Connect with us

ព័ត៌មានជាតិ

នគរបាលចរាចរណ៍ភ្នំពេញនឹងចាប់ផ្ដើមរឹតបន្ដឹងការអនុវត្តច្បាប់ពីថ្ងៃច័ន្ទទៅ

បានផុស

នៅ

នគរបាលចរាចរណ៍រាជធានីភ្នំពេញ​នឹងចាប់ផ្ដើមរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ចាប់ពីថ្ងៃច័ន្ទ ទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ឡើងវិញចាប់ផ្ដើមពីម៉ោង៨កន្លះព្រឹកតទៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការសម្រេចចាប់ផ្ដើមអនុវត្តន៍ច្បាប់ចរាចរណ៍នេះដោយយោងតាមស្មារតីកិច្ចប្រជុំរបស់នគរបាលចរាចរណ៍រាជធានីភ្នំពេញកាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយផ្តោតសំខាន់ទៅលើការពង្រឹងក្រមសីលធម៌​ វិជ្ជាជីវៈ មានដូចជាការងារដោះស្រាយគ្រោះថ្នាក់ចរាចរណ៍ ដោះស្រាយការកកស្ទះចរាចរណ៍ក្នុងភូមិសាស្រ្តទាំង១៤ខណ្ឌ ជាពិសេសចំណុចដែលត្រូវអនុវត្តចំពោះអ្នកបេីកបរល្មើសច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។

គោលការណ៏នៃចុះអនុវត្តន៍ពិនិត្យលើករណីល្មើស ល្បឿន ជាតិអាល់កុល ផ្លាកលែខក្លែងក្លាយ លក្ខណៈបច្ចេកទេស ប័ណ្ណបើកបរ មួក សុវត្ថិភាព ភ្លើងសញ្ញាចរាចរណ៍។ ចំពោះការអនុវត្តន៍គឺហាមផ្ដាច់ការពួនស្ទាក់។  

ដោយឡែកចំពោះករណីគ្រោះថ្នាក់ចរាចរណ៍ត្រូវសហការជាមួយការិយាល័យចរាចរណ៍ និងសម្របសម្រួលអោយបានច្រើន។ ចំពោះការងារការពារក្បួនថ្នាក់ដឹកនាំ ត្រូវយកចិត្តទុកដាក់អោយបានខ្ពស់៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម