ជីវិតកម្សាន្ដ
MV បទថ្មី សុគន្ធ នីសា ធ្វើឱ្យបុគ្គលមួយចំនួននៅផ្ទះលេខ២ កើតទុក្ខមិនសុខចិត្ត ចេញមករិះគន់ព្រាត
រាជិនីចម្រៀងមនោសញ្ចេតនា សុគន្ធ នីសា ទើបតែចេញ MV ចម្រៀងថ្មីរបស់ខ្លួន ដើម្បីជាចូលរួមអបអរឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរដែលនឹងប្រព្រឹត្តធ្វើឆាប់ៗខាងមុខនេះ ដល់ទៅ ២បទ ខណៈបទមួយក្នុងចំណោមបទទាំងពីរ ត្រូវបានម្ចាស់គណនីជាច្រើន ដែលប្រើឈ្មោះជាភាសាថៃ ក៏ដូចជាពលរដ្ឋថៃ បានបញ្ចេញមតិមិនពេញចិត្ត។
ក្នុងនោះ មានខ្លះរិះគន់ទៅចំណងជើងនៃបទ ដោយប្រើប្រាស់ពាក្យ “សង្ក្រាន្ត” និងឈុតប្រពៃណីដែលកំពូលតារាចម្រៀងរូបនេះស្លៀកបង្ហាញក្នុងបទថ្មីរបស់ខ្លួន ចំណងជើង “សង្ក្រាន្តចួបស្នេហ៍” ។

តាមរយៈវីដេអូចម្រៀង ដែលបានផ្សាយលើហ្វេសប៊ុកផេកផ្លូវការរបស់កំពូលតារាចម្រៀងមនោសញ្ចេតនា សុគន្ធ នីសា បុគ្គលជនជាតិថៃមួយចំនួន បានសម្តែងការមិនពេញចិត្តចំពោះពាក្យ សង្ក្រាន្ត ដែលមានចំណងជើងនៃបទចម្រៀងរបស់អ្នកនាង ព្រមទាំងទាញហេតុផលថា ជាកម្មសិទ្ធិនៃជាតិសាសន៍របស់ខ្លួន។
មិនតែប៉ុណ្ណោះ មតិខ្លះ ក៏បង្ហាញការមាក់ងាយអ្នកមានឈាមជ័រជាខ្មែរ និងហ៊ានអះអាងថា តារាចម្រៀងស្រីល្បីឈ្មោះកម្ពុជា កំពុងស្លៀកឈុតរបស់ខ្លួនទៅវិញ។


យ៉ាងណាង ដ្បិតនេះពុំមែនជារឿងថ្មី ដែលអ្នកសិល្បៈរបស់កម្ពុជា រងមរិតរិះគន់មិនសុខចិត្តពីសំណាក់ពលរដ្ឋប្រទេសក្បែរខាងក៏ពិតមែន ប៉ុន្តែមតិប្រតិកម្មពីអ្នកទាំងនោះ ពិតជាធ្វើឱ្យរំខានដល់អារម្មណ៍អ្នកគាំទ្រវិស័យចម្រៀងប្រពៃណីរបស់ខ្មែរ៕
-
កីឡា១៣ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
នយោបាយ១៦ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ១៦ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១៥ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoក្រុមហ៊ុនឯកជនឥណ្ឌា បាញ់បង្ហោះយានអវកាសលើកដំបូង ត្រៀមប្រកួតនឹងសេដ្ឋីអាមេរិក Elon Musk


