បែក ហើយក្រោយមកទៀតក៏ចូលរួមលេងឲ្យក្រុមហ៊ុន Shell ជាក្រុមហ៊ុនប្រេងដ៏ល្បីឈ្មោះនាពេលនោះ។ ដោយសារតែលោកមានមូលដ្ឋាន និងមានបទពិសោធន៍លេងបាល់យ៉ាងជំនាញ លោកត្រូវបានកោះហៅចូលលេងជាកីឡាករជម្រើសរបស់ក្រសួងការពារជាតិក្នុងឆ្នាំ១៩៦៥។

លោកបានជាប់ជម្រើសជាតិខ្មែរក្នុងឆ្នាំ១៩៦៧។ ជំនាញផ្ទាល់ខ្លួនរបស់លោក គឺការប្រើក្បាលដើម្បីតែតបញ្ចូលទី។ សឹងតែគ្រប់ការប្រកួតរបស់ក្រុមក្រសួងការពារជាតិ និងជម្រើសរើសជាតិកម្ពុជា លោកតែងតែរកគ្រាប់បាល់បញ្ចូលទីដោយការប្រើក្បាល។
លោក មិត្ត សំអែល ក៏ជាអ្នកធ្វើឲ្យបាល់ទាត់ខ្មែរត្រលប់មកវិញផងដែរ បន្ទាប់សម័យប៉ុលពតបានបញ្ចប់។ កីឡាករដែលលោកធ្លាប់បង្ហាត់ និងបណ្ដុះបណ្ដាលដោយផ្ទាល់ដៃមានដូចជា រិទ្ធ ឌីកា, អៀង សាក់នីដា, នាង ចេនឡា, គឹម ចាន់ប៊ុណ្ណារិទ្ធ, កៅ គីរី, សំ វណ្ណដេត, រិទ្ធ កាណូ និង ឆោម វាសនា ជាដើម។ លោកមានកូនប្រុសដែលមានសមត្ថភាពល្បីឈ្មោះផងដែរនោះ គឺលោក សំអែល ណាសា អតីតកីឡាករជម្រើសជាតិកម្ពុជា ដោយធ្លាប់បង្ហាញខ្លួនបាន៤៦ប្រកួត និងទាត់បញ្ចូលទីបាន១១គ្រាប់ ឈរលេខ៥ ក្នុងបញ្ជីតារាងកីឡាករដែលរកគ្រាប់បាល់ឱ្យក្រុមជម្រើសជាតិកម្ពុជា បានច្រើនជាងគេផងដែរ។

សារព័ត៌មាន ‘កម្ពុជាថ្មី’ សូមចូលរួមរំលែកទុក្ខចំពោះគ្រួសារសព ដែលបានបាត់ឪពុក ជីតា ជាពិសេសព្រឹទ្ធាចារ្យបាល់ទាត់ដ៏ល្អមួយរូប៕
អត្ថបទ៖ មន្នីរ័ត្ន


-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?