ព័ត៌មានជាតិ
អធិការនគរបាលស្រុកបូទុមសាគរ ត្រៀមរួចរាល់វិធានការការពារសុវត្ថិភាព ជូនពលរដ្ឋ នាពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ
កងកម្លាំង នៃអធិការដ្ឋាននគរបាលស្រុកបូទូមសាគរ អះអាងថា បានត្រៀមលក្ខណៈរួចរាល់ហើយ ដើម្បីពិនិត្យល្បាតការពារសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ នាថ្ងៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ខាងមុខ។

មិនខុសពីបណ្តាកងកម្លាំងក្នុងក្រុងស្រុកផ្សេងៗ ទេ សម្រាប់កងកម្លាំងនគរបាលស្រុកបូទុមសាគរ គឺបានត្រៀមខ្លួនរួចរាល់ហើយលើវិធានការទប់ស្កាត់ និងការពារសន្តិសុខសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ ក៏ដូចជាអ្នកទេសចរដែលមកកម្សាន្តនៅតាមទីវត្តអារាម ឬតំបន់រមណីយដ្ឋាននានា។

លោកវរសេនីយ៍ទោ យួត ហេងប៊ុនម៉ា អធិការនគរបាលស្រុកបូទុមសាគរ បានឱ្យដឹងនៅរសៀលថ្ងៃទី ៤ ខែមេសា ឆ្នាំ ២០២៥ ថា បច្ចុប្បន្នមូលដ្ឋានរបស់លោកមានស្ថានភាពល្អប្រសើរទាំងផ្នែកសន្តិសុខ និងការរស់នៅប្រចាំថ្ងៃរបស់ពលរដ្ឋ។ ដោយឡែកសម្រាប់ពិធីបុណ្យចូលឆ្នាំថ្មីខាងមុខ លោកបានចាត់ចែងកម្លាំងទៅល្បាតពិនិត្យទាំងយប់ថ្ងៃនៅទីវត្តអារាម ឬកន្លែងកម្សាន្តផ្សេងៗ ក្នុងមូលដ្ឋានរួចរាល់ហើយ។

លោកអធិការនគរបាលស្រុកបូទុមសាគរ ដដែល បានអំពាវនាវដល់ប្រជាពលរដ្ឋ សូមចូលរួមបង្កើនការប្រុងប្រយ័ត្នចំពោះគ្រោះអគ្គិភ័យនានាដែលអាចកើតមានជាយថាហេតុ ហើយរាល់ពេលចេញដំណើរទៅណាមកណាឆ្ងាយពីផ្ទះ សូមពិនិត្យឱ្យត្រឹមត្រូវ ចៀសវាងមានភ្លើងធូបទៀត ឬភ្លើងចង្ក្រានបាយដែលងាយនឹងបង្កគ្រោះអគ្គិភ័យ។ ករណីមានបញ្ហាអសន្តិសុខណាមួយ ក៏ប្រញាប់ទៅទាក់ទងរាយការណ៍ផ្តល់ព័ត៌មានកាន់កម្លាំងនគរបាលជាបន្ទាន់ ដើម្បីអន្តរាគមន៍ដោះស្រាយបានទាន់ពេលវេលា។

ឆ្លើយតបនឹងបញ្ជារបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី លោកនាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកឧត្ដមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាលខេត្តកោះកុង កងកម្លាំងនគរបាលអធិការដ្ឋានស្រុក បានអនុវត្តយ៉ាងម៉ឺងម៉ាត់បំផុតលើការបង្ក្រាបទប់ស្កាត់ក្មេងទំនើង អាវុធជាតិផ្ទុះ និងបញ្ហាគ្រឿងញៀនជាប្រចាំ ដើម្បីរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពសង្គមជូនដល់ប្រជាពលរដ្ឋ ក៏ដូចជាថ្នាក់ដឹកនាំ។

គួរជម្រាបថា លោក យួត ហេងប៊ុនម៉ា ទើបតែឡើងកាន់តំណែងជាអធិការនគរបាលស្រុកបូទុមសាគរ បានជិត ២ ខែមកនេះ ដោយគេសង្កេតឃើញថា លោកបានចុះផ្សព្វផ្សាយអប់រំណែនាំច្រើនដល់ប្រជាពលរដ្ឋចូលរួមការពារសន្តិសុខសណ្តាប់ធ្នាប់ ចូលរួមផ្តល់ព័ត៌មានផ្សេងៗ ដែលកើតមានក្នុងមូលដ្ឋាន កសាងហេដ្ឋារចនាសម្ព័ន្ធថ្មីបន្ថែមក្នុងអង្គភាព និងដាក់ចេញនូវវិធានការសំខាន់ៗ ដល់កងកម្លាំងក្រោមឱវាទអនុវត្តឱ្យម៉ឺងម៉ាត់ទៅតាមបទបញ្ជារបស់ថ្នាក់ដឹកនាំជាតិ និងថ្នាក់ខេត្ត៕
អត្ថបទ ៖ សិរីវឌ្ឍនៈ

-
ព័ត៌មានជាតិ៧ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
នយោបាយ៧ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ២០ ម៉ោង ago
ក្រុមប្រឹក្សាសន្ដិសុខធ្លាប់ព្រមានដកថៃចេញពីអង្គការសហប្រជាជាតិក្រោយពីមិនទទួលស្គាល់សេចក្ដីសម្រេចរបស់ ICJ
-
នយោបាយ២ ថ្ងៃ ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
វិទ្យាល័យព្រះសីហនុ ក្នុងខេត្តកំពង់ចាម ត្រូវបានទទួលស្គាល់គុណភាពអប់រំកម្រិតអន្តរជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រី Oarfish បង្ហាញវត្តមាននៅប្រទេស អូស្រ្តាលី
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា បន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ ខណៈកម្ដៅ៣៧°C