Connect with us

ព័ត៌មានជាតិ

ស​មាគមឧកញ៉ា រម្លឹកអ្នកមានគោរមងារឧកញ៉ាថា កុំប្រើបណ្ដាញសង្គមធ្វើឱ្យប៉ះពាល់ងារដែលព្រះករុណាប្រទាន

បានផុស

នៅ

សមាគមឧកញ៉ាកម្ពុជា ក្រើនរម្លឹកដល់គោរមវន្ត ដែលមានគោរមងារឧកញ៉ា ត្រូវប្រកាន់ខ្ជាប់នូវកិត្តិយស សីលធម៌ សុជីវធម៌ និងសេចក្តីថ្លៃថ្នូរនៅក្នុងសង្គម ក្នុងការប្រកបមុខរបរនិងវិជ្ជាជីវៈឱ្យបានខ្ជាប់ខ្ជួន និងត្រូវយកចិត្ត ទុកដាក់ឱ្យបានខ្ពស់បំផុត ចំពោះការប្រើប្រាស់បណ្តាញសង្គម ឬមធ្យោបាយផ្សព្វផ្សាយនានា ជៀសវាងចែកចាយ ឬ ផ្សព្វផ្សាយនូវសកម្មភាព ឬការប្រើពាក្យសម្តីទាំងឡាយណា ដែលធ្វើឱ្យប៉ះពាល់ដល់ងារជាកិត្តិយស ដែល អង្គព្រះមហាក្សត្រ បានព្រះរាជទាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាមួយគ្នា សមាគមឧកញ៉ាកម្ពុជា ក៏ព្រមានចាត់វិធានការតាមនីតិវិធីច្បាប់ជាក់ ស្តែង ចំពោះគោរមវន្តណា ដែលត្រូវបានរកឃើញថាបានប្រព្រឹត្តសកម្មភាព ឬប្រើពាក្យសម្តីទាំងឡាយណា ដែលធ្វើឱ្យប៉ះពាល់ដល់គុណតម្លៃ និងឧត្តមភាពដ៏ឧត្តុង្គឧត្តម នៃគោរមងារឧកញ៉ា ស្របតាមព្រះរាជក្រឹត្យ និងអនុក្រឹត្យជាធរមាន។

សមាគមឧកញ៉ាកម្ពុជា ចេញមកដាស់តឿន និងព្រមានដូច្នេះ បន្ទាប់ពីបុគ្គលឈ្មោះ ឈាវ មុន្និន ដែលទទួលងារជាឧកញ៉ា កាលពីថ្ងៃ​ទី១៩ ខែធ្នូ ឆ្នាំ​២០២២ និងមានឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ត្រី តួនាទីជានាយករង នៃនាយកដ្ឋានបច្ចេកទេស កងទ័ពជើងអាកាស អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស ក្រសួងការពារជាតិផង ប្រើប្រាស់បណ្ដាញសង្គមបង្ហោះវីដេអូរាំរែក ក្នុងការិយាល័យ ហើយត្រូវបានមហាជនរិះគន់ថា រាំបែកស្លុយ មិនសមជាមន្ត្រីរាជការ និងល្មើសទៅនឹងច្បាប់ស្ដីពីលក្ខន្តិកៈទូទៅចំពោះយោធិន នៃកងយោធពលខេមរភូមិន្ទ។

បន្ទាប់ពីមហាជនរិះគន់យ៉ាងចាស់ដៃ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការពារជាតិ លោក ទៀ សីហា ឲ្យអង្គភាពជំនាញរៀបចំបង្កើតក្រុមប្រឹក្សាវិន័យ ដើម្បីពិនិត្យ និងវាយតម្លៃរាល់ទង្វើទាំងឡាយរបស់ឧត្ដមសេនីយ៍ត្រី ឈាវ មុន្និន  ដើម្បីដាក់ ទណ្ឌកម្មឱ្យស្របទៅនឹងច្បាប់ស្តីពីលក្ខន្តិកៈទូទៅចំពោះយោធិន នៃកងយោធពលខេមរភូមិន្ទ។

ក្រសួងការពារជាតិ ចាត់ទុកសកម្មភាពរាំរែកនៅក្នុងការិយាល័យក្រសួងការពាតិរបស់ឧកញ៉ា ឈាវ មុន្និន ថាជាអាកប្បកិរិយាមិនសមរម្យក្នុងនាមជាយោធិន ដែលធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស សេចក្តីថ្លៃថ្នូរ និងឧត្តមភាពរបស់ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទទាំងមូល។

​ព្រះរាជក្រឹត្យ​​ស្ដីពី​គោរមងារ​ឧកញ៉ា ដែល​បាន​ចេញ​កាល​ពី​​​ថ្ងៃ​ទី២៣ ខែតុលា ឆ្នាំ​២០២៤ កំណត់ថា មន្ត្រី​រាជការ​ស៊ីវិល មន្ត្រី​នគរបាល​ជាតិ និង​យោធិន ដែល​កំពុង​បំពេញ​ការងារ​តាម​ក្រសួង ស្ថាប័ន​នានា​របស់​រដ្ឋ ដែល​ទទួល​បាន​គោរមងារ​ឧកញ៉ា​ពី​មុន​ ត្រូវ​ស្នើ​សុំ​លា​ឈប់​ប្រើ​ប្រាស់​គោរមគោរមងារ​ឧកញ៉ា ឬ​លា​ឈប់​ពី​ក្របខណ្ឌ​​ទាំង​នោះ​ភ្លាមៗ​បន្ទាប់​ពីថ្ងៃព្រះរាជក្រឹត្យ​នេះចេញជាផ្លូវការ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៧ ម៉ោង មុន

អភិបាល​ខេត្តកំពត​លើកឡើងថា គោលនយោបាយលើវិស័យដីធ្លី គឺជាគោលនយោបាយចម្បង​ក្នុង​អាណត្តិទី៧

ព័ត៌មានជាតិ៧ ម៉ោង មុន

លោក​ជំទាវទុយ សិរីរតនៈ នេត្រភក្រ្តា យក​អំណោយអង្ករ​វីតាមីន៣០០កេស ស្មើ​ប្រមាណ​ជិត ៤ តោន ផ្តល់​ជូន​មន្ទីរពេទ្យតេជោសន្តិភាព​

ព័ត៌មានជាតិ៩ ម៉ោង មុន

រាជរដ្ឋាភិបាល​ចេញសារាចរស្តីពី​ ការ​រៀប​ចំ​ខួប​អនុស្សាវរីយ៍​លើក​ទី​១៣៩ នៃទិវាពលកម្មអន្តរជាតិ ១ឧសភា

សន្តិសុខសង្គម៩ ម៉ោង មុន

ឃាត់ខ្លួនយុវជនម្នាក់​វាយស្ត្រី​អ្នក​សុំទានសរសៃខ្ចីនៅម៉ាត់មួយកន្លែងក្នុងក្រុងសៀមរាប

លោកជំទាវ ឆាយ លក្ខិណា
ជីវិតកម្សាន្ដ១០ ម៉ោង មុន

លោកជំទាវ ឆាយ លក្ខិណា ប្រាប់មូលហេតុដែលជ្រើសផ្តល់មូលនិធិគាំទ្រដល់សមាគមសិល្បករខ្មែរ អណត្តិទី៦

ព័ត៌មានជាតិ១៦ ម៉ោង មុន

សមត្ថកិច្ចឱ្យបុរសម្នាក់ដែលផ្សាយព័ត៌មានមិនពិតថា ខេត្តតាកែវមានករណីវះក្រលៀន ធ្វើកិច្ចសន្យាឈប់បំពុលសង្គម

គណបក្សកម្លាំងជាតិ
សន្តិសុខសង្គម២២ ម៉ោង មុន

នគរបាលរាជធានី ឃាត់ខ្លួនអនុប្រធានគណបក្សកម្លាំងជាតិ មួយរូប ពីបទ ញុះញង់បង្កឲ្យមានភាព​វឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម

ព័ត៌មានជាតិ២០ ម៉ោង មុន

ក្មេងស្រីអាយុ៤ឆ្នាំលក់ផ្កា៖ សម្ដេចតេជោ ស្នើកុំវែកញែករឿងកេងប្រវ័ញ្ចពលកម្មកុមារ មុនរឿងក្រពះ និងបញ្ហាគ្រួសារ

សន្តិសុខសង្គម១៣ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកម៉ាស៊ីនត្រជាក់នៅខណ្ឌច្បារអំពៅ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ប៉ូឡូញ ចល័តយន្តហោះចម្បាំងយ៉ាងបន្ទាន់បំផុត ក្រោយរុស្ស៊ី វាយអ៊ុយក្រែន កៀកព្រំដែនខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម