ព័ត៌មានជាតិ
បម្រើ «ជាតិ សាសនា ព្រះមហាក្សត្រ» ជាគុណបំណាច់ដែលសម្ដេច ទៀ បាញ់ និងសម្ដេច ម៉ែន សំអន ទទួលបានផ្កាយ៥
អញ្ជើញជាអធិបតីពិធីបំពាក់ឋានន្តរសក្តិថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥ ដែលជាព្រះរាជទានរបស់ព្រះករុណាព្រះមហាក្សត្រ ជូនសម្ដេច ទៀ បាញ់ និងសម្ដេច ម៉ែន សំអន នាព្រឹកថ្ងៃ២១ ខែមីនានេះ សម្ដេចតេជោ ហ៊ុន សែន ថា នេះជាការឆ្លើយតបទៅនឹងគុណបំណាច់ចំពោះកិច្ចការបម្រើ «ជាតិ សាសនា ព្រះមហាក្សត្រ»។

ពិធីនេះត្រូវបានរៀបចំឡើងបន្ទាប់ពីឥស្សរជនទាំងពីរទទួលបានការសព្វព្រះទ័យពីព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ប្រោសត្រាស់បង្គាប់ដំឡើងឋានន្តរស័ក្តិថ្នាក់នាយឧត្តមសេនីយ៍ ផុតលេខផ្កាយមាស៥ នៃកងយោធពលខេមរភូមិន្ទ កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥កន្លងទៅ។
ប្រមុខរដ្ឋស្ដីទី សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងក្ដីមោទនៈចំពោះសម្តេច ទៀ បាញ់ និងសម្តេច ម៉ែន សំអន ដែលទទួលបានការប្រោសព្រះរាជទានដ៏ខ្ពង់ខ្ពស់ពីព្រះករុណាព្រះមហាក្សត្រ នូវឋានន្តរសក្តិថ្នាក់នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ នាពេលនេះ ដើម្បីឆ្លើយតបទៅនឹងគុណបំណាច់ចំពោះកិច្ចការបម្រើជាតិ។

សម្ដេចតេជោ បានរៀបរាប់ពីគុណបំណាច់ និងការលះបង់ពលីកម្មរបស់ឥស្សរជនទាំងពីរ ដែលរួមចំណែកនូវការបង្កើតរាជានិយមឡើងវិញ ទាំងដំណាក់កាលចរចា ការរៀបចំតាក់តែងរដ្ឋធម្មនុញ្ញ ការការពារព្រះមហាក្សត្រ រហូតមកដល់ពេលនេះ។ សម្ដេចតេជោ បានបន្ថែមថា បាវចនា ជាតិ សាសនា ព្រះមហាក្សត្រ គឺសម្ដេច ទៀ បាញ់ និងសម្ដេច ម៉ែន សំអន បានបំពេញភារកិច្ចដ៏ធំធេង ពិសេសបានរួមដំណើរជាមួយសម្ដេច ក៏ដូចជាឥស្សរជនដទៃទៀតរបស់គណបក្សប្រជាជនកម្ពុជា ក៏ដូចជារាជរដ្ឋាភិបាលក្នុងពេលដ៏យូរ ដែលបានលះបង់កម្លាំងកាយ ចិត្ត ប្រាជ្ញា ស្មារតី ក្នុងបុព្វហេតុរំដោះជាតិមាតុភូមិ និងប្រជាជនពីរបបប្រល័យពូជសាសន៍។

គិតមកដល់ពេលនេះ មានឥស្សរជនជាន់ខ្ពស់ចំនួន៤រូបហើយ ដែលមានឋានន្តរស័ក្តិថ្នាក់នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ រួមមាន៖ សម្ដេចពញាចក្រី ហេង ប្រធានកិត្តិយសក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចពិជ័យសេនា ទៀ បាញ់ និងសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ដែលបច្ចុប្បន្នជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជាដូចគ្នា។
ដោយឡែក សម្តេចធម្មពោធិសាល ជា ស៊ីម អតីតប្រធានព្រឹទ្ធសភា និងអតីតប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានទទួលមរណភាពទៅហើយ ក៏មានឋានន្តរសក្តិថ្នាក់នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ នេះដែរ តំណាលគ្នានឹងសម្ដេចពញាចក្រី ហេង សំរិន និងសម្ដេចតេជោ ហ៊ុន សែន ពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ ២០០៩៕
ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម១ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


