Connect with us

កូវីដ-១៩

អត្រា​ឆ្លង​ជំងឺ​កូ​វីដ​នៅ​ស្រុកស្រែ​អំបិល ថយចុះ​ច្រើន ក្រោយ​វិធានការ​ទប់ស្កាត់​

បានផុស

នៅ

​ស្ថានភាព​នៃ​ការរកឃើញ​ករណី​ថ្មី​ឆ្លង​កូ​វី​ដ​នៅ​ក្នុង​ឃុំ​ចំនួន​៣ បាន​ថយ​ចុះ​ច្រើន​គួរឱ្យកត់សម្គាល់ បន្ទាប់ពី​មាន​វិធានការ​ទប់ស្កាត់បាន​ទាន់ពេលវេលា​ជាង​១០​ថ្ងៃ​មកនេះ​។ តាម​ការបញ្ជាក់​របស់​លោក​អភិបាលរង និង​មន្ត្រី​សុខាភិបាល​ស្រុកស្រែ​អំបិល​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ប្រាប់​កម្ពុជា​ថ្មី​រសៀល​ថ្ងៃទី​១ ខែ​មិថុនា ឆ្នាំ​២០២១​លោក ហុង ប្រុស អភិបាលរង​ស្រុកស្រែ​អំបិល និង​លោក​វេជ្ជបណ្ឌិត ហូ សុខ​ហួន ប្រធាន​មន្ទីរ​ពេទ្យបង្អែក​ស្រុក លើកឡើង​ស្រដៀង​គ្នា​ថា ២​ថ្ងៃនេះ អ្នកជំងឺ​កូ​វីដ​ទាំង​៩៨​នាក់ មាន​អាការៈ​សុខ​ភាពមិន​ធ្ងន់ធ្ងរ​អ្វី​ទេ ដោយ​អាច​គ្រប់គ្រង​ពិនិត្យ​ព្យាបាល​បាន​យ៉ាង​យកចិត្តទុកដាក់​ខ្ពស់បំផុត​ពី​ក្រុមគ្រូពេទ្យ​។ លោក​វេជ្ជបណ្ឌិត ហូ សុខ​ហួន និយាយទៀតថា មិនយូរ​នោះទេ ក្នុងចំណោម​អ្នកជំងឺ​ខាងលើ​អាច​ថា​ស្អែក​អ្នកជំងឺ​កូ​វី​ដ​ចំនួន​១៣​នឹង​ប្រកាស​ជាសះស្បើយ និង​អនុញ្ញាតឱ្យ​វិលត្រឡប់​ទៅ​លំនៅឋាន​វិញ ក៏ប៉ុន្តែ​តែ​ទាមទារ​ឱ្យ​អនុវត្ត​វិធានការ​សុខាភិបាល​បន្ថែម​។

ទីតាំង​ព្យាបាល​អ្នក​កូ​វី​ដ​នៅ​ស្រុក​ស្រែអំបិល មាន​ចំនួន​២​កន្លែង គឺ​ទី​១​នៅ​មន្ទីរ​ពេទ្យបង្អែក​ស្រុក និង​ទី​នៅ​មណ្ឌល​ព្យាបាល​វិទ្យាល័យ​ចំនួន​២​អគារ​។​ ចំណែក​លោក ហុង ប្រុស អភិបាលរង​ស្រុកស្រែ​អំបិល គូស​បញ្ជាក់ដែរថា ទោះបីជា​ស្ថានភាព​នៃ​ការរកឃើញ​អ្នក​ឆ្លង​ថយចុះ​២​ថ្ងៃ​ក៏ដោយ ប៉ុន្តែ​អាជ្ញាធរ​នៅតែ​បង្កើន​ណែនាំ​ទប់ស្កាត់​អំពី​វិធី​បង្ការ​ខ្លួន ដើម​ជៀស​ផុតពី​ជំងឺ​ដ៏​កាច​សាហាវ​មួយ​នេះ​បន្ត​ទៀត​។ កន្លងទៅ រដ្ឋបាល​ស្រុក សហការ​ជាមួយ​ក្រុមមន្ត្រី​ជំនាញ ក៏បាន​យក​នូវ​គ្រឿង​ឧ​បរិភោគ​មួយ​ចំនួន​ចែកជូន​ពលរដ្ឋ​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅតាម​ខ្នង​ផ្ទះ​

​ក្នុង​កិច្ចប្រជុំ​កែសម្រួល​តំបន់​ប្រឈម​ឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​១៩​នៅ​ស្រុក​ស្រែអំបិល ត្រូវបាន​លោក ទូ សាវុធ អភិបាលរង​ខេត្តកោះកុង នៅតែ​បន្ត​បិទ​រាំងខ្ទប់​មិនឱ្យ​ចរាចរណ៍​ចេញចូល​ក្នុងភូមិ​ចំនួន​៣​នៅ​ស្រុក​ស្រែអំបិល ទោះបីជា​អត្រា​រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​ថយចុះ​ក៏ដោយ​។​

​ដំណើរ​បិទ​ចរាចរណ៍​នេះដែរ ធ្វើឡើង​រយៈពេល​១៤​ថ្ងៃ​ចាប់​ថ្ងៃទី​១ ខែមិថុនា​តទៅ ហើយ​គឺ​បិទ​តែ​ចំណុច​តូចៗ​ដែល​ប្រឈម​ប៉ុណ្ណោះ​ពុំមែន​បិទ​ទាំងមូល​ឡើយ ស្របពេល​អាជ្ញាធរ​គ្រប់គ្រង​ស្ថានការណ៍​ទប់ស្កាត់​ល្អប្រសើរ​។ ដោយឡែក​ភូមិ ភូមិ​សារាយ ភូមិ​ត្រពាំង ភូមិ​ជ្រោយ​ស្វាយ នៅតែ​រឹតបន្តឹង​ការពិនិត្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​តាម​វិធានការ​សុខាភិបាល​។ រាល់​ការបើក​ឱ្យចេញ​ចូល​ភូមិ​ដូច​ធម្មតា​លុះ លោក ទូ សាវុធ អះអាង​ទៀត​ថា លុះត្រា​អ្នកជំងឺ​ជាសះស្បើយ និង​លែង​រកឃើញ​អ្នក​ឆ្លង​ថ្មី ទើប​ជូនដំណឹង​តាម​ក្រោយ​៕

​អត្ត​ប​ទ៖ សិរី​វឌ្ឍនៈ

សូមចុចអាន៖ ​ខេត្ត​ប៉ៃលិន​ត្រៀម​ទីតាំង​បូជាសព​សម្រាប់​អ្នកស្លាប់​ដោយជំងឺ​កូ​វីដ​-១៩​រួចរាល់​ហើយ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៩ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម