សូមប្រុងប្រយ័ត្ន ចាប់ពីថ្ងៃទី១៤-២០នេះ តំបន់ខ្លះនឹងមានភ្លៀងធ្លាក់ខ្លាំង ផ្គរ រន្ទះ ខ្យល់កន្ត្រាក់
Connect with us
Helistar Cambodia - Helicopter Charter Services

សេចក្ដីជូនដំណឹង

សូមប្រុងប្រយ័ត្ន ចាប់ពីថ្ងៃទី១៤-២០នេះ តំបន់ខ្លះនឹងមានភ្លៀងធ្លាក់ខ្លាំង ផ្គរ រន្ទះ ខ្យល់កន្ត្រាក់

បានផុស

នៅ

នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១នេះ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង​ស្ដីពី ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី១៤-២០ ខែកក្កដា ឆ្នាំ២០២១ ដោយចាប់ពីថ្ងៃទី១៣-១៤ ប្រទេសកម្ពុជា បាន និងកំពុងទទួលនូវឥទ្ធិពល​នៃ​ជ្រលងសម្ពាធទាប។ បន្តពីថ្ងៃទី១៥-២០ ប្រព័ន្ធសម្ពាធទាប ITCZ នឹងកើតឡើងសារជាថ្មី ហើយបង្កើនឥទិ្ធពលរបស់ខ្លួនជាលំដាប់ ដោយអូសបន្លាយកាត់លើព្រះរាជាណាចក្រកម្ពុជា គួបផ្សំនឹងខ្យល់​មូសុងនិរតីក៏មានល្បឿនជាបង្គួរផងដែរ។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១. បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល
– សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C
– សីតុណ្ហភាពអតិបរមា មានពី ៣១-៣៣ °C
– នឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យម ទៅច្រើនលាយឡំនឹងផ្គរ រន្ទះ ខ្យល់កន្ត្រាក់។ ក្នុងអំឡុងពេលជាមួយគ្នាផងដែរផ្នែកខ្លះ នៃបណ្តាខេត្តមួយចំនួន ក៏នឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតខ្លាំង។

២. បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន
– សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °C
– សីតុណ្ហភាពអតិបរមា មានពី ៣០-៣២ °C
– នឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅខ្លាំង។

៣. តំបន់មាត់សមុទ្រ
– សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C
– សីតុណ្ហភាពអតិបរមា មានពី ២៩-៣១ °C
– នឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅខ្លាំង ទន្ទឹមនឹងនោះនៅលើផ្ទៃសមុទ្រក៏នឹងអាចមានភ្លៀងខ្យល់ខ្លាំង និងរលកសមុទ្រមានកម្ពស់ខ្ពស់។

ក្រសួងធនធានទឹក និងឧតុនិយម បានអំពាវនាវដល់ប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន ចំពោះបាតុភូតធម្មជាតិ ដែលអាចបង្កគ្រោះថ្នាក់ជាយថាហេតុ៕

អត្ថបទ៖ ច័ន្ទ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

Update ស្ថានភាព​អគ្គិភ័យ​ឆេះ​ឃ្លាំង​រោងចក្រ​នៅ​ស្រុក​គងពិសី គ្រប់គ្រង​បាន​ទាំងស្រុង សម្ភារៈ និង​ទ្រព្យសម្បត្តិ​ក្នុង​ឃ្លាំង​ខួច​ខាត​ទាំង​ស្រុង

ព័ត៌មានជាតិ៦ ម៉ោង មុន

USAID បន្ថែម​ទឹកប្រាក់​៥ លាន​ដុល្លារ​ទៀត សម្រាប់​អ្នក​រស់រាន​មាន​ជីវិត​ពី​របប​ខ្មែរក្រហម

ចរាចរណ៍៦ ម៉ោង មុន

ម៉ូតូ​ចាប់​ហ្វ្រ័ង​អក​ស្សឺ​ជង្ហុក ​ត្រូវ​រថយន្តបុក​ពីក្រោយ​របួស​បាក់​ជើង​ម្ខាង

ព័ត៌មានជាតិ៧ ម៉ោង មុន

កម្មវិធី Pleng និង​ក្រុមហ៊ុន កូ​កា កូ​ឡា សហការគ្នា​ក្នុង​យុទ្ធ​ការ “​បញ្ចេញ​ភាពរស់រវើក​របស់​អ្នក​” ជាមួយនឹង​បទ​ចម្រៀង​ផ្ដាច់មុខ និង​រង្វាន់​ជាច្រើន​ផ្សេងទៀត​

ព័ត៌មានជាតិ៧ ម៉ោង មុន

បុរស​ម្នាក់​ខូចចិត្ត​លោតទឹក​សម្លាប់​ខ្លួន នៅ​ចំណុច​ស្ពាន​ស្រែ​ពក​លំផាត់ ដោយសារ​គូរ​ស្នេហ៍​ភ្ជាប់ពាក្យ​ចោល

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services