Connect with us

កូវីដ-១៩

​លោកជំទាវ ឱ វណ្ណឌីន៖ មន្ទីរពេទ្យ​រដ្ឋ​ ​អាច​​យក​ថ្លៃ ក្នុង​កម្រិត​សម​ល្មម​​ លើសេវាតេស្ត​កូវីដ១៩

បានផុស

នៅ

លោក​ជំទាវ ឱ វណ្ណឌីន​ រដ្ឋលេខាធិការ និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល​​​​​​​បាន​បញ្ជាក់​​បន្ថែម​​ជុំ​វិញ​​ការ​យក​ថ្លៃ​សេវា​តេស្ត​ពលរដ្ឋ​​រក​ជំងឺ​កូវីដ១៩​ នៅ​តាម​មន្ទីរ​ពេទ្យ​​មួយ​ចំនួន​នៅ​រាជធានី​ភ្នំពេញ​។​​ការ​ឆ្លើយ​តប​​បែប​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ បន្ទាប់​ពី​​រិះ​គន់​មួយ​ចំនួន​​​​លើ​​ថ្លៃ​សេវា​​រក​​ជំងឺ​កូវីដ១៩​​​ថា​ មាន​តម្លៃ​ថ្លៃ។

ថ្លែង​ក្នុង​ឱកាស​នាំយកថវិកាឧបត្ថម្ភ ១០លានរៀល និងសម្ភារផ្សេងទៀត របស់សម្ដេចតេជោ ប្រគល់ជូនអ្នកចាក់វ៉ាក់សាំងការពារជំងឺកូវីដទី៦លាន នៅខេត្តកំពង់ចាម កាលពី​ថ្ងៃទី​២០ ខែ​ឧសភា​នេះ ​​​លោក​ជំទាវ​បាន​​​លើក​ឡើង​ថា​ ​មន្ទីរពេទ្យ​រដ្ឋ​​ក៏​ជា​​សេវា​រដ្ឋបាល​សាធារណៈ​ ដែល​ត្រូវ​ការ​ចំណូល​​ ដើម្បី​ប្រតិបត្តិការ​​នៅ​ក្នុង​មន្ទីរពេទ្យ​​ដែរ​ ខណៈ​រដ្ឋ​ឧបត្ថម្ភ​មួយ​ចំណែក​​ តែ​រាល់​ប្រតិបត្តិការ​​នៅ​ក្នុង​មន្ទីរពេទ្យ​​គឺ​ត្រូវ​រ៉ាប់​រង​ដោយ​ខ្លួន​​ឯង​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ជំទាវ​បា​នឱ្យ​ដឹង​ថា នេះគឺជា​​ការសម្រេច​ជាអន្តរក្រសួង​ ដែល​តម្រូវឱ្យ​មន្ទីរពេទ្យរដ្ឋ​ ​អាច​យក​ថ្លៃ ក្នុង​កម្រិត​មួយ​ ​សម​ល្មម​ ដែល​អាច​ទូទាត់​បាន​​ទៅ​លើ​ការ​ទិញ​ Rapid test ក៏​ដូច​សម្ភារ​ផ្សេង​ៗ​មួយ​ចំនួ​ន​ទៀត​។

“អញ្ចឹង​ខ្ញុំ​លើក​អំពី​តម្លៃ Rapid test គាត់​ទៅ​ទិញ​យក​មក​ប្រើ​​ចុះ​បើ​​អត់​គិត​លុយ​ទាំង​អស់​គ្នា​មន្ទីរពេទ្យ​មិន​អន្តរាយ​ទៅ​ហើយ​ ទន្ទឹម​​នឹង​គាត់​ត្រូវ​បំពេញ​តួនាទី​​​ជា​រដ្ឋបាល​សាធារណៈ​។អញ្ចឹង​កន្លែង​នេះ ក្រសួង​សុខាភិបាល​ក៏​ដូច​ជា​គណៈកម្មការ​​អន្តរ​ក្រសួង​ ក៏​បាន​​សម្រេច​ឱ្យ​មន្ទីរពេទ្យ​រដ្ឋ​មួយ​ចំនួន ​ជា​មូលដ្ឋាន​សាធារណៈ​នេះ​​​គាត់​អាច​យក​ថ្លៃ ក្នុង​កម្រិត​មួយ​ ដែល​ជា​តម្លៃ​សម​ល្មម​ ដែល​អាច​ទូទាត់​បាន​​ទៅ​លើ​ការ​ទិញ​ Rapid test ក៏​ដូច​សម្ភារ​ផ្សេង​ៗ​ ពី​ព្រោះ​ មិន​មែន​ទិញ​មក​ធ្វើ​តេស្ត​ភា្លម​ទេ ​អញ្ចឹង​ឆ្លង​គ្រូ​ពេទ្យ​​ហើយ​ យើង​ត្រូវការ​​សំលៀក​បំពាក់​អាវ និង​មាន​​ប្រដាប់​ប្រដា​ច្រើន​”។​ លោក​ជំទាវ​បន្ថែម​​។

កាល​​ពី​ថ្ងៃទី០៨​ ​ខែ​ឧសភា ឆ្នាំ​​២០២១​​កន្លង​មក​​នេះ ​ក្រសួង​សុខាភិបាល ​បាន​រំឭក​ឲ្យ​មន្ទីរ​ពេទ្យ​រដ្ឋ​ទាំង​អស់ ត្រូវ​ធានា​និរន្តភាព​សេវា​សុខាភិបាល​ជាសារវ័ន្ត​ ឬ​ជា​ប្រចាំ ហើយ​ប្រសិន​បើ​ចាំ​បាច់ គឺ​ត្រូវ​ធ្វើ​តេស្ត​រហ័ស រក​កូវីដ​១៩ លើ​អ្នក​ជំងឺ​ទូទៅ និង​សង្គ្រោះ​បន្ទាន់​។ ការ​ណែ​នាំ​នេះ​ ​​ដែល​បាន​​​​កើត​មាន​ករណី​ អ្នក​ជំងឺ​មួយ​ចំនួន​ត្រូវ​បាន​បដិសេធ​មិន​ទទួល​យក​ទៅ​ពិនិត្យ​ព្យាបាល​នៅ​តាម​មន្ទីរ​ពេទ្យ​មួយ​ចំនួន ដែល​ធ្វើ​ឲ្យ​កើត​មាន​ប្រតិកម្មរ​រិះគន់​នៅ​តាម​បណ្តាញ​សង្គម​នា​ពេល​កន្លង​មក​នេះ​។​

​ក្នុង​លិខិត​​ដែល​ចុះ​ហត្ថលេខា​ដោយ​ លោក​​ ម៉ម​ ប៊ុនហេង រដ្ឋ​មន្ត្រី​ក្រសួងសុខភិបាល​​បាន​ប្រាប់​ឲ្យ​មន្ទីរ​ពេទ្យ​រដ្ឋ​ទាំង​អស់ ត្រូវ​បន្ត​​ផ្ដល់​សេវា​ជូន​ដល់​គ្រប់​អ្នក​ជំងឺ ដែល​មក​ទទួល​សេវា​ក្នុង​មូលដ្ឋាន​សុខាភិបាល​របស់​ខ្លួន​។​ ត្រូវ​រៀបចំ​ឲ្យ​មាន​បន្ទប់​ដាច់​ដោយ​ឡែក សម្រាប់​ផ្ដល់​សេវា​ព្យាបាល សង្រ្គោះ​បន្ទាន់ វះ​កាត់ និង​សម្ភព តាម​លក្ខណៈ​បច្ចេកទេស ដល់​អ្នក​ជំងឺ​ដែល​បាន​រក​ឃើញ​ជំងឺ​កូវីដ-១៩ ដោយ​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់ និង​គ្មាន​ការ​រើសអើង រហូត​ដល់​អ្នក​ជំងឺ​មាន​ស្ថានភាព​ល្អ​សមស្រប មុន​នឹង​បញ្ជូន​អ្នក​ជំងឺ​ទៅ​មន្ទីរពេទ្យ​ព្យាបាល​ជំងឺ​កូវីដ-១៩៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម