Connect with us

ព័ត៌មានជាតិ

គ.ជ.ប ប្រកាសរើសសមាសភាពក្រុមចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៥ ក្នុងខេត្តរតនគិរី 

បានផុស

នៅ

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ជូនដំណឹងដល់សាធារណជន ពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥ នេះ គ.ជ.ប ត្រូវការជ្រើសរើស សមាសភាពក្រុមចុះឈ្មោះបោះឆ្នោត (ក.ច.ប) ចំនួន ៨ ១០៨ រូប តាមន្ត្រីជាប់កិច្ចសន្យារយៈពេលខ្លី ដើម្បី បម្រើការងារនៅតាមឃុំ សង្កាត់ ចំណុះរាជធានី ខេត្ត ទាំង ១.៦៥២ ឃុំ សង្កាត់ ។ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងខេត្តរតនគិរីផ្ទាល់ បានសម្រេចជ្រើសរើសមន្ត្រីកិច្ចសន្យា នៅតាមបណ្តា ឃុំ ចំនួន ៤ រូប ឃុំកាចាញ ឃុំឡាបានសៀក ឃុំត្រពាំងប្រេស ឃុំបឹងកន្សែង តួនាទីរួមមាន ប្រធានក្រុម និងក្នុងមួយៗឃុំ ផ្សេងទៀត ក្នុងខេត្តរតនគិរី រើសចំនួន ៣រូប នៅតាមបណ្តាឃុំនីមួយៗ នៅក្នុងខេត្តរតនគិរី។ មុខដំណែងរបស់មន្ត្រីកិច្ចសន្យានៅតាមបណ្តាឃុំនីមួយៗ រួមមាន ប្រធានក្រុម១  អនុប្រធាន១ ការីកុំព្យូទ័រ១ លើកលែងតែឃុំ ចំនួន៤ ខាងលើ ប្រធាន អនុប្រធាន ចំនួន១ រូប ដូចគ្នា តែការីកំព្យូទ័រ ចំនួន២ រូប ។

ចំពោះសាធារណជន ដែលចាប់អារម្មណ៍ ទៅស្វែងរកក្រដាសដាក់ពាក្យ នៅតាមបណ្តឃុំ របស់ខ្លួនរស់នៅ ពីថ្ងៃ១ ខែ មេសា ឆ្នាំ ២០២៥ នៅម៉ោង ០៧៖០០ព្រឹក បិទឈប់ទទួលពាក្យនៅថ្ងៃទី ០៧ ខែ មេសា ឆ្នាំ ២០២៥ នៅម៉ោង ០៧ :០០ ព្រឹក មានរយៈពេល៧ ថ្ងៃគត់ ។

ជាឱកាសសម្រាប់យុវជន និងអ្នកដែលមិនមានការងារពិតប្រាកដ សម្រាប់ប្រគួតប្រជែងគ្នានៅពេលប្រឡង ជាមួយគ្រូបង្រៀននៅតាមបណ្តា សាលានានា នៅពេលធ្វើតេស្ត សមត្ថភាពលើវិញ្ញាសា តេស្តកំព្យូទ័រ លើការសរសេរ ដោយដៃ ដើម្បីស្វែងរកឱកាសទៅបទពិសោធន៍ ធ្វើជាមន្ត្រីគជបនិងជួយខ្លួនឯង ។ ការបិទផ្សាយបញ្ជីឈ្មោះបេក្ខជនដែលត្រូវប្រប្រឡង QCM និងធ្វើតេស្តកុំព្យូទ័រ នៅថ្ងៃទី៩ ខែមេសាឆ្នាំ២០២៥ នៅតាមសាលាឃុំ សង្កាត់ ចំណុះរាជធានី ខេត្ត ការប្រឡង QCM និងធ្វើតេស្តកុំព្យូទ័រ នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥ នៅតាមមណ្ឌល ប្រមូលផ្តុំ ក្រុង ស្រុក ខណ្ឌ ។

ចំពោះអ្នកដែលមានបំណងចង់ ប្រឡងចូលជាមន្ត្រីកិច្ចសន្យានេះ ត្រូវពង្រឹងទៅលើជំនាញវាយអក្សរនិងពាក្យឲ្យបានត្រឹមត្រូវ និងឆាប់រហ័សពីព្រោះនៅពេលប្រឡងត្រូវបានកំណត់នាទី៕

ដោយ៖ ខៀវ ចាប

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៥ នាទីutes មុន

រដ្ឋមន្ត្រី៖ក្រសួងព័ត៌មានប្រឹងពង្រឹងសមត្ថភាពអ្នកកាសែត ដើម្បីឱ្យឈប់យកលុយជនខិលខូចជាថ្នូរនឹងការមិនផ្សាយ

កីឡា១១ នាទីutes មុន

លេងបាន២​ប្រកួត ដារ៉ាពេជ្រ ស៊ុត​ចូល​១៩​គ្រាប់ ជា Top Scorer ស្វាយរៀងខាប់

អគ្គិភ័យ
សន្តិសុខសង្គម១២ នាទីutes មុន

Update៖ ករណីឆេះរោងចក្រនៅស្រុកអង្គស្នួល ខូចខាតរោងចក្រពីរអគារ ជារោងចក្រផលិតជាតិ ស្នោ និងជ័រ

ព័ត៌មានជាតិ១៥ នាទីutes មុន

អាជ្ញាធរ រៀបចំ ចំណតយានយន្តបន្ថែមនៅខាងត្បូងខ្លោងទ្វារទន្លេអុំ ដើម្បីសម្រួលដល់ភ្ញៀវទេសចរ

ព័ត៌មានជាតិ៣០ នាទីutes មុន

គ.ជ.ប ប្រកាសរើសសមាសភាពក្រុមចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៥ ក្នុងខេត្តរតនគិរី 

Sokha Hotels

ព័ត៌មានពេញនិយម