កូវីដ-១៩
អាជ្ញាធរសម្រេចបិទផ្សារបឹងកេងកងចាប់ពីម៉ោង១២ យប់នេះ រហូតដល់ថ្ងៃទី ១២ ខែក្រោយ
រដ្ឋបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី ២៨ ខែមិថុនានេះ បានសម្រេចបិទផ្សារបឹងកេងកងជាបណ្ដោះអាសន្នរយៈពេល ១៤ ថ្ងៃ។
ប្រការ១ នៃសេចក្ដីសម្រេច បញ្ជាក់ថា “ត្រូវផ្អាកដំណើរការ ជាបណ្ដោះអាសន្នផ្សារបឹងកេងកង ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ដែលមានវិជ្ជមានកើនឡើងថ្មី ក្នុងចំណោមបុគ្គលិក-កម្មករ និងអាជីវករ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ១៩ សម្រាប់រយៈពេល ១៤ ថ្ងៃ ចាប់ពីម៉ោង សូន្យ នៅថ្ងៃទី ២៩ ខែមិថុនា រហូតដល់ថ្ងៃទី ១២ ខែកក្កដា ឆ្នាំ២០២១”។

ប្រភពព័ត៌មានបឋមដែលកម្ពុជាថ្មីទទួលបាន រហូតមកដល់ល្ងាចថ្ងៃទី ២៨ ខែមិថុនានេះ មានអាជីវករ បុគ្គល-កម្មករ ប្រមាណ ២០០ នាក់ ហើយរកឃើញវិជ្ជមានកូវីដ១៩ បន្ទាប់ពីធ្វើតេស្តតែរយៈពេល ១ ថ្ងៃ។
សូមរំឭកថា ផ្សាររដ្ឋជាច្រើន រួមទាំងផ្សារបឹងកេងកងផង ទើបតែត្រូវសម្រេចឱ្យបើកឡើងវិញ កាលពីដើមខែនេះហើយត្រូវបង្ខំឱ្យបិទវិញភ្លាមៗ នៅគ្រាដែលរកឃើញករណីឆ្លងកើនឡើងហួសពីការរំពឹងទុក៕
សេចក្តីសម្រេច៖



ដោយៈ ឡេង ដេត

-
សន្តិសុខសង្គម១ សប្តាហ៍ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៧ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
អគ្គិភ័យបំផ្លាញផ្ទះមួយខ្នងទាំងព្រឹកនៅបាត់ដំបង