ជីវិតកម្សាន្ដ
ចោម ច័ន្ទ ចេញមុខសុំទោសក្រោយយកតុក្កតាជ័រមកLive ក្នុងសកម្មភាពមិនសមរម្យ
បន្ទាប់ពីមានការរិះគន់តារាហ្វ៊េសប៊ុកល្បីឈ្មោះអ្នកនាង ចោម ច័ន្ទ ដែលស្គាល់ថា ជាបងស្រីបង្កើតតារាស្រីសិចស៊ីកញ្ញា ដេននី ក្វាន់ ពេលនេះបានចេញមុខសុំទោសមហាជន និងមហាជនជាសារធារណ:។
ការចេញមុខសូមទោសពីសំណាក់អ្នកនាង ចោម ច័ន្ទ នេះ ក្រោយពេលនាងត្រូវរងការរិះគន់យ៉ាងចាស់ដៃពីសំណាកមហាជន និងអ្នកប្រើប្រាស់បណ្តាញសង្គម ពិសេសលោកជំទាវ ហ៊ុន ស៊ីណាត លើសកម្មភាពដែលនាងបានយកតុក្កតាជ័រមកឡាយវីដេអូ ក្នុងសកម្មភាពមិនសមរម្យនាំឲ្យប៉ះពាលដល់សីលធម៌សង្គមនិងតម្លៃជាស្ត្រីខ្មែរ ។

អ្នកនាង ចោម ច័ន្ទ បានចេញមុខសុំទោសបែបនេះថា នាងសូមខន្តីអភ័យទោសនិងសូមអធ្យាស្រ័យនូវកំហុសខុសឆ្គងដោយអចេតនានូវវីដេអូ សកម្មភាពវីដេអូLiveដែលនាងបានLive លើបណ្តាញសង្គមហ្វេសប៊ុកជាមួយការលេងសើចជាមួយរូបតុក្កតាជ័រដោយក្នុងន័យលេងសើចសប្បាយធម្មតាៗមិនមានចេតនាអាក្រក់នោះទេ ។
ប៉ុន្តែដោយសារមានការណែនាំ និងរិះគន់ក្នុងន័យស្ថាបនាពីបងប្អូនមហាជនជាច្រើនក្នុងបណ្តាញសង្គមទើបធ្វើឱ្យនាងភ្ញាក់ខ្លួន និងបានដឹងពីកំហុសដោយអចេតនា។ នាងសូមសុំទោសជាសាធារណ:ទៅកាន់បងប្អូនក្នុងបណ្តាញសង្គមទាំងអស់ ។

ដោយឡែកកាលពីរសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ អ្នកនាង ចោម ច័ន្ទ ក៏បានឡាយវីដេអូធ្វើការសុំ ទោសលោកជំទាវ ហ៊ុន ស៊ីណាត ដែរថា«នាងខ្ញុំសូមឡាយសូមទោសលោកជំទាវមីង ហ៊ុន ស៊ីណាត និងបងប្អូននៅក្នុងបណ្តាញសង្គមហ្វេសប៊ុក នូវកំហុសដោយអចេតនាចំពោះសកម្មភាពវីដេអូឡាយជាមួយ តុក្កតាជ័រ » ៕
អត្ថបទ៖ ចាន់រ៉ា


-
ព័ត៌មានជាតិ៦ ថ្ងៃ មុន
សម្តេចតេជោ៖ ការបង្ហាញវប្បធម៌ខុសក្បួនខ្នាត ស្មើបំផ្លាញវប្បធម៌ទៅវិញ
-
ព័ត៌មានជាតិ១ ថ្ងៃ មុន
រោងចក្រផលិតស្បែកជើងដ៏ធំមួយ រើទីតាំងពីមីយ៉ាន់ម៉ា មកផលិតនៅកម្ពុជា
-
កីឡា៥ ថ្ងៃ មុន
បីស្រ្ដីប្រហែល២ម៉ោងស្ពឹកដៃ តែ ព្រំ សំណាង តស៊ូដល់៨ម៉ោងបានរថយន្ត១គ្រឿង
-
ព័ត៌មានជាតិ១ សប្តាហ៍ មុន
វិនិយោគិនហុងកុង គ្រោងបង្កើតរោងចក្រកាបូបប្រើកម្លាំងពលកម្មជាង ១ម៉ឺន២ពាន់នាក់ នៅខេត្តកំពង់ស្ពឺ
-
ព័ត៌មានជាតិ៥ ម៉ោង មុន
ស្វែងយល់ មកដល់ពេលនេះមានផ្លូវស្ពានណាខ្លះកំពុងសាងសង់ និងគ្រោងបញ្ចប់?
-
ព័ត៌មានជាតិ៧ ថ្ងៃ មុន
ថ្នាក់ដឹកនាំ និងនាយកដ្ឋានកណ្ដាលសន្តិសុខក្រោមឱវាទ ផ្ញើសារលិខិតជូនពរ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក្នុងឱកាស ទិវានារីអន្តរជាតិ ៨មីនា លើកទី១១២ ឆ្នាំ២០២៣
-
កីឡា៣ ថ្ងៃ មុន
ស្ទើរមិនជឿ! ថ្ងៃនេះ ព្រំ សំណាង ឡើងប្រកួតទៀត
-
ជីវិតកម្សាន្ដ៩ ម៉ោង មុន
តារាសម្ដែងថៃជួរមុខ ៦ ដួង ស៊ីថ្លៃខ្ពស់ជាងគេក្នុងឆ្នាំនេះ