ព័ត៌មានអន្ដរជាតិ
ហុងគ្រី ប្រកាសដកខ្លួនចេញពី ICC ចំពេលលោក Netanyahu បំពេញទស្សនកិច្ច
ប្រទេសហុងគ្រីបានប្រកាសដកខ្លួនចេញពីអង្គការឧក្រិដ្ឋកម្មអន្តរជាតិ ហៅកាត់ ICC ខណៈសេចក្តីប្រកាស ធ្វើឡើងចំពេលនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu បំពេញទស្សនកិច្ចផ្លូវរដ្ឋនៅក្នុងប្រជាជាតិអឺរ៉ុបកណ្តាលមួយនេះ។

តាមការចុះផ្សាយរបស់ BBC នៅថ្ងៃព្រហស្បតិ៍ទី៣ខែមេសាឆ្នាំ២០២៥, ព័ត៌មាននេះត្រូវបានបញ្ជាក់ដោយលោក Gergely Gulyas ដែលជានាយកខុទ្ទការិយាល័យនាយករដ្ឋមន្ត្រីហុងគ្រី Viktor Orban។
មូលហេតុនៅពីក្រោយការដកខ្លួននេះត្រូវគេដឹងថា គឺដោយសារហុងគ្រីមិនពេញចិត្តនឹង ICC ដែលចេញដីកាចាប់ខ្លួនលោក Netanyahu ជុំវិញសង្គ្រាមនៅតំបន់ហ្គាហ្សា។ លោក Orbán បានរិះគន់ដីកានេះថា អាក្រក់មើលងាយខ្លាំងណាស់ និងមិនអាចទទួលយកបានទាល់តែសោះ។
កាលពីថ្ងៃទី២១ខែវិច្ឆិកាឆ្នាំ២០២៤, ICC បានចេញដីកាចាប់ខ្លួនលោក Netanyahu ព្រមទាំងអតីតរដ្ឋមន្ត្រីការពារជាតិរបស់គាត់គឺលោក Yoav Gallant និងមេដឹកនាំក្រុម ហាម៉ាស លោក Ibrahim Al-Masri ផងដែរ។

ចៅក្រម ICC កំណត់ថា មានហេតុផលសមរម្យដែលថា អ្នកទាំង៣ មានទំនួលខុសត្រូវផ្នែកព្រហ្មទណ្ឌចំពោះសកម្មភាពនានារួមទាំងឃាតកម្ម ការធ្វើទុក្ខបុកម្នេញ និងការប្រើប្រាស់ភាពអត់ឃ្លានធ្វើជាអាវុធនៃសង្គ្រាម ក៏ដូចជាការវាយប្រហារទ្រង់ទ្រាយធំនិងជាប្រព័ន្ធលើប្រជាជនស៊ីវិលនៅតំបន់ហ្គាហ្សាទៀតផង។
និយាយពីហុងគ្រីវិញ, ប្រទេសនេះគឺជាសមាជិកស្ថាបនិក ICC ដែលមានសមាជិកចំនួន១២៥ប្រទេសទៀត។ យ៉ាងណា សហរដ្ឋអាមេរិក រុស្ស៊ី ចិន អ៊ីស្រាអែល និងរដ្ឋមួយចំនួន មិនទទួលស្គាល់យុត្តាធិការរបស់តុលាការនេះឡើយ។
ICC មានសិទ្ធិអំណាចក្នុងការកាត់ទោសអ្នកដែលត្រូវចោទប្រកាន់ពីបទប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងឧក្រិដ្ឋកម្មសង្គ្រាមនៅលើទឹកដីនៃរដ្ឋជាភាគីនៃលក្ខន្តិកៈទីក្រុងរ៉ូម៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ការប្រឌិតព័ត៌មានមិនពិតកើតឡើងច្រើននៅហ្វីលីពីន ជុំវិញរឿងក្តីរបស់ Duterte នៅ ICC
-
កីឡា៥ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ៨ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
នយោបាយ៩ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ៩ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអាជ្ញាធរមូលដ្ឋានចិន ព្រមានថា ហេតុការណ៍បាក់ភ្នំអាចកើតឡើងទៀត ដោយ«មិនអាចដឹងមុន»


