Connect with us

សេដ្ឋកិច្ច

រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​ចុះ​ពិនិត្យ​និង​វាយតម្លៃ​លក្ខណៈសម្បត្តិ​ក្រុមហ៊ុន​ចំនួន​៤​ត្រៀម​នាំ​ចេញ​ស្វាយកែវ​រមៀត​ស្រស់​ពី​កម្ពុជា​ទៅ​ចិន​

បានផុស

នៅ

​លោក វេ​ង សាខុន​ រដ្ឋមន្ត្រី​ក្រសួងកសិកម្មរុក្ខាប្រមាញ់​និង​នេសាទ​និង​សហការី​កាលពី​ថ្ងៃ​ទី​១៩​ ខែធ្នូ​ឆ្នាំ​២០២០ ​បាន​ចុះ​ពិនិត្យ និង​វាយតម្លៃ​លើ​វឌ្ឍនភាព​របស់​ក្រុមហ៊ុន​ចំនួន០៤ដែល​កំពុងត្រៀម​លក្ខ​ណ​​សម្បត្តិ ​លើ​ការងារ​ប​ច្ចេ​ក​ទេស​ឲ្យ​បាន​ត្រឹមត្រូវ ​ឆ្លើយតប​តាម​លក្ខខណ្ឌ​តម្រូវ​ភូតគាម​អនាម័យ​សម្រាប់​នាំចេញ​ស្វាយកែវ​រមៀត​ស្រស់​ពី​កម្ពុជា​ទៅកាន់​សា​ធារណ​រដ្ឋ​ប្រជាមានិត​ចិន​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមហ៊ុន​ចំនួន​៤​នោះ​រួមមាន​ទី​១- ក្រុមហ៊ុន Green Centric Farm Co.,Ltd​ ស្ថិត នៅ​ស្រុក​ថ្ពង ខេត្តកំពង់​ស្ពឺ​ ដែល​បច្ចុប្បន្ន​មាន​ផ្ទៃដី​ចំ​ការ​ស្វាយ​ចំនួន​២៧០​ហិក​តា​ មាន​ស្វាយ​ចំនួន​ជាង៤៦ ៣៥៦ដើម និង​ចំនួន​ជាង៣០០០​ហិកតា​ទៀត​ បាន​ចុះ​កិច្ចសន្យា​ជាមួយ​ប្រជាកសិករ​នៅ​ក្នុង​តំបន់​នេះ​។​

ក្រុមហ៊ុន​បាន​សាងសង់បន្ទប់​ត្រជាក់ ឃ្លាំង​ត្រជាក់​ បន្ទប់​​សម្ងួត​ត​ត្រជាក់​។​ល​។ ​ហើយ​ក្រុមហ៊ុន​បាន​ត្រៀម​លក្ខណសម្បត្តិ​រួចរាល់ ​ដើម្បី​ធ្វើការ​នាំចេញ​ទៅកាន់​ទីផ្សារ​ចិននាពេល​អនាគត​។​

ទី​២- ក្រុមហ៊ុន បឹង​កេត ហ្វេ​ស​ហ្រ៊ូ​ត ឯ​.​ក​ ដែលមាន​ទីតាំង​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ៤ គីឡូ​ម៉ែត្រ​លេខ៨២ ក្នុង​ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច​។ បច្ចុប្បន្ន​ក្រុមហ៊ុន​បាន​ដំណើរការ​សាងសង់​រោង​ចក្រ​ស​ម្រេច​បា​ន​ជាង៨០% ប៉ុន្តែ​ជាបឋម​ដើម្បី​ឲ្យ​ទាន់​រដូវ​ប្រមូល​ផល​ស្វាយ រោងចក្រ​បា​នដាក់​ឲ្យ​ដំណើរការ​ប​ណ្តោះអា​សន្ន​សិន​ ដោយ​ធ្វើ​ការ​ប្រមូលទិញ​ផលិតផល​ស្វាយ​ពី​ប្រជាកសិករ​ដែល​បាន​ចុះ​កិច្ចសន្យា​ជាមួយ​ក្រុមហ៊ុន​។​ ប​ន្ទា​ប់ពី់​រោងចក្រ​សាងសង់​រួច វា​មានលទ្ធភាព​សំរិត​សំរាំង​គុណ​ភាព​និង​ទំហំ​ផ្លែ​ស្វាយ​បាន​ចំនួន១៥០- ២០០ តោន​/​ថ្ងៃ​។​

​ទោះជា​យ៉ាងណា ក្រុមហ៊ុន​កំពុង​ញា​ប់​ដៃ​ញាប់​ជើង​ធ្វើ​យ៉ាងណា​ឲ្យ​ដំណើរការ​សាងសង់​រោង​ចក្រ​សម្រេច​ឲ្យ​ទាន់​តាម​ផែនការ​ មុន​ក្រុមបច្ចេកទេស​អញ្ជើញ​មកពី​អគ្គនាយកដ្ឋាន​គយ​ចិន​ចុះ​មក​ពិនិត្យ​និង​វាយតម្លៃ​ចុងក្រោយ​ក្នុង​ពេល​ឆាប់ៗ​ខាងមុខ​។​

​ទី​៣- ក្រុមហ៊ុន Long Wo Agriculture (Cambodia) ដែល​ហេ​ដ្ឋា​រចនាសម្ព័ន្ធ​ក្រុមហ៊ុន​នេះ​ក៏​មិន​ខុស​ពី​ក្រុមហ៊ុន​ពីរ​ខាងដើម​ប៉ុន្មាន​ដែរ​ ពោលគឺ​ស្ទើរតែ​សាងសង់​រួចរាល់​ជា​ស្ថាពរ។ ​ប៉ុន្តែក្រុម​ហ៊ុន​នេះ​ខុស​ពី​ក្រុមហ៊ុន​មុន​ត្រង់​ថា​ប្រព័ន្ធ​ប្រព្រឹត្តិកម្ម​សម្លាប់​សមាសភាព​សត្វ​ចង្រៃ​គឺ​ប្រើ​ទឹក​ក្តៅ​(Hot Water Treatment)​។​ ក្រោយពេល​រៀបចំ​ត​ម្លើង​ឧបករណ៍​ក្នុង​រោងចក្រ​សព្វគ្រប់​ វា​អាច​សំ​អាច​ស្វា​យបាន​ចំ​នួន១០០​តោន​ក្នុង​១​ថ្ងៃ​។ ក្នុង​ដំណាក់កាល​ដំបូង ឧបករណ៍​និង​សម្ភារ​ភាគច្រើន​ត្រូវ​បាន​នាំ ចូល​ពី​ចិន​ ប៉ុន្តែ​អនាគត​ក្រុមហ៊ុន​នឹង​ត​ម្លើង​រោងចក្រ​ផលិត​ខ្លួនឯង​ដើម្បី​កាត់បន្ថយ​ថ្លៃដើម​មាន​លទ្ធភាព​ប្រកួតប្រជែង​ក្នុង​ទីផ្សារ​។​ បច្ចុប្បន្ន ក្រុមហ៊ុន​បាន​ចុះ​កិច្ចសន្យា​ជាមួយ​កសិករ ប្រមូល​ទិញ​ផ្លែ​ស្វាយ​បាន​ ២៥ ០០០​ដើម (​ប្រហែល​ជាជាង ១០០​ហ​.​ត​) បន្ទាប់ពី​រោងចក្រ​ដាក់​ឲ្យ​ដំណើរការ​និង​បាន​នាំ​ចេញ​ទំហំ​ផ្ទៃដី​នឹង​មាន​ការ​កើនឡើង​ទ្វេដង​។​

​ទី​៤- ក្រុមហ៊ុន បា​មីន អេ​ហ្គ្រី​ខ​ល​ឈ័​រ ហាយ​-​ថេ​ក ឌី​វេឡុ​ប​មិន ឯ​.​ក​ ដែលមាន​ទីតាំង​ស្ថិតនៅ​ស្រុក​កំពង់​សិលា ខេត្ត​ព្រះសីហនុ​។​ ក្រុមហ៊ុន​នេះ​មាន ៥០​លាន​ដុល្លារ ដើម្បី​ស​ង់រោង​ចក្រ​កែច្នៃ​វេច​ខ្ចប់ ឃ្លាំង​ស្តុក ខ្សែ​ច្រ​វ៉ា​ក់​ផលិតកម្ម​ និង​ប្រព័ន្ធ​សម្លាប់​សមាសភាព​សត្វ​ចង្រៃ​ដោយ​ប្រើ​ចំហាយ​ទឹក​ក្តៅ​រោង​តាំង​ផលិតផល​កសិកម្ម អ​គា​រដ្ឋបាល សណ្ឋាគារ​សម្រាប់​ភ្ញៀវ​របស់​ក្រុមហ៊ុន​ ផ្ទះ​ស្នាក់នៅ​របស់​កម្មករ លើ​ផ្ទៃដី៤​ហិ​ក​តា ក្នុងចំណោម​ផ្ទៃដី​សរុប​ចំនួន៥៧​ហិកតា​ របស់​ក្រុមហ៊ុន​។​ បច្ចុប្បន្ន ក្រុម​ហ៊ុន​បាន​ចុះ​កិច្ចសន្យា​ជាមួយ​កសិករ​បាន​ចំនួន៦ ០០០​ហិក​តា​ ហើយ​គ្រោង​ដាំ​ចំនួន១០០០០​ហិក​តា​ទៀត​។​ បើទោះជា​រោងចក្រ​មិនទាន់​ដំណើរការ​ ប៉ុន្តែ​ក្រុមហ៊ុន​បា​ននិងកំ​ពុង​ប្រមូល​ទិញ​ផ្លែ​ស្វាយ​ពី​កម្ពុជា នាំ​ចេញទៅ​សម្អាត​ និង​វេច​ខ្ចប់​នៅ​ប្រទេស​វៀតណាម មុន​នាំចេញ​ប​ន្តទៅ​ប្រទេស​ចិន ជា​មធ្យម​៣០​កុងតឺន័​រ​ក្នុង​១​ថ្ងៃ ហើយ​អាច​ឈា​នទៅ៥០​កុង​តឺ​ន័​រ នៅ​រដូវ​ប្រមូល​ផល​ខាងមុខ​។​

ក្រោយពេល​ម៉ាស៊ីន VHTតម្លើង​រួច​មាន​សមត្ថភាព​សម្លាប់​សមាសភាព​សត្វ​ចង្រៃ​បាន​ចំនួន​៤០០​តោន​ក្នុង​១​ថ្ងៃ​។ ​អនាគត​ក្រុមហ៊ុន នឹង​រៀបចំ​ឃ្លាំង​ស្តុក កន្លែង​តាំង​បង្ហាញ​កសិផល​និង​ផ្តល់​សេវា​សម្លាប់​សមាសភាព​ស​ត្វ​ចង្រៃ​ជូន​អតិថិជន​ទូទៅ​។​

ដោយ​មើល​ឃើញ​ស​ក្តា​នុពល​របស់​ក្រុមហ៊ុន​នីមួយៗ​ក្នុង​ការ​ប្រមូលទិញ កែច្នៃ​ វេច​ខ្ចប់ និង​នាំចេញ​ផ្លែ​ស្វាយ និង​ផលិតផល​ស្វាយ​លោក​ វេ​ង ​សា​ខុន​ បាន​វាយតម្លៃ​ខ្ពស់​លើ​សមិទ្ធផល​ដែល​ក្រុម ហ៊ុន​សម្រេច​បាន​ ហើយ​សង្ឃឹមថា​រាល់​កិច្ច​ការដែល​នៅ​សេសសល់​ក្រុមហ៊ុន​នឹង​ខិតខំ​អនុវត្ត​ឲ្យ​បាន​សម្រេច​ទាន់​ផែនការ​គ្រោងទុក​ដើម្បី​ឲ្យ​ទាន់​សភាព​ការ​នៃ​ការអនុវត្ត​ខ្លឹមសារ​ពិធីសារ​ ស្តី អំពី​​"​លក្ខ​ខណ្ឌ​តម្រូវ​ភូតគាម​អនាម័យ​សម្រាប់​ការនាំចេញ​ផ្លែ​ស្វាយ​កម្ពុជា​ទៅកាន់​ទីផ្សារ​ចិន​"​។​

​លោក​រដ្ឋមន្ត្រី​មាន​ជំនឿ​មុតមាំ​ថា​ផលិតផល​ស្វាយ​កែវរមៀត​របស់​កម្ពុជា​នឹង​មានឱកាស​បង្ហាញខ្លួន​នៅ​លើ​ទីផ្សារ​ចិន​នា​ពេល​ឆាប់ៗ​ខាងមុខ​៕​

អត្ថបទ ៖ សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា៧ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ៨ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ៩ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច៩ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៩ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម