សុខភាព
សកម្មភាព ៥យ៉ាងចាំបាច់បំផុត ធ្វើឲ្យប្រព័ន្ធភាពស៊ាំខ្លាំងក្លា ក្រោយចាក់វ៉ាក់សាំងដូសទី៣
ថ្វីត្បិតការចាក់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញ ពុំមានចេញសេចក្ដីណែនាំពាក់ព័ន្ធនឹងការទទួលទានអាហារ ព្រមទាំងសកម្មភាពចាំបាច់មួយចំនួនដែលត្រូវធ្វើ ដូចកាលចាក់ពីរដូសដំបូង ប៉ុន្តែគោលការណ៍សុខភាពសម្រាប់ពង្រឹងប្រព័ន្ធភាពស៊ាំនៅតែចាំបាច់បន្តអនុវត្ត ដើម្បីជំនួយដល់ការផលិតអង់ទីគ័រការពារប្រឆាំងនឹងវីរុស។

ប្រការមិនគួររំលង ក្រោយចាក់វ៉ាក់សាំងដូសទី៣ រួមមាន៖
១. ផឹកទឹក

ក្រោយចាក់វ៉ាក់សាំងដូសជំរុញរួចរាល់ មនុស្សភាគច្រើននឹងមានអាការមិនស្រួល ឬក្ដៅខ្លួន ដែលប្រការនេះជាហេតុបណ្ដាលឱ្យរាងកាយខ្វះជាតិទឹក។ ដូច្នេះអ្នកដែលមិនទម្លាប់ផឹកទឹកច្រើន (២លីត្រ) ត្រូវបញ្ចូលជាតិទឹកឱ្យបានគ្រប់គ្រាន់ ពុំនោះទេរាងកាយនឹងខ្សោះខ្សោយ ពិបាកដល់ប្រព័ន្ធភាពស៊ាំធ្វើការជាមួយវ៉ាក់សាំង។
២. សម្រាក
បើយោងសម្ដីតាមវេជ្ជបណ្ឌិត Michael Thorpy សាស្រ្តាចារ្យផ្នែកសរសៃប្រសាទមកពីមហាវិទ្យាល័យវេជ្ជសាស្ត្រ Albert Einstein នៅញូយ៉ក បានអះអាងថា ក្រោយទទួលវ៉ាក់សាំង មិនថាដូសទីប៉ុន្មានទេ ត្រូវតែគេងឱ្យបានយ៉ាងហោច ៧ម៉ោង ទៅ ៨ម៉ោង។ ការអត់ងងុយឬខំធ្វើការដល់យប់ជ្រៅ បន្ទាប់ពីចាក់វ៉ាក់សាំងរួច នឹងមិនផ្ដល់ផលល្អដល់ការបណ្ដុះអង់ទីគ័រឡើយ។
៣. អាហារ
ដើម្បីបង្កើនភាពស៊ាំក្នុងរាងកាយបានរហ័ស ជួយប៉ូវកម្លាំង និងជួយកាត់បន្ថយការឈឺចាប់ព្រមទាំងរលាកក្រោយពេលចាក់វ៉ាក់សាំងដូសទី៣រួច គួរហូបស៊ុបឱ្យបានច្រើន មិនថាជាស៊ុបសាច់មាន់ ត្រី ជ្រូក សាច់គោ ឬស៊ុបន្លែឡើយ សុទ្ធតែផ្ដល់ផលល្អទាំងអស់។ នេះបើតាមដំបូន្មានរបស់ CDC អាមេរិក។ ក្រៅពីនោះ បន្លែបៃតង និងគ្រាប់ធញ្ញជាតិ ក៏សុទ្ធសឹងផ្ដល់ផលវិជ្ជមានដល់ប្រព័ន្ធភាពស៊ាំផងដែរ។
៤. ភេសជ្ជៈ

មជ្ឈមណ្ឌលបង្ការនិងត្រួតនិត្យជំងឺឆ្លង CDC របស់អាមេរិក បានរកឃើញថា ការទទួលទានតែបៃតងនិងតែរមៀត បន្ទាប់ចាក់វ៉ាក់សាំងដូសនីមួយៗរួចរាល់ អាចជួយទប់ស្កាត់ការរលាក បន្ថែមជាតិទឹក ប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩ ដោយធ្វើឱ្យប្រព័ន្ធភាពស៊ាំកាន់តែរឹងមាំទ្វេរឡើង។
៥. ហាត់ប្រាណ

ការហាត់ប្រាណតិចតួច ក្រោយពីចាក់វ៉ាក់សាំងដូសទី១ ទី២ ឬទី៣ ពុំមានផលប៉ះពាល់អ្វីនោះទេ ។ ការធ្វើលំហាត់ប្រាណស្រាលៗនាំឱ្យបែកញើស ហុចផលកាន់តែប្រសើរទៅលើប្រសិទ្ធភាពនៃថ្នាំបង្ការ។ នេះបើតាមការអះអាងរបស់លោក David Wyles, MD អ្នកឯកទេសខាងជំងឺឆ្លងនិងជាប្រធាននៅមជ្ឈមណ្ឌល Denver Health សហរដ្ឋអាមេរិក៕
អត្ថបទ៖ សន្យា
ចុចអាន៖ ៤យ៉ាង ត្រូវតមដាច់ខាត ក្រោយចាក់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញ
ចុចអាន៖ កុំឲ្យសង្ស័យ! លោកជំទាវ ឱ វណ្ណឌីន បញ្ជាក់ច្បាស់ៗ ក្រុមមនុស្ស១ប្រភេទ ពុំចាំបាច់ចាក់វ៉ាក់សាំងដូសទី៣

-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម២ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍២ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល