Connect with us

កូវីដ-១៩

រតនគិរី រកឃើញអ្នកវិជ្ជមានកូវីដ ២៧ នាក់បន្ថែមទៀត កើនដល់ ៥៣២ ករណី និងស្លាប់ ៤ នាក់

បានផុស

នៅ

រដ្ឋបាលខេត្ត រតនគិរី បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់អំពីករណីរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ចំនួន ២៧នាក់ នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២១។ នេះបើតាមរដ្ឋបាលខេត្តរតនគិរីចេញសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី​ ៣ ខែកក្កដា ឆ្នាំ ២០២១ ដែលកម្ពុជាថ្មី ទទួលបាននៅព្រឹកថ្ងៃដដែលនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមការងារឆ្លើយតបបន្ទាន់ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តរតនគិរី បានខិតខំបន្តស្រាវជ្រាវនិងរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន ២៧ នាក់ថ្មីបន្ថែមទៀត។

អ្នកវិជ្ជមានខាងលើធ្លាប់បានប៉ះពាល់ផ្ទាល់ជាមួយអ្នកវិជ្ជមាន ដែលបានរកឃើញកន្លងមក ដោយតម្រូវឲ្យបុគ្គលទាំងនោះធ្វើតេស្តសំណាក់និងមួយចំនួនទៀតមានអាការមិនស្រួលខ្លួន បានស្ម័គ្រចិត្តធ្វើតេស្តសំណាក (Rapid Test) ជាលទ្ធផលក្នុងចំណោមសំណាកចំនួន ៥៧០ នាក់ រកឃើញវិជ្ជមានកូវីដ ១៩ ចំនួន ២៧ នាក់។

គិតត្រឹមថ្ងៃទី៣ ខែកក្កដា ឆ្នាំ ២០២១ នៅក្នុងខេត្តរតនគិរី រកឃើញអ្នកវិជ្ជាមានជំងឺ សរុប ៥៣២ នាក់ ព្យាបាលជាសះស្បើយ ៦១ នាក់ និងស្លាប់ ៤ នាក់៕

អត្ថបទ៖ វុទ្ធឦសាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា១០ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១០ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១១ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១១ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១២ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម