ព័ត៌មានអន្ដរជាតិ
លើកដំបូង មន្ត្រីការបរទេសរុស្ស៊ីថា «គ្មានឡើយវត្តមានយោធាចិនជួយកងទ័ពខ្លួន»
អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Andrey Rudenko បានចេញមុខច្រានចោលការចោទប្រកាន់ដែលថា ខ្លួនបាននាំយកយោធាចិនមកជួយប្រយុទ្ធក្នុងសមរភូមិក្នុងប្រទេសអ៊ុយក្រែន ជាទីដែលកងទ័ពរុស្ស៊ីកំពុងប្រយុទ្ធក្នុងសង្គ្រាមដែលអូសបន្លាយពេលជាង៣ឆ្នាំ។

អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី បានប្រាប់ទីភ្នាក់ងារព័ត៌មានរុស្ស៊ី TASS ថា សេចក្តីថ្លែងការណ៍ដែលថាមានពលរដ្ឋចិនកំពុងប្រយុទ្ធនៅអ៊ុយក្រែននោះ ជារឿង«មិនពិតទាំងស្រុង» ដោយបញ្ជាក់ថា៖«ខ្ញុំអាចនិយាយបានថា គ្មានអ្វីអាចនៅឆ្ងាយពីការពិតបានទេ»។
ដោយនិយាយកោតសរសើរភាគីចិនដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់ខ្លួននោះ លោក Rudenko បានបន្ថែមថា៖«ជំហររបស់ចិនលើដំណោះស្រាយនៅអ៊ុយក្រែនគឺពិតជាមានតុល្យភាព ហើយយើងមានអំណរគុណចំពោះមិត្តរបស់យើងសម្រាប់រឿងនោះ»។
ប៉ុន្មានថ្ងៃចុងក្រោយនេះ ព័ត៌មានអំពីទាហានចិនបានជួយប្រយុទ្ធជាមួយកងទ័ពរុស្ស៊ីក្នុងសមរភូមិនៅអ៊ុយក្រែន បានផ្ទុះកក្រើកយ៉ាងខ្លាំង បន្ទាប់ពីយោធាអ៊ុយក្រែនបានចាប់បានទាហានពីររូបដែលអះអាងថាជាជនជាតិចិន ហើយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី ដោយយោងភ្នាក់ងារស៊ើបការសម្តាត់ បានដាក់ការសន្និដ្ឋានថា យោធាចិនប្រមាណ១៥០នាក់កំពុងប្រយុទ្ធក្នុងសមរភូមិនៅអ៊ុយក្រែន។
នៅថ្ងៃមុន ក្រសួងការបរទេសចិនបាននិយាយថា ទីក្រុងប៉េកាំងមិនបានបញ្ជូនយោធារបស់ខ្លួនសម្រាប់ចូលរួមក្នុងជម្លោះអ៊ុយក្រែននោះទេ ដោយអាជ្ញាធរចិនបានស្នើសុំពលរដ្ឋរបស់ខ្លួនចៀសវាងការចូលរួមក្នុងសកម្មភាពប្រយុទ្ធ។ មុននេះ ព័ត៌មានត្រូវបានផ្សព្វផ្សាយក្នុងប្រទេសអ៊ុយក្រែនដែលពលរដ្ឋចិនចោទថាបានចូលរួមក្នុងការប្រយុទ្ធ។
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានប្រកាសថា កងកម្លាំងអ៊ុយក្រែនបានចាប់ជនជាតិចិនពីរនាក់គឺលោក Zhang Renbo និងលោក Wang Guangjun ក្នុងអំឡុងពេលប្រយុទ្ធនៅក្នុងតំបន់ Donetsk នៅភាគខាងកើតប្រទេស។
បុគ្គលដែលត្រូវចាប់បានទាំងនេះត្រូវបានគេរាយការណ៍ថា ខ្វះបទពិសោធន៍យោធាពីមុន ហើយត្រូវបានជ្រើសរើសតាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ចិនដូចជា TikTok ជាដើម។ ចារកម្មអ៊ុយក្រែនណែនាំថា ជនជាតិចិនជាង១៥០ នាក់កំពុងប្រយុទ្ធរួមគ្នាជាមួយទាហានរុស្ស៊ី ដោយមួយចំនួនត្រូវបានបញ្ចូលទៅក្នុងអង្គភាពយោធារុស្ស៊ីទៀតផង៕
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»


