កូវីដ-១៩
ទោះមួយថ្ងៃឆ្លងជាង១ពាន់ករណី ទីក្រុង ញូវ ដែលី ប្រកាសចាប់ផ្តើមបន្ធូរបន្ថយវិធានការរឹតត្បិត
រដ្ឋធានី ញូវ ដែលី របស់ប្រទេសឥណ្ឌា នឹងចាប់ផ្តើមបន្ធូរបន្ថយវិធានការ ទប់ស្កាត់ការឆ្លងមេរោគកូវីដ-១៩ដ៏តឹងរ៉ឹងរបស់ខ្លួននៅសប្តាហ៍ក្រោយនេះ ប្រសិនបើករណីឆ្លងបន្តធ្លាក់ចុះនៅក្នុងទីក្រុង។ នេះបើយោងតាមការលើកឡើងរបស់អភិបាលក្រុង កាលពីថ្ងៃអាទិត្យទី២៣ខែឧសភា។

ទីក្រុងដែលី បានរាយការណ៍អំពីករណីកូវីដថ្មី ចំនួន១,៦០០ករណី ក្នុងរយៈពេល ២៤ ម៉ោងមុន។ រដ្ឋជាច្រើន នៅតែស្ថិតក្នុងការ Lockdown ដែលបង្កឲ្យមានការព្រួយបារម្ភ អំពីផលប៉ះពាល់ដល់សេដ្ឋកិច្ច។
លោកអភិបាល Arvind Kejriwal បាននិយាយថា ញូវ ដែលី ដែលជាទីក្រុងមួយរងគ្រោះខ្លាំងជាងគេ បានដាក់ចេញនូវវិធានការ Lockdown កាលពីថ្ងៃទី២០ខែមេសា ប៉ុន្តែករណីថ្មីៗបានធ្លាក់ចុះក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយ ហើយអត្រាតេស្តវិជ្ជមាន បានធ្លាក់ចុះនៅក្រោម ២,៥ភាគរយ បើប្រៀបធៀបទៅនឹង ៣៦ ភាគរយកាលពីខែមុន។
លោក Kejriwal បានប្រាប់សន្និសីទសារព័ត៌មានថា “ប្រសិនបើករណីនៅតែបន្តធ្លាក់ចុះសម្រាប់រយៈពេលមួយសប្តាហ៍ទៀត បន្ទាប់មកចាប់ពីថ្ងៃទី៣១ខែឧសភាទៅ យើងនឹងចាប់ផ្តើមដំណើរការបន្ធូរបន្ថយ”។
កាលពីថ្ងៃអាទិត្យ ឥណ្ឌា បានរាយការណ៍ថាមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ចំនួន ៣,៧៤១នាក់ និងការឆ្លងថ្មីចំនួន ២៤០,៨៤២ករណី នៅទូទាំងប្រទេស ដែលជាករណីឆ្លងប្រចាំថ្ងៃទាបបំផុតក្នុងរយៈពេលជាងមួយខែមកនេះ។

អស់រយៈពេលជាច្រើនសប្តាហ៍មកហើយ ប្រទេសឥណ្ឌាបានប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ រលកទី២ដ៏សាហាវ ដែលបានបំផ្លាញប្រព័ន្ធសុខាភិបាលរបស់ខ្លួន និងធ្វើឲ្យការផ្គត់ផ្គង់អុកស៊ីសែន ខ្វះខាត៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Reuters
ចុចអាន៖ ឥណ្ឌា ជួបគ្រោះអាសន្នធំមួយទៀត

-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២២ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?