Connect with us

ព័ត៌មានអន្ដរជាតិ

បេសកជន​អាមរិក ស្នើ​ផែនការ​កាត់​​តំបន់​ចំនួន​៤​ឲ្យ​រុស្ស៊ី ជា​ថ្នូរ​នឹងបទ​ឈប់បាញ់

បានផុស

នៅ

យោង​តាម​ការ​ចុះផ្សាយ​​​នៅ​ថ្ងៃ​ទី​១២​ខែ​មេសា​ឆ្នាំ​២០២៥​​របស់សារព័ត៌មាន​ New Voice of Ukraine បេសកជនពិសេសរបស់សហរដ្ឋអាមេរិក លោក Steve Witkoff បានស្នើផែនការដ៏ចម្រូងចម្រាសមួយ គឺ​ការ​ប្រគល់តំបន់ភាគខាងកើតអ៊ុយក្រែនចំនួនបួន ដូចជា Donetsk, Luhansk, Zaporizhzhia និង Kherson ទៅ​ឲ្យ​រុស្ស៊ី សម្រាប់​ជាផ្នែក​មួយ​នៃកិច្ចព្រមព្រៀងឈប់បាញ់។

លោក Steve Witkoff (រូបថត៖ Press Pool)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Witkoff បាន​និយាយ​ថា៖ «វិធី​លឿន​ជាង​គេ​ដើម្បី​ឈាន​ដល់​បទ​ឈប់បាញ់​នៅ​អ៊ុយក្រែន គឺ​គាំទ្រ​យុទ្ធសាស្ត្រ​ដែល​នឹង​ផ្ដល់​​ឲ្យ​រុស្ស៊ី​នូវ​ភាព​ជាម្ចាស់​នៃ​តំបន់​ភាគ​ខាង​កើត​អ៊ុយក្រែន​ទាំង​បួន ដូច​អ្វី​ដែល​រុស្ស៊ី​ប៉ុនប៉ង​កាត់​​យក​ជា​ទឹក​ដី​របស់​ខ្លួន​ដោយ​ខុសច្បាប់​កាល​ពី​ឆ្នាំ​២០២២»។

លោក Witkoff ដែលជាសហការីជិតស្និទ្ធរបស់ប្រធានាធិបតី ដូណាល់ ត្រាំ បានបង្ហាញគំនិតនេះក្នុងអំឡុងពេលកិច្ចប្រជុំនៅសេតវិមាន ទោះបីជាមានការប្រឆាំងយ៉ាងខ្លាំងពីឥស្សរជនដូចជា​លោក Keith Kellogg បេសកជន​ពិសេស​អាមេរិក​​នៅ​អ៊ុយក្រែន និងការបដិសេធយ៉ាង​ដាច់​ណាត់​ពី​ក្រុង​កៀវ ក៏​ដូចជា​សម្ព័ន្ធមិត្តលោកខាងលិចក៏ដោយ។

ក្រុមអ្នករិះគន់អះអាងថា ជំហររបស់​លោក Witkoff បំផ្លាញអធិបតេយ្យភាពអ៊ុយក្រែន និងអាចជំរុញសកម្មភាពឈ្លានពានរបស់រុស្ស៊ី ដោយ​លើក​ឡើង​ថា អសមត្ថភាពការទូតរបស់គាត់ និងកង្វះគោលនយោបាយ​បង្រួបបង្រួម​របស់​អាមេរិក បានបង្ក​ឲ្យ​មានការភាន់ច្រឡំ ដែលអាចធ្វើ​ឲ្យ​ប៉ះពាល់ដល់ស្ថិរភាពក្នុងតំបន់។

ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី បាននិយាយយ៉ាងខ្ជាប់ខ្ជួនថា អ៊ុយក្រែននឹងមិនទទួលស្គាល់​ជា​ដាច់​ខាត​នូវ​ការ​កាត់​​យក​​ទឹកដីដែល​រុស្ស៊ី​កាន់កាប់ រួមទាំងតំបន់​គ្រីមៀ​ផងដែរ។ សំណើ​នេះ​ក៏​បាន​បង្ក​ភាព​តានតឹង​ក្នុង​ចំណោម​ប្រជាជន​អ៊ុយក្រែន​ដែល​ភៀស​ខ្លួន​ដែល​បារម្ភ​ថា ​សម្បទាន​បែប​នេះ​អាច​រារាំង​ពួកគេ​មិន​ឲ្យ​​ត្រឡប់​ទៅ​ផ្ទះ​វិញ​ជា​អចិន្ត្រៃយ៍៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ជីវិតកម្សាន្ដ១៧ នាទីutes មុន

ឧកញ៉ា ព្រាប សុវត្ថិ ថែមចំណងដៃចម្រៀងចូលឆ្នាំ ២បទ រន្ថើនអារម្មណ៍អ្នកញាប់ញ័ររាំកម្សាន្ត

ព័ត៌មានជាតិ១១ ម៉ោង មុន

ឪពុកក្មេក ម្ដាយក្មេកសម្ដេចធិបតី ទស្សនាកម្សាន្តសិល្បៈនៅផ្លូវថ្មេីរជេីង(Walk Street)

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

[​អត្ថបទ​វិភាគ] ការបោះឆ្នោតរបស់មីយ៉ាន់ម៉ា ​គឺ​ជាច្រកចេញ​របបសឹកយោធាដើម្បីត្រួសត្រាយផ្លូវបង្កើតរដ្ឋាភិបាលចម្រុះ និង​ការ​ទទួលស្គាល់​

ព័ត៌មានជាតិ១៦ ម៉ោង មុន

សម្តេច ទៀ បាញ់ ចែកវិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលនវត្ថុជាង៤ម៉ឺនប័ណ្ណ ដល់ពលរដ្ឋខេត្តសៀមរាប

ព័ត៌មានជាតិ១៦ ម៉ោង មុន

កម្ពុជា-ថៃ នឹងពង្រឹងបន្ថែមលើកិច្ចសហប្រតិបត្តិការក្នុងវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ថៃ ព្រមាន! យុវជនបង្ហោះរូបស្រាតពេលលេងសប្បាយបុណ្យសង្ក្រាន្ត ប្រឈមជាប់ពន្ធនាគារ៥ឆ្នាំ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

បេសកជន​អាមរិក ស្នើ​ផែនការ​កាត់​​តំបន់​ចំនួន​៤​ឲ្យ​រុស្ស៊ី ជា​ថ្នូរ​នឹងបទ​ឈប់បាញ់

កីឡា១៧ ម៉ោង មុន

កុំភ្លេច​ទស្សនា!​ ជើង​ខ្លាំង​កម្ពុជា ៤រូប​ប្រកួត​នៅ​សហរដ្ឋអាមេរិក​ស្អែក​នេះ​ហើយ​

ព័ត៌មានជាតិ២៣ ម៉ោង មុន

ពលរដ្ឋ​ខេត្ត​ក្រចេះ​និងកំពង់ធំ ​នឹង​ភ្ជាប់​និស្ស័យ​​គ្នា តាម​រយៈ​គម្រោង​ស្ថាបនា​ផ្លូវ​ជាតិ​លេខ ៦០បេ

ព័ត៌មានជាតិ២២ ម៉ោង មុន

នាយករដ្ឋមន្រ្តី​កម្ពុជា បញ្ជា​​ឱ្យបើកការ​ចរចា​ឲ្យបាន​ឆាប់ ឈានបើកការដ្ឋាន​​សាងសង់ផ្លូវ​ជាតិ ៦០B ពីក្រចេះទៅកំពង់ធំ

Sokha Hotels

ព័ត៌មានពេញនិយម