Connect with us

ព័ត៌មានអន្ដរជាតិ

ប្រទេសជាច្រើនប្រកាសផ្ដល់ជំនួយដល់មីយ៉ាន់ម៉ា បន្ទាប់ពីរងគ្រោះរញ្ជួយដីដ៏បំផ្លិចបំផ្លាញ

បានផុស

នៅ

ប្រទេសជាច្រើនបានផ្តល់ជំនួយដល់មីយ៉ាន់ម៉ាតាមរយៈការបញ្ជូនក្រុមជួយសង្គ្រោះ ការផ្គត់ផ្គង់សំខាន់ៗ និងជំនួយហិរញ្ញវត្ថុ បន្ទាប់​ពី​ប្រជាជាតិ​អាស៊ី​មួយ​នេះ​រង​គ្រោះ​ព្រោះ​ការ​រញ្ជួយ​ដី​កាល​ពី​ស​ប្ដាហ៍​មុន។ នេះបើយោងតាម​ការចេញផ្សាយរបស់សារព័ត៌មាន​The Nation កាលពីថ្ងៃទី៣០ខែមីនានេះ។

កាលពីថ្ងៃសុក្រ​ទី​២៨​ខែ​មីនា មីយ៉ាន់ម៉ាបានទទួលការខូចខាតយ៉ាងធ្ងន់ធ្ងរពីការរញ្ជួយដីកម្រិត ៧.៧ រិចទ័រ។ មកដល់ពេលនេះចំនួនអ្នកស្លាប់បានកើនដល់​ជិត ៣​ពាន់នាក់ ខណៈកិច្ចខិតខំប្រឹងប្រែងជួយ​សង្គ្រោះ​នៅតែបន្ត។ ក្រោយ​ការ​រញ្ជួយ​ដី​ដ៏​សាហាវ​នេះ លោក មីន អ៊ុងឡាំង(Min Aung Hlaing) មេដឹកនាំ​រដ្ឋាភិបាល​យោធា​មីយ៉ាន់ម៉ា បាន​អំពាវនាវ​សុំ​ជំនួយ​អន្តរជាតិ។ ចាប់តាំងពីពេលនោះមក ប្រទេសជាច្រើនបានប្រកាសពីផែនការបញ្ជូនបុគ្គលិកសម្រាប់កិច្ចខិតខំប្រឹងប្រែងសង្គ្រោះ ខណៈដែលប្រទេសផ្សេងទៀតបានសន្យាផ្តល់ជំនួយហិរញ្ញវត្ថុ។

(រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១. ប្រទេសចិន

ប្រទេសចិនបានបញ្ជូនក្រុមជួយសង្គ្រោះស្ម័គ្រចិត្តដែលមានសមាជិក ១៦នាក់ឈ្មោះ​​ថា Blue Sky Rescue (BSR) ទៅកាន់ប្រទេសមីយ៉ាន់ម៉ានៅព្រឹកថ្ងៃសៅរ៍សប្ដាហ៍មុន ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្គ្រោះ​គ្រោះ​មហន្តរាយ។

ក្រុម BSR ដែលជាកម្លាំងជួយសង្គ្រោះជនស៊ីវិល បានចាកចេញពី​ទីក្រុង Ruili ក្នុងខេត្ត Yunnan ដែលជាខេត្តភាគនិរតីរបស់ប្រទេសចិនជាប់ព្រំដែនមីយ៉ាន់ម៉ានៅម៉ោងប្រហែល ៩:៣០ព្រឹក។ ពួកគេ​បាន​ធ្វើ​ដំណើរ​ជាមួយ​ក្បួន​រថយន្ត​ចំនួន ៥គ្រឿង​ដែល​ដឹក​សម្ភារៈ​សង្គ្រោះ​បន្ទាន់ រួម​មាន​ឧបករណ៍​សង្គ្រោះ​បឋម ឧបករណ៍​ថាមពល និង​ឧបករណ៍​​សម្រាប់​កម្ទេច​ថ្ម។ ប្រធានផ្នែក​ទីក្រុង Ruili របស់ BSR បាននិយាយថា ក្រុមរបស់ពួកគេគឺជាក្រុមដំបូងដែលធ្វើដំណើរទៅកាន់ប្រទេសមីយ៉ាន់ម៉ា ដោយក្រុមទីពីរ និងក្រុមទីបីរំពឹងថានឹងធ្វើដំណើរតាមក្រោយ។

បន្ថែមពីលើនេះ ការិយាល័យជំនួយបរទេសរបស់ចិន បានប្រកាសថា បន្ទាប់ពីការសន្ទនាតាមទូរស័ព្ទរបស់ប្រធានាធិបតី ស៊ី ជីនពីង (Xi Jinping) ជាមួយ លោក មីន អ៊ុងឡាំង រដ្ឋាភិបាលចិនបានសន្យាផ្តល់ជំនួយមនុស្សធម៌ចំនួន ១០០ លានយ័ន (ប្រហែល ១៣.៧៧ លានដុលារអាមេរិក) ដល់ប្រទេសមីយ៉ាន់ម៉ា។ ជាងនេះទៅទៀត ទីក្រុងហុងកុង ដែលជាតំបន់រដ្ឋបាលពិសេសរបស់ប្រទេសចិន ក៏បានប្តេជ្ញាបញ្ជូនបុគ្គលិកជួយសង្គ្រោះទៅជួយមីយ៉ាន់ម៉ាផងដែរ។

(រូបភាព៖ AP)

២. ប្រទេសរុស្សី

ក្រសួងការពារជនស៊ីវិល សង្គ្រោះបន្ទាន់ និងលុបបំបាត់ផលវិបាកនៃគ្រោះធម្មជាតិរបស់រុស្ស៊ី (EMERCOM) បានប្រកាសតាមរយៈគណនី X ផ្លូវការរបស់ខ្លួនថា រុស្ស៊ីបានដាក់ពង្រាយយន្តហោះពីរគ្រឿងដែលដឹកបុគ្គលិកសង្គ្រោះទៅកាន់ប្រទេសមីយ៉ាន់ម៉ា ដើម្បីជួយដល់តំបន់ដែលរងផលប៉ះពាល់ដោយការរញ្ជួយដីដ៏ខ្លាំងកាលពីថ្ងៃសុក្រ។

ប្រតិបត្តិការនេះរួមមានអ្នកឯកទេសចំនួន១២០ នាក់ រួមជាមួយនឹងក្រុមស្វែងរក K9 អ្នកព្យាបាលជំងឺ និងអ្នកចិត្តសាស្រ្ត ដើម្បីផ្តល់ជំនួយផ្នែកវេជ្ជសាស្រ្ត និងផ្លូវចិត្តដល់ជនរងគ្រោះដែលនៅរស់។

(រូបភាព៖ The Nation)

៣. ប្រទេសឥណ្ឌា

រដ្ឋមន្ត្រីការបរទេសឥណ្ឌា បានប្រកាសនៅលើវេទិកា X ថា ឥណ្ឌាបានបញ្ជូនបុគ្គលិកសង្គ្រោះ ក្រុម​គ្រូ​ពេទ្យ និងជំនួយមនុស្សធម៌ទៅកាន់មីយ៉ាន់ម៉ា។ កញ្ចប់ជំនួយរួមមាន ភួយ តង់ សម្ភារៈអនាម័យ ចង្កៀងសូឡា ការផ្គត់ផ្គង់អាហារ និងសម្ភារៈផ្ទះបាយ។

(រូបភាព៖ The Nation)

៤. អាស៊ាន

អាស៊ានបានចេញសេចក្តីថ្លែងការណ៍មួយដោយទទួលស្គាល់ «តម្រូវការបន្ទាន់» សម្រាប់ជំនួយមនុស្សធម៌ ហើយបានសន្យាថានឹងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ និងការស្តារឡើងវិញនៅក្នុងប្រទេសមីយ៉ាន់ម៉ា និងប្រទេសថៃ ដែលរងផលប៉ះពាល់ដោយគ្រោះរញ្ជួយដី។ ​ក្រុម​រដ្ឋមន្ត្រីការបរទេសអាស៊ានបានអះអាងថា ប្លុកក្នុងតំបន់ដែលមានសមាជិក ១០ប្រទេសនេះបានត្រៀមខ្លួនរួចជាស្រេចក្នុងការដាក់ពង្រាយក្រុមឆ្លើយតបបន្ទាន់។

ប្រទេសក្នុងអាស៊ានក៏ផ្ដល់ជំនួយដោយឡែកផ្សេងទៀតដូចជាសិង្ហបុរី។ កងកម្លាំងការពារជនស៊ីវិលសិង្ហបុរី (SCDF) បានដាក់ពង្រាយកងកម្លាំង៨០ នាក់ ដែលរួមមានបុគ្គលិកមកពីក្រុមជំនួយគ្រោះមហន្តរាយ និងជួយសង្គ្រោះ (DART) ប្រតិបត្តិការយោធា គ្រូពេទ្យអង្គភាព ពេទ្យសង្គ្រោះបន្ទាន់ អ្នកឯកទេសស្វែងរកជាមួយនឹងសត្វឆ្កែសង្គ្រោះចំនួន ៤ក្បាល អ្នកជំនាញខាងសម្ភារៈគ្រោះថ្នាក់ និងបុគ្គលិកជំនួយ។ ជាមួយគ្នានេះប្រទេសម៉ាឡេស៊ី ដែលជាប្រធានអាស៊ាន​ឆ្នាំ​នេះ​បានបញ្ជូនក្រុមការងារគ្រប់គ្រងគ្រោះមហន្តរាយដែលមានសមាជិកចំនួន៥០នាក់ទៅកាន់ប្រទេសមីយ៉ាន់ម៉ាផងដែរ។

(រូបភាព៖ AP)

៥. ប្រទេសនូវែលសេឡង់

ក្រសួងការបរទេស និងពាណិជ្ជកម្មនៃប្រទេសនូវែលសេឡង់បានប្រកាសកញ្ចប់ជំនួយមនុស្សធម៌ចំនួន ២ លាន​ដុល្លារនូវែលសេឡង់ (ប្រហែល ១.១៤ លានដុល្លារ) ដល់ប្រទេសមីយ៉ាន់ម៉ា។ ថវិកាទាំងនេះនឹងត្រូវបញ្ជូនទៅកាកបាទក្រហមអន្តរជាតិក្នុងប្រទេសមីយ៉ាន់ម៉ា ហើយនឹងផ្តល់សម្ភារៈសង្គ្រោះដូចជាអាហារ តង់ ភួយ និងជំនួយផ្នែកវេជ្ជសាស្ត្រ។

៦. កូរ៉េខាងត្បូង

ក្រសួងការបរទេសកូរ៉េខាងត្បូងបានសន្យាផ្តល់ជំនួយមនុស្សធម៌ចំនួន ២លានដុល្លារសម្រាប់មីយ៉ានម៉ា ដើម្បីគាំទ្រដល់អ្នកដែលរងផលប៉ះពាល់ដោយការរញ្ជួយដីដ៏បំផ្លិចបំផ្លាញ។ ជំនួយបន្ថែមអាចត្រូវបានពិចារណាដោយផ្អែកលើស្ថានភាពវិវត្តនៅប្រទេសមីយ៉ាន់ម៉ា។

ក្រៅពីនេះក៏មានអង្គការនិងទីភ្នាក់ងារអន្តរជាតិរបស់អង្គការសហប្រជាជតិជាច្រើនទៀតកំពុងស្វះស្វែងរកជំនួយជួយគាំទ្រដល់ប្រតិបត្តិការជួយសង្គ្រោះរបស់ប្រទេសមីយ៉ាន់ម៉ាផងដែរ៕

(រូបភាព៖ The Nation)
(រូបភាព៖ AP)
(រូបភាព៖ AP)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ជីវិតកម្សាន្ដ២១ នាទីutes មុន

អ្នកសរសេរប្លក់ចិន ស្លាប់នៅអាយុ ២៥ឆ្នាំ ដោយសារនិយមទទួលទានអាហារហឹរខ្លាំង

ព័ត៌មានជាតិ២៥ នាទីutes មុន

អ្នកនាំពាក្យក្រសួងការងារ ទទូចដល់អ្នកប្រើបណ្ដាញសង្គម សូមកុំបំប៉ោងព័ត៌មានមិនពិតរឿងពលករខ្មែរសម្រុកចេញពីថៃ

ព័ត៌មានជាតិ៣៣ នាទីutes មុន

បណ្ឌិត យង់ ពៅ៖ ការបិទព្រំដែន និងប្តូរម៉ោងចេញចូលជាឯកតោភាគីរបស់ថៃ គឺជាឥរិយាបថ«ប្រមាថច្បាប់អន្តរជាតិ»

ជីវិតកម្សាន្ដ១ ម៉ោង មុន

ពីកំពូលតារា K-pop លំដាប់កំពូល Onew ក្រុម SHINee ប្រឈមរឿងអាស្រូវ រហូតបាត់បង់ឱកាស

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងអប់រំ៖ ការជ្រើសរើសគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារផ្តល់ឱកាសការងារថ្មីដល់យុវជនជាង ១ម៉ឺនកន្លែង

ព័ត៌មានជាតិ១៩ ម៉ោង មុន

លោក អ៊ី ឈាន យកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជូនកងកម្លាំងតាមខ្សែព្រំដែន

ព័ត៌មានជាតិ៣ ម៉ោង មុន

ច្រកទ្វារអូរស្មាច់ ច្រកទ្វារជាំ និងច្រកទ្វារជប់គគីរខេត្តឧត្តរមានជ័យ ត្រូវថៃបិទជាឯកតោភាគី

នយោបាយ៥ ម៉ោង មុន

បណ្ឌិត ឥន សុផល៖នាយករដ្ឋមន្ត្រីថៃនៅក្មេងខ្ចីផ្នែកនយោបាយពេក ត្រូវក្រុមអាមាត្យ និងយោធា ក្រឡុកឡើងវង្វេងប្រវត្តិសាស្ត្រហើយ!

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ប្រធានាធិបតីកូរ៉េខាងត្បូងបន្ទោស ហ្សេលេនស្គី ថា មិនចេះនយោបាយ ចូលចិត្តតែធ្វើឲ្យពូទីន ខឹង 

សន្តិសុខសង្គម២២ ម៉ោង មុន

ថៃបិទច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ឯកតោភាគី

Sokha Hotels

ព័ត៌មានពេញនិយម