កូវីដ-១៩
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ផ្តល់អំណោយជួយដល់មន្រ្តីក្រោមឱវាទ ដែលកំពុងធ្វើចត្តាឡីស័កនៅផ្ទះ
លោក ហុង ឡុង នាយកខុទ្ទកាល័យលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច នារសៀលថ្ងៃទី៣០ មេសានេះបាននាំយកគ្រឿងឧបភោគ បរិភោគ ដែលជាអំណោយដ៏ថ្លៃថ្លារបស់លោកជំទាវកិត្តសង្គហបណ្ឌិត ចែកជូនដល់ក្រុមគ្រួសាររបស់ លោក ឱ ប៉ូ ជាមន្ត្រីនៃនាយកដ្ឋានតាមដានការអនុវត្តច្បាប់ នៃអគ្គនាយកដ្ឋានអធិការកិច្ច ដែលបច្ចុប្បន្នក្រុមគ្រួសាររបស់គាត់ដែលមានសមាជិកក្នុងគ្រួសារ១២នាក់ បាននឹងកំពុងធ្វើចត្តាឡីស័កនៅផ្ទះ ស្ថិតក្នុងខណ្ឌទួលគោគ រាជធានីភ្នំពេញ ។ មូលហេតុមកពីបងស្រីគាត់ជាអាជីវករនៅផ្សារដេប៉ូមានវិជ្ជមានកូវិដ១៩ បច្ចុប្បន្ននេះបងស្រីរបស់គាត់បានទៅសម្រាកព្យាបាលនៅ មណ្ឌលចត្តាឡីស័កបុរីពិភពថ្មីសែនសុខ រួចហើយ ។

លោកហុង ឡុង នាយកខុទ្ទកាល័យក្នុងនាមលោកជំទាវកិត្តិសង្គហបណ្ឌិតបានថ្លែងនូវការពាំការសាកសួរសុខទុក្ខពីសំណាក់លោកជំទាវកិត្តិសង្គហបណ្ឌិត ដែលលោកតែងតែយកចិត្តទុក្ខដាក់ចំពោះមន្រ្តីរាជការក្រោមឱវាទគ្រប់កាលៈទេសៈ និងគ្រប់ពេលវេលា ។ លោកជំទាវកិត្តិសង្គហបណ្ឌិតក៍បានជូនពរដល់ក្រុមការងារដែលកំពុងជាប់ធ្វើចត្តាឡិសក័មានសុខភាពល្អ ពិសេសអនុវត្តន៍ឲ្យបានអនុសាសន៍ដ៍ថ្លៃថ្លារបស់សម្តេចតេជោហ៊ុនសែន គឺ៣កុំ៣ការពារតែម្ដង។
អំណោយដ៍ថ្លៃថ្លារបស់លោកជំទាវកិត្តិសង្គហបណ្ឌិតនាពេលនេះរួមមាន ៖ អង្ករ ៥០គីឡូក្រាម ត្រីខកំប៉ុង ២យួរ សាច់ក្រ ពងទា ទឹកត្រី ទឹកស៊ីអ៉ីវ និងមី២កេស ៕
អត្ថបទ ៖ វិមាន



-
សន្តិសុខសង្គម៣ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម២ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា