Connect with us

សុខភាព

ជំងឺ​រលាក​សន្លាក់​រ៉ាំរ៉ៃ ការព្យាបាល លើសពី​ការកាត់បន្ថយ​នូវ​ភាពឈឺចាប់​!

បានផុស

នៅ

​ការ​ឈឺ​ចុកចាប់​នឹង​ការ​រលាក​រ៉ាំរ៉ៃ លើ​សន្លាក់​មួយ ឬ​ច្រើន គឺជា​រោគសញ្ញា និង​ជា​ផល​រំខាន​ចាំបាច់​មួយ ដែល​យើង​ជួបប្រទះ​ញឹកញាប់ ក្នុង​ជីវភាព​រស់នៅ​របស់​ប្រជាជន​យើង​សព្វថ្ងៃ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ការវិវត្តន៍​យ៉ាង​សន្សឹមៗ នៃ​ជំងឺ​មួយ​ចំនួន​ទាំងនោះ ហាក់​ដូចជា​មិនបាន​ទទួល​ការចាប់អារម្មណ៍​ពី​សំណាក់​បងប្អូន​ប្រជាពលរដ្ឋ និង​អ្នកជំងឺ​ប៉ុន្មាន​នោះ​ទេ​។ ទាំងអស់នេះ​សុទ្ធសឹង​ជា​ហានិភ័យ និង​ក្តីបារម្ភ​មួយ ដែល​យើងទាំងអស់គ្នា​គួរ​ប្រុងស្មារតី និង​ចូលរួម​ពិចារណា​។​

​ការ​រលាក​សន្លាក់​រ៉ាំរ៉ៃ​អាច​បណ្ដាលមកពី​មូលហេតុ ផ្សេងៗ​ជាច្រើន​ដូចជា​៖

– ការ​សឹករិចរិល​នៃ​សន្លាក់​រ៉ាំរ៉ៃ

– ជំងឺ​រលាក​សន្លាក់​ដោយ​សារ​បញ្ហា​មេតាបូលីស និង​ជាតិ​កំបោរ

– ជំងឺ​រលាក​លើ​ស្រោម​សន្លាក់​រ៉ាំរ៉ៃ

– ជំងឺ​រលាក​លើ​សរសៃ​ពួ​រ​រ៉ាំរ៉ៃ

– ជំងឺ​រលាក​សន្លាក់​ដោយ​ប្រព័ន្ធ​ភាពស៊ាំ​លើ​កុមារ ។​ល​។​

​ការព្យាបាល​នៃ​ជំងឺ​រលាក​សន្លាក់​រ៉ាំរ៉ៃ គឺ​មិន​អាស្រ័យ​តែ​លើ​ការប្រើប្រាស់​ថ្នាំ ដែល​អាច​បន្ថយ​ត្រឹម​រោគសញ្ញា​ឈឺចាប់​តែមួយ​មុខ​ប៉ុណ្ណោះ​ទេ​។ ផ្ទុយទៅវិញ​ការព្យាបាល​នៃ​ជំងឺ​នេះ គឺ​អាស្រ័យ​ទៅតាម​ប្រភេទ​នៃ​ជំងឺ ក៏ដូចជា​ភាព​ធន់​របស់​អ្នកជំងឺ​នី​មួយៗ​។ លើសពីនេះទៅទៀត ការព្យាបាល​ជំងឺ​រលាក​សន្លាក់​រ៉ាំរ៉ៃ ក៏បាន​បូក​បញ្ចូល​នូវ​ការរួមចំណែក​កាត់បន្ថយ​អត្រា​មរណភាព និង​ពិការភាព នៃ​ការវិវត្ត​របស់​ជំងឺ​នេះ​ផង​ដែរ​។​

​ការពិគ្រោះ និង​តាមដាន​ជាមួយ​គ្រូពេទ្យ​ជំនាញ គឺជា​មធ្យោបាយ​ដ៏​ត្រឹមត្រូវ​បំផុត​ក្នុងការ​គ្រប់គ្រង និង​ព្យាបាល​ជំងឺ​នេះ​។ អ្នកជំងឺ​គប្បី​ជៀសវាង​ការប្រើ​ថ្នាំ​ដោយ​ខ្លួនឯង ដែល​អាច​ផ្ដល់​ផលប៉ះពាល់​ទៅដល់​សុខភាព ក៏ដូចជា​ពិការភាព​ធ្ងន់ធ្ងរ​៕

អត្ថបទ៖ ​រស្មី

សូមចុចអាន៖ ​ភាព​ចាំបាច់​នៃ​ការពិនិត្យ​ស្វែងរក ដើម្បី​បង្ការ​ជំងឺមហារីក​ពោះវៀនធំ !

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២១ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម២ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម