Connect with us

សន្តិសុខសង្គម

ផ្អាកការងារបណ្ដោះអាសន្នមន្ត្រីជាប់កិច្ចសន្យាម្នាក់ និងមន្ត្រីនគរបាលចរាចរណ៍ម្នាក់ ពាក់ព័ន្ធករណីចាប់ម៉ូតូស្ត្រីម្នាក់បណ្ដាលឲ្យដួល

បានផុស

នៅ

បន្ទាប់ពីមានការចែករំលែកនូវឃ្លីបវីដេអូពីសកម្មភាពមន្ត្រីជាប់កិច្ចសន្យាមួយរូប និងមន្ត្រីនគរបាលចរាចរណ៍ម្នាក់ចាប់ម៉ូតូស្ត្រីម្នាក់បណ្ដាលឲ្យដួលនៅចំណុចស្តុបណតព្រីត (ស្តុប២០០៤)នោះមក នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤នេះ ត្រូវបានកម្លាំងជំនាញកោះហៅមកសួរនាំនៅស្នងការដ្ឋាននគរតបាលរាជធានីភ្នំពេញ និងផ្អាកការងារបណ្ដោះអាសន្នរង់ចាំការសម្រេចពីលោកឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ។ នេះបើតាមការបញ្ជាក់ពីលោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ប្រាប់កម្ពុជាថ្មី មុននេះ។

លោកវរសេនីយ៍ឯក សំ វិច្ឆិកា បន្ថែមថា មន្ត្រីនគរបាលចរាចរណ៍ និងមន្ត្រីជាប់កិច្ចសន្យាដែលត្រូវបានហៅមកសួរនាំនេះ គឺឈរជើងនៅចំណុចគោលដៅស្តុបណតប្រីត( ស្តុប២០០៤) ក្នុងមូលដ្ឋានខណ្ឌសែនសុខ រាជធានីភ្នំពេញ។ លោកបន្ថែមថា បច្ចុប្បន្នមន្ត្រីទាំងពីរនាក់ត្រូវបាននិងកំពុងសួរនាំនៅការិយាល័យនគរបាលចរណ៍នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំការសម្រេចពីលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ៕

អត្ថបទ៖​ សុខុម

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម