Connect with us

ព័ត៌មានជាតិ

លើកដំបូង​​រកឃើញវីរុសកូវីដ​១៩ បំប្លែងថ្មី Delta នៅលើកុមា​រាអាយុ ៨ ឆ្នាំ

បានផុស

នៅ

អាជ្ញាធរខេត្តព្រះសីហនុ បានរកឃើញករណីវិជ្ជមានជំងឺកូវីដ១៩ បំប្លែងថ្មី ប្រភេទ Delta ជាលើកដំបូងនៅខេត្តព្រះសីហនុ នៅលើកុមារាអាយុ០៨ឆ្នាំម្នាក់ ដែលបានធ្វើដំណើរត្រឡប់ពីប្រទេសថៃតាមច្រកឡែម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កុមារារូបនេះ ត្រូវបានគេដឹងថា បានចូលមកកម្ពុជាតាម ច្រកឡែម ដោយធ្វើចត្តាឡីស័កនៅខេត្តបន្ទាយមាន ជ័យ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ និងបានមកដល់ខេត្តព្រះសីហនុ នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១ ដោយធ្វើចត្តាឡីស័កនៅអគារព្យាបាលសាកាណា៣ និងនៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យបាន​យកសំណាករបស់គាត់ បញ្ជូនទៅធ្វើតេស្តវិភាគនៅវិទ្យាស្ថានប៉ាស្ទ័រ រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ទទួលបានលទ្ធផល គឺមានវិជ្ជមានជំងឺកូវីដ-១៩ បំលែងថ្មីប្រភេទ Delta។

អាជ្ញាធរខេត្តព្រះសីហនុក៏អំពាវនាវ ដល់សាធារណជនទាំងអស់ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់បំផុត ដោយអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល និងអនុសាសន៍ ៣កុំ ៣ការពារ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕ ស៊ុយ ចាន់ធា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម