Connect with us

ព័ត៌មានអន្ដរជាតិ

ឥណ្ឌា ជួបគ្រោះអាសន្នធំមួយទៀត

បានផុស

នៅ

ការិយាល័យអាកាសធាតុឥណ្ឌាបានព្រមានកាលពីថ្ងៃអាទិត្យទី២៣ខែឧសភាថា ព្យុះស៊ីក្លូនដ៏ខ្លាំងក្លាបំផុតមួយ កំពុងកកើតឡើងនៅឆ្នេរភាគខាងកើតប្រទេសឥណ្ឌា។ 

ការព្រមាននេះបានកើតឡើង ស្របពេលប្រទេសដែលរងគ្រោះដោយវីរុសកូវីដ-១៩មួយនេះ បានកត់ត្រាចំនួនអ្នកស្លាប់យ៉ាងច្រើនដោយសារតែព្យុះដ៏ធំមួយទៀត ដែលបង្កការបំផ្លិចបំផ្លាញភាគខាងលិចប្រទេសកាលពីសប្តាហ៍មុន។

នាយកដ្ឋានឧតុនិយមឥណ្ឌាបាននិយាយថា ព្យុះ Yaas កំពុងកកើតនៅក្នុងឈូងសមុទ្រ Bengal មុនពេលបង្កើនកម្លាំងនិងវាយប្រហាររដ្ឋភាគខាងលិច West Bengal និង Odisha នៅថ្ងៃពុធនេះ។

Cyclone Tauktae Lays Centred About 190 km Off Goa Coast, Next 12 Hours  Crucial

ព្យុះនេះអាចបញ្ចោញខ្យល់រហូតដល់ទៅ ១៦៥ទៅ១៨៥គីឡូម៉ែត្រក្នុងមួយម៉ោង​ ហើយត្រូវបានគេកំណត់ថា ជាព្យុះស៊ីក្លូនធ្ងន់ធ្ងរនិងអាក្រក់បំផុតប្រភេទទី៣។

នាយកដ្ឋានឧតុនិយម ក៏បានព្រមានពីរលកសមុទ្រ ដែលមានកម្ពស់រហូតដល់៤ម៉ែត្រ នៅតាមតំបន់ឆ្នេរផងដែរ។

លោកនាយករដ្ឋមន្រ្តី Narendra Modi បាននិយាយកាលពីថ្ងៃអាទិត្យថា លោកបានដឹកនាំកិច្ចប្រជុំមួយស្តីពីព្យុះដែលខិតជិតមកដល់នេះ ដោយក្រុមយោធានិងគ្រោះមហន្តរាយ ត្រូវបានដាក់ពង្រាយដើម្បីជួយដល់ការរៀបចំ និងប្រតិបត្តិការជួយសង្គ្រោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ព្យុះស៊ីក្លូន Yaas នឹងវាយប្រហារភ្លាមៗបន្ទាប់ពីព្យុះស៊ីក្លូន Tauktae ដែលជាព្យុះត្រូពិកដ៏ធំដំបូងបង្អស់របស់ឥណ្ឌានៅរដូវកាលនេះ ដែលបានវាយប្រហាររដ្ឋភាគខាងលិច Gujarat។

កងទ័ពជើងទឹកបាននិយាយថា ចំនួនអ្នកស្លាប់ដោយសារព្យុះ Tauktae បានកើនឡើងដល់១៤០នាក់ គិតត្រឹមថ្ងៃអាទិត្យ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ មិនទាន់ផុតទេ! ឥណ្ឌា កំពុងជួបព្យុះស៊ីក្លូនថ្មីមួយទៀត ខណៈអ្នកស្លាប់ដោយព្យុះ Tauktae កើនដល់ ១១០ នាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម