ព័ត៌មានជាតិ
ក្រសួងការងារ បើកវគ្គបណ្តុះបណ្តាល ទប់ស្កាត់ការប្រើពលកម្មកុមារ តាមសហគ្រាសផលិតឥដ្ឋ ក្បឿង នៅខេត្តរតនគិរី
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយរដ្ឋបាលខេត្តរតនគិរី នៅព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥ បានបើកវគ្គបណ្តុះបណ្តាលស្តីពី «ការបង្ការ និងទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារនៅតាមសហគ្រាស គ្រឹះស្ថានផលិតឥដ្ឋ ក្បឿង» ទៅដល់សិក្ខាកាមចំនួន ៦២នាក់ ស្រី ២០នាក់ មកពីខេត្តចំនួន៤ រួមមាន រតនគិរី មណ្ឌលរតនគិរី ស្ទឹងត្រែង និងខេត្តក្រចេះ។

វគ្គបណ្តុះបណ្តាលនេះ ធ្វើឡើងសាលប្រជុំអគារD សាលាខេត្តរតនគិរី ក្រោមអធិបតីភាព លោក សោម ចំណាន រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ ដែលមានរយៈពេល ២ថ្ងៃ ក្នុងគោលបំណងបង្កើនសមត្ថភាព និងអភិវឌ្ឍចំណេះដឹងដល់មន្ត្រីអធិការកិច្ចការងារ ជាពិសេសមន្ត្រីមូលដ្ឋានរាជធានី/ខេត្ត ក្រុង/ស្រុក ឃុំ/សង្កាត់ ដែលមានសហគ្រាស គ្រឹះស្ថានផលិតឥដ្ឋ ក្បឿង។ ម្យ៉ាងវិញទៀត ក៏ដើម្បីចូលរួមក្នុងការផ្សព្វផ្សាយពាក់ព័ន្ធនឹងការហាមឃាត់ការប្រើប្រាស់ពលកម្មកុមារ និងទប់ស្កាត់ ទម្រង់ធ្ងន់ធ្ងរបំផុតនៃពលកម្មកុមារ នៅតាមសហគ្រាស គ្រឹះស្ថានផលិតឥដ្ឋ ក្បឿង។
ថ្លែងនៅក្នុងវគ្គបណ្តុះបណ្តាលនេះ លោក ឌុច ចាន់តូ អភិបាលរងខេត្តរតនគិរី បានចាត់ទុកវគ្គបណ្តុះបណ្តាលមានសារសំខាន់ដល់ដល់មន្ត្រីអធិការកិច្ចការងារ កិច្ចការងារ មន្ត្រីរដ្ឋបាលខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់ ពេលនេះ គឺបានបង្ហាញអំពីការយកចិត្តទុកដាក់ខ្ពស់ រាប់ចាប់តាំងពីអាណត្តិរាជរដ្ឋាភិបាល កម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា រហូតមកទល់ពេលបច្ចុប្បន្នក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី និងមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជា ជីវៈ ជាសេនាធិការ តែងតែមានការគិតគូ លើកកម្ពស់លក្ខខណ្ឌការងារ លក្ខខណ្ឌសុវត្ថិភាព និងសុខភាពការងារ សុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈ របបសន្តិសុខសង្គម និងការ អប់រំបណ្តុះបណ្តាលវិជ្ជាជីវៈ។

លោក សោម ចំណាន រដ្ឋលេខាធិការក្រសួងការងារ បានបញ្ជាក់ក្នុងវគ្គបណ្ដុះបណ្ដាលថា វគ្គបណ្តុះបណ្តាលនេះត្រូវបានរៀបចំឡើងដោយមានការចង្អុលបង្ហាញពីលោករដ្ឋមន្ត្រី ហេង សួរ ដើម្បីចូលរួមចំណែកអនុវត្តគោលនយោបាយដែលរាជរដ្ឋាភិបាលបានដាក់ចេញ។ ជាពិសេសសារលិខិតដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងឱកាសខួបលើកទី៧៥ ទិវាកុមារអន្តរជាតិ១ មិថុនា និងខួបលើកទី២៣ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ១២0មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០២៤ ដើម្បីឱ្យក្រសួង ស្ថាប័ន និងមន្ត្រីពាក់ព័ន្ធបង្កើនកិច្ចគាំពារកុមារ និងហាមឃាត់ការរំលោភបំពានលើកុមារគ្រប់រូបភាព។
លោកសង្កត់ធ្ងន់ថា ក្រសួងការងារបានដាក់ចេញនូវផែនការអភិវឌ្ឍន៍វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជាវៈ ២០២៤-២០២៨ ដែលបានកំណត់អំពីការទប់ស្កាត់ពលកម្មកុមារ និងការប្រើប្រាស់ទម្រង់ធ្ងន់ធ្ងរបំផុតនៃពលកម្មកុមារ ជាចង្កោមសកម្មភាពសំដៅបង្កើនយុទ្ធនាការប្រយុទ្ធប្រឆាំងពលកម្មកុមារ និងទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារក្នុងទម្រង់ធ្ងន់ធ្ងរ ដូចជាទាសករកុមារ ការជួញដូរកុមារ ពេស្យាចារកុមារ ការប្រើប្រាស់កុមារក្នុងជម្លោះប្រដាប់អាវុធ និងក្នុងស្ថានភាពងាយរងគ្រោះជាដើម។

ក្នុងនាមជាក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាសេនាធិការរបស់រាជរដ្ឋាភិបាលជាប្រធានគណៈកម្មាធិការជាតិប្រឆាំងពលកម្មកុមារ បានផ្តួចផ្តើមរៀបចំសេចក្តីព្រាងប្រកាសស្តីពីការហាមឃាត់ការប្រើប្រាស់កម្មករនិយោជិតវ័យក្មេង នៅតាមសហគ្រាស គ្រឹះស្ថាននាំចេញផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប និងធ្វើបច្ចុប្បន្នភាពប្រកាសស្តី្រពីលក្ខខណ្ឌ និងនីតិវិធីនៃការជ្រើសរើសកម្មករនិយោជិតវ័យក្មេងនៅតាមសហគ្រាស គ្រឹះស្ថាន ដើម្បីលុបបំបាត់ទម្រង់ធ្ងន់ធ្ងរបំផុតនៃពលកម្មកុមារ និងលើកកម្ពស់លក្ខខណ្ឌការងារ និងលក្ខខណ្ឌសុវត្ថិភាព និងសុខភាពការងារសម្រាប់កម្មករនិយោជិតវ័យក្មេង។
ទន្ទឹមនឹងនេះ វគ្គបណ្តុះបណ្តាលនេះ ក៏មានការធ្វើបទបង្ហាញ គោលការណ៍ច្បាប់ និងការណែនាំនានា ពាក់ព័ន្ធនឹងការប្រើប្រាស់ពលកម្មកុមារ និងទប់ស្កាត់ទម្រង់ធ្ងន់ធ្ងរបំផុតនៃពលកម្មកុមារនៅតាមសហគ្រាស គ្រឹះស្ថានផលិតឥដ្ឋ ក្បឿង ដោយវាគ្មិនមកពីអង្គភាពជំនាញនានានៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈផងដែរ៕

ដោយ៖ ចាប ខៀវ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ប៉ាគីស្ថានបាញ់ទម្លាក់យន្តហោះចម្បាំងឥណ្ឌា៥គ្រឿង ខណៈជនស៊ីវិលស្លាប់កើនឡើងជាបន្ត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រុស្ស៊ីព្រមានអ៊ុយក្រែន បើហ៊ានវាយប្រហារថ្ងៃ៩ឧសភា ក្រុងកៀវទំនងមិនអាចរស់ដល់ថ្ងៃ១០ឧសភាទេ
-
ជីវិតកម្សាន្ដ២៤ ម៉ោង ago
មាស សុខសោភា ស្នើមហាជនទុកផ្លូវឱ្យខ្លួននិងតាសក់ស ក្រោយដឹងរឿងអតីតស្វាមីប្តឹង និងនៅតែមានការវែកញែក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ ងាកទៅរកមេដឹកនាំដ៏មានឥទ្ធិពលមួយរូប ឲ្យជួយបញ្ចប់សង្គ្រាម រុស្ស៊ី-អ៊ុយក្រែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ស្នងការខេត្តកំពង់ធំអះអាងថា ការចោទប្រកាន់របស់លោក សុន ឆ័យ គឺជាការបំផ្លើស គ្មានមូលដ្ឋានច្បាស់លាស់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អាជ្ញាធរខណ្ឌ៧មករា ទុកឱសានវាទ៣ថ្ងៃ ដល់ក្រុមអាជីវករលក់ទុរេន នៅផ្លូវព្រះសីហនុ បង្កភាពអនាធិបតេយ្យ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី បិទព្រលានយន្តហោះធំទាំងអស់នៅមូស្គូ ក្រោយអ៊ុយក្រែន បញ្ជូនដ្រូនវាយប្រហារទ្រង់ទ្រាយធំ ២យប់ជាប់គ្នា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ខែលអាកាសដែលឥណ្ឌាប្រើបាញ់ដ្រូនប៉ាគីស្ថាន តាមពិតលួចទិញពីរុស្ស៊ីក្នុងតម្លៃជាង៥ពាន់លានដុល្លារ