ជីវិតកម្សាន្ដ
ខ្ញុង បង្ហាញទំហំទឹកប្រាក់ទទួលបានពីសប្បុរជនជួយតាម ABA រយៈពេលពីរថ្ងៃ
រឿងរ៉ាវរបស់តារាកំប្លែងអ្នកនាង ខ្ញុង ដែលទម្លាយថា ជំពាក់បំណុលគេជាងកន្លះលានដុល្លារនោះ មកដល់ពេលនេះនៅតែប្រធានបទក្តៅនៃការជជែកវែកញែករបស់មហាជន និងអ្នកគាំទ្រនៅលើបណ្តាយសង្គមហ្វេសប៊ុក។
បើតាមការកត់សម្គាល់ភាមៗនៃការផ្ទុះរឿងរ៉ាវនេះ គេសង្កេតឃើញមានទស្សនិកជនមួយចំនួនបានបង្ហាញការអាណិត និងខ្លះទៀតលើកទឹកចិត្ត។ ចំណែកមួយចំនួនទៀត ក៏បានរិះគន់ដល់នាងថា ជាការសម្តែងឬការរៀបចំ។

ដោយសារហេតុផលនេះហើយ ទើបនៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១នេះ តារាកំប្លែង ខ្ញុង បានចេញមុខបកស្រាយនិងបញ្ជាក់ការពិតតាមរយ:សន្និសីទសារព័ត៌មានជាថ្មីនៅផ្ទះរបស់នាងផ្ទាល់។
ខ្ញុង បានបញ្ជាក់ថា អ្វីដែលខ្លួនទម្លាយរឿងជំពាក់លុយគេជាងកន្លះលាននោះ មិនមែនជាការសម្តែង ឬបោកប្រាស់មហាជនទេ។

ជាមួយគ្នានេះ ខ្ញុង ក៏បានបញ្ជាក់ និងបង្ហាញចំនួនទឹកប្រាក់ដែលទទួលបានពីសប្បុរសជនតាមរយ: Acount ABA ដែលគិតត្រឹកព្រឹកថ្ងៃទី២០ ខែតុលានេះ មានចំនួន ៥៦៥ ៣៣.៣៧ ដុល្លារ(ប្រាំម៉ឺន ប្រាំមួយពាន់ ប្រាំរយ សាមសិបបីដុល្លារនិងសាមសិបប្រាំពីរសេន) ខណ:ដែលលុយនេះ គឺជាការជួយពីសប្បុរសជនទាំងអស់៕
អត្ថបទ៖ ចាន់រ៉ា



-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២៤ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៥ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ